Home Blog
មិនរួចខ្លួនទេ! សន្តិសុខនៅសណ្ឋាគារសុខា ដែលបានលួចលាក់ជម្លៀសជនជាតិចិនស្រីៗចេញពីមណ្ឌលចត្តាឡីស័ក្ត បានបញ្ចប់ ចត្តាឡីស័កខ្លួបឯងហើយ តែត្រូវបញ្ចូនទៅ…
រាជធានីភ្នំពេញ ៖ សន្តិសុខនៅសណ្ឋាគារសុខា ដែលបានលួចលាក់ជម្លៀសជនជាតិចិនស្រីៗចេញពីមណ្ឌលចត្តាឡីស័ក្ត ដែលជាហេតុនាំឲ្យមានការផ្ទុះឡើងនូវកូវីដ១៩ ក្នុងសហគមន៍ជាលើកទី៣ នោះ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យធ្វើការបញ្ចូនខ្លួនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១នេះហើយ ដើម្បីមានវិធានការផ្លូវច្បាប់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។
ជនសង្ស័យមានឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ មុខរបរសន្តិសុខសណ្ឋាគារសុខា មានអាស័យដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបាន ក្រុមគ្រូពេទ្យ បញ្ចូនខ្លួនទៅ មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ ក្រោយបុរសរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយជនជាតិចិន ដែលរូបគេបានលួចលាក់ជម្លៀសអោយចេញពីទីតាំងចត្តាឡីស័ក្ត នៅសណ្ឋាគារសុខា ភ្នំពេញ ។
ក្រោយលទ្ធិផល១៤ថ្ងៃ ឃើញថារូបគេ អវិជ្ជមានកូវីដ១៩ ក៏ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បញ្ចូនខ្លួនទៅកាន់ អនុគណ:កម្មាការ ស្រាវជ្រាវ និងតាមដានបុគ្គល សង្សយ័ថាមានផ្ទុកជំងឺកូវីដ-១៩ ដែលមានទីបញ្ជាការស្ថិតនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនិតិវិធីតែម្តង ។
សូមបញ្ជាក់ថាកាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅ សន្តិសុខ២នាក់ នៅសណ្ឋាគារសុខា បានជួយសម្រលសម្រួលឲ្យមានការចាកចេញពីមណ្ឌលចត្តាឡីស័ក នូវជនជាតិចិន ៤ នាក់...
សែនហួសចិត្ត ពេលដឹងចំលើយសាភាពរបស់ជនសង្ស័យ ដែលបានរំលោ.ភសម្លា.ប់ នារីរូបស្រស់នៅប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ឃាតករដែលបានរំលោភសម្លាប់នារីស្រស់ស្អាត នៅក្នុងបន្ទប់ជួលក្នុងភូមិក្បាលស្ពាន១សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ឥលូវនេះត្រូវបានសមត្ថកិច្ច។ ឃាតករត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ប៊ុនថា III ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
ឃាតករឈ្មោះ រឿន ធារិន្ទ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ០៦ជាប់បន្ទប់ជនរងគ្រោះ ចំណែកជនរងគ្រោះ ឈ្មោះ ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ ។
នៅចំពោះមុខសមត្ថកិច្ចឃាតករបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភបានសម្រេចនិងបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន មូលហេតុខ្លួនបានលួចស្រលាញ់ជនរងគ្រោះតែម្នាក់ឯងយូរមកហើយ។ ទើបនៅវេលាម៉ោង០៨ព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។ បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសមក្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ(បានសម្រេច)។
ដោយខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចាក់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ បន្ទាប់មករូបគេក៏បានប្រមូលយកសម្ភាររបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។
តាមការឲ្យដឹងពីឈ្មោះ ប៉ាត ស្រីលក្ខ័...
ស្អាតតែឃោឃៅម្លេះ! ថៅកែស្រីរូបស្រស់ ប្រើហិ.ង្សាយ៉ាងព្រៃផ្សៃទៅលើកូនឈ្នួលរបស់ខ្លួន ដែលជាកុមារី ពកក្បាលបែកមុខបែកមាត់…(មានវីដេអូ)
ភ្នំពេញ៖ថៅកែស្រីម្នាក់ជាម្ចាស់ហាងបោះដុំផលិតផលមកពីប្រទេសកូរ៉េ និង ប្រើគណនី Facebook ឈ្មោះ Heng Mariza ត្រូវបានរងការចោទប្រកាន់ ពាក់ព័ន្ធការប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើឈ្នួលបម្រើស្រីដែលទើបមានអាយុ១៦ឆ្នាំ ប៉ុណ្ណោះ ។
សាច់ញាតិជនរងគ្រោះ បានប្រាប់ CPC NEWS ថា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ ជនរងគ្រោះនឹងទៅដាក់ពាក្យបណ្តឹងទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ នៃខណ្ឌសែនសុខ ដើម្បីអោយសមត្ថកិច្ច ចាប់ខ្លួនថៅកែស្រីរូបនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
តាមរយៈឃ្លីបវីដេអូ ថៅកែស្រីរូបនេះ ក៏បានទទួលស្គាល់ ថា ពិតជាបានប្រើអំពើហិង្សាលើឈ្នួលបម្រើ ប្រាកដមែន ៕ប្រភព៖ Cpc
សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/RAK8-BPTbd4
ឈា.មស្រែកស្បែកហៅ! ទីបំផុតសមត្ថកិច្ចចាប់បានជនដៃដល់ ដែលសម្លា.ប់ស្ដ្រីម្នាក់បុគ្គលិកកាស៉ីណូ នៅក្រុងប៉ោយប៉ែតហើយ
(បន្ទាយមានជ័យ-សៀមរាប)៖ នៅទីបំផុតជនដៃដល់ដែលសម្លា.ប់ស្ដ្រីម្នាក់បុគ្គលិកកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវចាប់ខ្លួនបានហើយ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ នៅខេត្តសៀមរាប។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។
លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា ករណីនេះជាករណីរំ.លោ.ភសម្លា.ប់ ហើយនៅពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ច ក៏ដកហូតបានកាំបិតដែលជាវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយផងដែរ។ បច្ចុប្បន្នជនដៃដល់ កម្លាំងជំនាញកំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
សូមរំលឹកថា ស្ដ្រីបុគ្គលិកកាស៉ីណូម្នាក់ ត្រូវបានប្រទះឃើញដេកស្លា.ប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ស្ដ្រីជនរ.ងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកកាស៉ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ប្រភព Freshnews
លោកស្រី ទ្រី ដាណា បានទំលាយវីដេអូស្ត្រីម្នាក់ដែលមើលថែកូនគាត់ បានលួចលុយជាង ១មុឺនដុល្លារ…(មានវីដេអូ)
ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ពីបទលួចលុយចំនួន $12000 របស់អ្នកស្រី ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ ទ្រី ដាណា ដែលស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ យោងតាមផេកផ្លូវការរបស់ អ្នកស្រី ទ្រី ដាណា បានបញ្ចេញវីដេអូផ្ទាល់ខ្លួន ពាក់ព័ន្ធករណីលួចនេះ ថែមទាំងបានសរសេររៀបរ៉ាប់ថា៖
«ខ្ញុំគិតថាខ្មាសគេមិនចង់និយាយរឿងនេះទេ តែឃើញកម្លាំងកងរាជអាវុធហត្ថបញ្ចេញរូបភាពគាត់ទៅហើយ ទើបចង់បញ្ជាក់ឱ្យបានដឹងរឿងច្បាស់។ ចំពោះទឹកលុយចំនួន ១២០០០ដុល្លារនោះ គឺចំនួនទឹកលុយដែលខ្ញុំចាប់បានបុគ្គលនេះលើកចុងក្រោយប៉ុណ្ណោះ។
សម្រាប់បុគ្គលរូបនេះ គាត់បានមករស់នៅក្នុងផ្ទះខ្ញុំតាំងពីខែ១១ ឆ្នាំ២០២០ សរុបរយៈពេលជាង ៤ខែមកហើយ គឺខ្ញុំបាត់លុយរហូត។ ឥឡូវនេះខ្ញុំកំពុងឱ្យខាងមេធាវីរបស់ខ្ញុំធ្វើការនេះបន្តទៀត។
សូមបងប្អូនកុំទាន់គិតថាគាត់លួចខ្ញុំប៉ុណ្ណេះ ទឹកលុយដែលខ្ញុំបាត់អស់ច្រើនណាស់។ សួរគាត់ម្ដងចេញបន្តិច សួរម្ដងចេញបន្តិច ចំនួនទឹកលុយកាន់តែច្រើន ដូចក្នុងវីដេអូនេះ ចំណែកចំនួនទឹកលុយដែលគាត់មិនសារភាពមិនដឹងថាប៉ុន្មានទៀត។
ខាងកម្លាំងជំនាញកំពុងសួរចម្លើយ និងស្រាវជ្រាវបន្ត។ ដូចនេះ នាងខ្ញុំមិនចង់រៀបរាប់ច្រើនទេ ទុកឱ្យច្បាប់ជាអ្នកដោះស្រាយទៅចុះ។ ខំអាណិតមនុស្សក្បែរខ្លួន ផ្ដល់នូវអ្វីៗជាច្រើន តែបែរលោភលន់ ចង់មានបានឆាប់។ ស្ដាយទឹកចិត្ត!😢😢»៕
សូមទស្សនាវីដេអូខាងក្រោម៖
អ្នកទោសដែលត្រូវប្រហារជីវិតម្នាក់ ត្រូវបានសួរពីបំណងប្រាថ្នាចុងក្រោយរបស់គាត់ គាត់បានស្នើសុំប៊ិចនិងក្រដាស់សរសេរលិខិត ផ្ញើរទៅម្តាយថា…
អ្នកទោសដែលត្រូវប្រហារជីវិតម្នាក់ ត្រូវបានសួរពីបំណងប្រាថ្នាចុងក្រោយរបស់គាត់ មុនពេលត្រូវបានឆក់នៅលើកៅអីអគ្គិសនីអោយស្លាប់ គាត់បានស្នើសុំប៊ិចនិងក្រដាសមកសរសេរលិខិតមួយច្បាប់ផ្ញើរទៅម្តាយ៖
អ្នកម្តាយជាទីគោរព ប្រសិនបើច្បាប់មានភាពយុត្តិធម៌ថ្ងៃនេះម៉ាក់នឹងអង្គុយនៅក្បែរខ្ញុំ រង់ចាំខ្សែភ្លើងឆក់លើកៅអីអគ្គិសនីនេះ ប៉ុន្តែដោយសារច្បាប់ងងឹតងងុលខ្ញុំត្រូវបានផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មដែលយើងបានធ្វើជាមួយគ្នា។
ម៉ាក់ចាំទេ ថាវាចាប់ផ្តើមពីពេលណា? ពេលខ្ញុំអាយុ ៣ ឆ្នាំ ខ្ញុំលួចយកបង្អែមបងប្រុស ម៉ាក់ក៏មិនប្រាប់ខ្ញុំថាខុស
ពេលអាយុ ៥ ឆ្នំា ខ្ញុំលួចយករបស់លេងក្មេងជិតខាង ហើយលាក់វានៅផ្ទះ ម៉ាក់ក៏មិនបាននិយាយអ្វី
ពេលខ្ញុំអាយុ ១២ ឆ្នាំ ខ្ញុំលាក់បាល់បងជីដូនមួយ នៅក្នុងហ្គារ៉ាសពេលគាត់ មកលេងនៅផ្ទះយើង ពេលគាត់សួរ ម៉ាក់និយាយថាមិនបានឃើញ ទាំងដែលម៉ាក់បានឃើញ។
តើម៉ាក់ចាំថ្ងៃដែលខ្ញុំត្រូវបានគេបណ្តេញចេញពីសាលានៅអាយុ ១៥ ឆ្នាំទេ? ប៉ាចង់ដាក់ទណ្ឌកម្មខ្ញុំ ប៉ុន្តែម៉ាក់មិនព្រម ហើយនៅថ្ងៃនោះម៉ាក់បានឈ្លោះប្រកែកជាមួយប៉ាយ៉ាងខ្លាំង ព្រោះតែការពារខ្ញុំ។
ម៉ាក់បានឃើញខ្ញុំលួចកង់អ្នកជិតខាងយើងពេលខ្ញុំមានអាយុ ១៧ ឆ្នាំប៉ុន្តែម៉ាក់មិនបានរាយការណ៍ថាខ្ញុំលក់វាទេ ម៉ាក់នៅស្ងៀម ម៉ាក់ស្រឡាញ់ខ្ញុំខ្លាំងណាស់ ម៉ាក់ដឹងទេ? ក្តីស្រលាញ់នេះហើយដែលបានបំផ្លាញខ្ញុំ។ នោះហើយជារបៀបដែលវាបានចាប់ផ្តើម ហើយបានបញ្ចប់យឺតៗ រហូតដល់ថ្ងៃនេះ នៅពេលដែលខ្ញុំនឹងត្រូវគេប្រហារជីវិតពីបទប្លន់ធនាគារនិងឃាតកម្ម។
ខ្ញុំនៅក្មេង ខ្ញុំគ្រាន់តែត្រូវការម៉ាក់ណែនាