Home Blog

អាជ្ញាធរកំពុងស្វែងរកមេខ្យល់ ដែលកៀងគរពលរដ្ឋចូលកាប់ទន្រ្ទានដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច នៅស្រុកសំបូរ ខេត្តក្រចេះ

(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានជំរុញឱ្យអាជ្ញាធរឃុំស្រុក ចុះស្រាវជ្រាវរកមុខមេខ្យល់ដែលកៀងគរឱ្យប្រជាពលរដ្ឋ ចូលទៅកាប់ទន្រ្ទានដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច (CHPB) development ក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ ការចុះពិនិត្យមើលទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន (CHPB) development ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន បានស្នើដល់ក្រសួង អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ជួយទប់ស្កាត់ការកាប់រានដីព្រៃ របស់ក្រុមហ៊ុន ធ្វើជាកម្មសិទ្ធិពីសំណាក់ពលរដ្ឋចំណាកស្រុកជាច្រើនគ្រួសារ ដែលកំពុងនាំគ្នាកាប់រានដីព្រៃក្រុមហ៊ុន ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។ ការជំរុញបែបនេះរបស់លោក គង់ គឹមនី បានធ្វើឡើងនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នាឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរឃុំ ស្រុកចុះធ្វើការត្រួតពិនិត្យ ជាក់ស្ដែងនៅទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច (CHPB) development ក្នុងឃុំកំពង់ចាម។ នាឱកាសនោះដែរ លោកបានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត នឹងចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋទាំងនោះបានជ្រាប់ ហើយកំណត់ពេលវេលាឱ្យពួកគាត់ រុះរើជាបន្ទាន់ បើផុតកំណត់ ថ្ងៃជូនដំណឹងបងប្អូននៅតែមិនព្រមរុះរើនោះទេ អាជ្ញាធរនឹងមានវិធានការតាមច្បាប់។ ក្នុងនាមអាជ្ញាធរលោក វ៉ា ថន អភិបាលខេត្តក្រចេះ, លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចេះគោរពច្បាប់ កុំធ្វើអ្វីកំបំពានច្បាប់ បើសិនជាបងប្អូនខ្វះដីពិតប្រាកដ សុំឱ្យបងប្អូនដាក់ពាក្យ ស្នើសុំដីសម្បទានសង្គមកិច្ច និងមូលដ្ឋានបងប្អូនផ្ទាល់មកអាជ្ញាធរខេត្ត។ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច (CHPB) development មានចំនួន១២,១៩០ហិកតា សម្រាប់វិនិយោគដាំដំណាំកសិឧស្សាហកម្មលើដំណាំកៅស៊ូ...

ប្រធានាធិបតីចិន៖ «គ្មានកម្លាំងណាអាចមកបំបែក ទឹកដីចិនបានជាដាច់ខាត, ចិនមិនបណ្តោយឲ្យសន្តិសុខ ការអភិវឌ្ឍ និងផលប្រយោជន៍ខ្លួនរងការយាយីឡើយ»

(ប៉េកាំង)៖ ប្រទេសចិនបានបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រនេះ ដើម្បីរំលឹកខួបលើកទី ៧០ នៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិន (CPV) ដែលបានចេញទៅជួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងសង្គ្រាមទប់ទល់ការឈ្លានពានរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ អ្នកចូលរួមទាំងអស់បានឈរនៅក្នុងភាពស្ងៀមស្ងាត់មួយភ្លែត ដើម្បីឧទ្ទិសដល់កងទ័ពដែលបានពលីជីវិត និងយុទ្ធជននៅក្នុងសង្គ្រាមកូរ៉េ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថានៅឯវិមានប្រជាជន នៅទីក្រុងប៉េកាំងយ៉ាងដូច្នេះថា «សង្គ្រាមដ៏អស្ចារ្យដើម្បីទប់ទល់ការឈ្លានពាន ប្រឆាំងនឹងការពង្រីកអំណាចវាទីនិយម និងការពារសន្តិសុខរបស់ប្រទេសចិន។ សង្រ្គាមនេះក៏បានការពារសន្តិភាពរបស់ប្រជាជនចិន រក្សាស្ថិរភាពនៅឧបទ្វីបកូរ៉េ និងបានរក្សាសន្តិភាពនៅទ្វីបអាស៊ី ព្រមទាំងពិភពលោកទាំងមូលផងដែរ»។ នៅក្នុងស្ថានការណ៍ពិភពលោក ដែលកាន់ប្រឈមមុខក្នុងការបែកបាក់ និងការប្រកួតប្រជែងអំណាច កាន់តែខ្លាំងឡើងជាលំដាប់ ក្នុងនាមជាមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ២ លើសកលលោក លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា «ប្រទេសចិននឹងមិនអនុញ្ញាតឲ្យ ដែនអធិបតេយ្យ ការអភិវឌ្ឍ និងផលប្រយោជន៍នានារបស់ខ្លួន រងការយាយីជាដាច់ខាត។ ចិនក៏មិនបណ្តោយឲ្យកម្លាំងនានា ធ្វើការរំលោភ ឬបំបែកទឹកដីចេញពីចិននោះដែរ»។ លោក ស៊ី ជិនពីង បានបន្តទៀតថា «ជ័យជំនះដ៏ធំធេងនៃសង្រ្គាម ប្រឆាំងការឈ្លានពានពីសហរដ្ឋអាមេរិក នឹងត្រូវកត់ត្រាជារៀងរហូតនៅក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិចិន ប្រវត្តិសាស្រ្តនៃសន្តិភាព ព្រមទាំងការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សជាតិ។ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តចិន នឹងធ្វើឲ្យគណបក្សមួយនេះកាន់តែរឹងមាំថែមទៀត»។ លោកប្រធានាធិបតីចិនបានសង្កត់ធ្ងន់ឡើងវិញថា «សង្គ្រាមត្រូវតែធ្វើឡើងដើម្បីទប់ស្កាត់ការឈ្លានពាន...

លោក ឃួង ស្រេង សូមថ្លែងអំណរដល់សប្បុរសជន ដែលបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ សម្រាប់ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមថ្លែងអំណរដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅរាជធានីភ្នំពេញ។ បញ្ជីសប្បុរសជនដែលចូលរួមឧបត្ថម្ភជូន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់៖ ១៖ លោក ជា សេរី និងលោកស្រី ហេង ថាវី ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ២៖ លោកស្រី ម៉ន ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ម៉ន ដានី និងស្វាមី ផង់ផាន់ ឃុនថាវង្ស ឧបត្ថម្ភអង្ករ ៤០តោន គិតជាថវិកា ២ម៉ឺនដុល្លារ ៣៖ ក្រុមហ៊ុនផ្ទះល្វែង គីម ប៉ូ ឧបត្ថម្ភអង្ករ ១០តោន គិតជាថវិកា ៥ពាន់ដុល្លារ ៤៖ ក្រុមហ៊ុនផ្ទះល្វែង វីលៀម ឧបត្ថម្ភអង្ករ ១០តោន គិតជាថវិកា ៥ពាន់ដុល្លារ ៥៖ ក្រុមហ៊ុនផ្ទះល្វែង លាភ សំណាង ឧបត្ថម្ភអង្ករ ៥តោន គិតជាថវិកា ២,៥ពាន់ដុល្លារ ៦៖ ក្រុមហ៊ុនផ្ទះល្វែង ML ឧបត្ថម្ភអង្ករ ៥តោន គិតជាថវិកា...

សោកស្តាយខ្លាំងណាស់! ក្មេងប្រុសបាត់ខ្លួនកាលពីព្រឹកម៉ិញបានរកឃើញហើយប៉ុន្តែគាត់បាន ស្លា ប់បាត់ទៅហើយដោយសារ…

ហ្វេសប៊ុក៖ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះបងប្អូនមួយចំនួនប្រហែលជាបានដឹងរួចមកហើយថា មានក្រុមគ្រួសារមួយបានបាត់កូនប្រុសដែលមានអាយុ៣ឆ្នាំ ដោយបានបាត់ពីផ្ទះនៅម្ដុំវត្តលើ ។ ដោយឡែកនៅមុននេះបន្តិច ក្រុមគ្រួសាររបស់ក្មេងខាងលើបានរកឃើញកូនប្រុសរបស់ពួកគាត់វិញហើយ ក៏ប៉ុន្តែអ្វីដែលបានធ្វើអោយឪពុកម្ដាយ និងក្រុមគ្រួសារទាំងមូលភ្ញាក់ផ្អើលនិងតក់ស្លុតបំផុតនោះគឺកូនប្រុសរបស់គាត់បានស្លា.ប់.បាត់.បង់ជីវិតបាត់ទៅហើយ សូមបញ្ជាក់ផងដែរថាក្មេងប្រុសខាងលើបានស្លា.ប់.បាត់.បង់ជីវិតដោយសារល.ង់ទឹកអូរនៅក្រោយផ្ទះប្រហែល៦០០ម៉ែត្រ (សាច់ញាត្តិមិនបានបញ្ជាក់ទីតាំងច្បាស់លាស់ទេ)។ នេះដោយយោងទៅតាមគណនីហ្វេសប៊ុកសាច់ញាត្តិក្មេងរ.ង.គ្រោះ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «កូនយុតបានលាពុកម៉ែលោកយាយលោកតាអ៊ុំពូម៉ីងលារហូតហេីយ​ សូមកូនយុតទៅឲ្យសុខចុះ​ លឿនពេកហេីយ​តែមួយប៉ព្រិចភ្នែកសោះ🙏🙏😭😭🙏🙏» ៕ ប្រភព khmerpart.com

ដំណឹងល្អ!!សហរដ្ឋអាមេរិកផ្តល់ជំនួយទឹកប្រាក់ ក្នុងគ្រោះធម្មជាតិទឹកជំនន់នៅប្រទេសកម្ពុជាចំនួន…

តាមរយៈទីភ្នាក់ងារផ្តល់ជំនួយ របស់សហរដ្ឋអាមេរិក USAID សហរដ្ឋអាមេរិកផ្តល់ថវិកាសរុបចំនួន ១០០០០០ដុល្លារ ជាជំនួយមនុស្សធម៌ ដើម្បីជួយក្នុងការឆ្លើយតបនឹងគ្រោះធម្មជាតិទឹកជំនន់ ដែលបង្កឡើងដោយទឹកភ្លៀងនៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ចេញនៅល្ងាចថ្ងៃទី១៧ ខែតុលា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ២០២០នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅទូទាំងប្រទេសកម្ពុជា ភ្លៀងដ៏ច្រើនតាំងពីដើមខែតុលាមកបានបណ្តាលឲ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបណ្តាលឲ្យមនុស្សចំនួនយ៉ាងតិច២៤នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សចំនួនជាង២៤ម៉ឺននាក់ (គិតត្រឹមថ្ងៃទី១៧ ខែតុលានេះ) ព្រមទាំងបណ្តាលឲ្យមានការខូចខាតច្រើនកន្លែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះជាការឆ្លើយតបការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID ធ្វើជាដៃគូជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយសម្រាប់គ្រាបន្ទាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដល់មនុស្សដែលរងការប៉ះពាល់ ដោយទឹកជំនន់ នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតតាំងពីឆ្នាំ២០១៨ មក ជំនួយ របស់ទីភ្នាក់ងារ USAID បានជួយអង្គការ WFP នៅក្នុងការចាប់ដំណើរការទំរង់កម្មវិធីគ្រប់ជ្រុងជ្រោយលើកដំបូងបង្អស់ ស្តីពីការគ្រប់គ្រងហានិភ័យនៃមហន្តរាយ (កម្មវិធីសម្រាប់តាមដាន ស្ថាន ភាព និងផលប៉ះពាល់ភ្លាមៗ) នៅកម្ពុជាដើម្បីពង្រឹងការត្រៀមរៀបចំទប់ទល់ និងការឆ្លើយតប ដើម្បីសង្រ្គោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតតាំងពីឆ្នាំ២០០០មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧លានដុល្លារ សម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់បន្ថយហានិភ័យនៅកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកថែមទាំងកំពុងតែពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងការឆ្លើយតបនៅក្នុងស្រុក នៅទូទាំងប្រទេសទាំង៥ ក្នុងតំបន់មេគង្គក្រោម ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ៕

ទីបំផុត!តំណាងអយ្យការសម្រេចចោទប្រកាន់ ពេទ្យធ្មេញ យ៉ាន់ ណាលីណា ពីបទឃា.ត.ក.ម្ម

ប្រភពច្បាស់ការ ពី សាលាដំបូង រាជធានី ភ្នំពេញ បានអោយដឹងថា បន្ទាប់ ពី សាកសួរ លេីជនសង្ស័យ យ៉ាន់ ណា លីណា រួចមក លោក សឿ ឡងឌី ព្រះរាជអាជ្ញា រង អមសាលាដំបូង រាជធានី ភ្នំពេញ បានសម្រេច ចោទប្រកាន់ ឈ្មោះ យ៉ាន់ ណា លីណា មុខរបរ ពេទ្យ ធ្មេញ ពីបទ ឃា.ត.ក.ម្ម ប្រព្រឹត្ត ទៅនៅ រាជធានី ភ្នំពេញ កាល ពី ថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រម ព្រហ្មទណ្ឌ រួចបញ្ជូនទៅ ចៅក្រម ស៊េីបសួរ ចាត់ការ បន្ត ។ ការចោទ ប្រកាន់...

ធ្ងន់ក បងស្រីនាំប្អូនថ្លៃទៅឡើង ឋា ន សួ រ គ៌ នៅសណ្ឋាគារ ត្រូវប្អូនស្រីតាមទាន់កំពុង រួ ម រ័ ក្ស យ៉ាង រោ ល រា ល ហើយធ្វើរឿងហួសស្មាន(មានវីដេអូ)

ភ្លើងស្នេហ៍ ប្រ ច ណ្ឌ ដ៏ កម្រ របស់ ស្ត្រី ម្នាក់ បានធ្វើ ឲ្យ បងស្រី របស់ នាង រង ភាព អា ម៉ា ស់ យ៉ាងខ្លាំង បន្ទាប់ពី នាង បាន តាម ទាន់ បងស្រី រូបនោះ កំពុង សម្ងំ បង្កាត់ភ្លើង ស្នេហ៍ ដ៏ រោ ល រា ល ជាមួយ ប្តី របស់ នាង នៅក្នុង សណ្ឋាគារ មួយកន្លែង ក្នុង ទីក្រុង ហាណូយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាម ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា ស្ត្រី ម្នាក់ ដែល ត្រូវបាន គេ ជឿថា ជា «...

ផ្អេីលអស់មួយវត្ត! ស ង្គ្រា​ ម ស៊ីសាច់ហុត ឈា ម រវាងពស់វែក​ និងពស់ថ្លាន់​ បង្កការភ្ញាក់ដល់លោកអស់មួយវត្ត(វីដេអូ)

តាមប្រភពដំណឹងពីប្រទេសថៃ មានព្រះសង្ឃដែលគង់នៅវត្ត ក្បែរល្អាងភ្នំមួយ បានប្រទះឃើញពស់វែកមួយក្បាល ប្រ យុ ទ្ធ គ្នាជាមួយពស់ថ្លាន់មួយក្បាលទៀត ដោយចៃដន់ ខណៈពេល ដែលមានព្រះសង្ឃមួយអង្គនិមន្តត្រលប់ទៅកុដវិញ បន្ទាប់ពីសូត្រមន្ដរួចរាល់។ ហើយស្រាប់តែមានការភា្ញក់ផ្អើលយ៉ាងខ្លាំង ដល់ព្រះសង្ឃដទៃទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមប្រភពព័ត៌មានដដែលបានបន្តថា ព្រះសង្ឃជាច្រើនអង្គបានចាប់ពស់ទាំងពីរនោះ ខណៈពេលដែលពួកវាកំពុងប្រយុទ្ធគ្នាយ៉ាងសាហាវបំផុត តាមការប៉ាន់ស្មានរបស់ព្រះសង្ឃ ពស់វែកមានប្រវែងជាង ៥ម៉ែត្រ ចំណែកពស់ថ្លាន់មានប្រវែងជាង ២ម៉ែត្រ៕ ប្រភព៖ khmer5 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួយប្រាប់គ្នាផង! នេះជាវិធីជួយសង្គ្រោះ នៅពេលមានបងប្អូនត្រូវសត្វពស់ចឹក ឱ្យរួចផុតពីសេចក្តីស្លាប់

មានករណីពស់ស្រការចាស់ បានចឹកស្ត្រីម្នាក់ ដែលកំពុងច្រូតស្រូវ នៅវាលស្រែ បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ដោយឡែកនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ នេះ មានករណីពស់ស្រការចាស់បានចឹកទៅលើបុរសម្នាក់ នៅពេលដែលគាត់កំពុងដើរលើភ្លឺស្រែ មើលកូនភ្ជួរស្រែ ប៉ុន្តែបុរសរូបនេះ ត្រូវបានក្រុមគ្រួសារ និង ក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា​ អាចឱ្យគាត់រួចផុតពីសេចក្តីស្លាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅលើគណនីហ្វេសប៊ុកមួយ ឈ្មោះ Na Na បានបង្ហោះរូបភាព និង សរសេរថា ម្នាក់ទៀតហើយ​ បុរសម្នាក់ទៅភ្ចូរស្រែត្រូវពស់ស្រកាចាស់ចឹកបណ្តាលឱ្យប្រកាច់​ តែសំណាងបានក្រុមគ្រួសារដឹកបញ្ជូនដល់មន្ទីរពេទ្យជួយសង្រ្គោះបានទាន់ពេលវេលា​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុការណ៍​នេះ កេីតឡេីង​នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ បុរសរងគ្រោះមានឈ្មោះ​ ឡោម ញឹប អាយុ៥០ឆ្នាំ ត្រូវបានពស់ស្រកាចាស់ចឹកបណ្តាលឱ្យដួលប្រកាច់លើភ្លឺស្រែ ខណៈដែលបុរសរងគ្រោះកំពុងដើរលើភ្លឺស្រែមើលកូនប្រុសភ្ជួរស្រែ !! ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅលើគណនីហ្វេសប៊ុកដដែលបានសរសេរសារចែករំលែកពីវិធីជួយសង្គ្រោះនៅពេលដែលលោកអ្នកមានបងប្អូនត្រូវសត្វពស់ចឹកឱ្យរួចផុតពីសេចក្តីស្លាប់ថា កន្លែង​ដែល​ពស់​ចឹក​នោះ ​ត្រូវ​តែ​ព្យា​បាល ​ដោយ​ការ​សង្កត់​ស្អំ​ទឹក​ក្តៅឧណ្ហ​ៗ ហើយ​អ្នកជំងឺ​គួរ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាមដាច់ខាត​ភេសជ្ជៈ​​ដូច​ជា កាហ្វេ តែ ឬ​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ត្រូវតែ​ចៀសវាង ព្រោះ​វា​អាច​ធ្វើ​ឱ្យ​សរសៃ​ឈាម​រីក​ធំ និង ​អំណោយផល​ដល់​ជាតិពិសចូល​ក្នុង​ចរន្តឈាម​កាន់តែ​ស្រួល ។...

លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រុមហ៊ុន ជីប ម៉ុង ចំពោះយុទ្ធនាការ «ទឹកចិត្តកម្ពុជា»

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ជីបម៉ុង ទាំងអស់ដែលបានផ្តួចផ្តើមយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ នៅក្នុងកំឡុងពេលដែលកម្ពុជាកំពុងជួបគ្រោះមហន្តរាយទឹកជំនន់។ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ជីបម៉ុង ដែលបានប្រគល់ជូនលោក ហ៊ុន ម៉ាណែត នាពេលនេះរួមមានថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករចំនួន២០០តោន ទឹកសុទ្ធ៣០០០កេស ភេសជ្ជៈទឹកក្រូចទាំង៣ រសជាតិ (IZE Cola, IZE Fruit Punch និង IZE Lemon) ចំនួន១០០០កេស និងភេសជ្ជៈប៉ូវកម្លាំង វើក ៥០០កេស។ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «យុទ្ធនាការទឹកចិត្តកម្ពុជានេះ” គឺការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ»។ លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅក្នុងជំនួបសម្តែងការគួរសម និងប្រគល់ជូនអំណោយរវាងថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ដែលដឹកនាំដោយអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា...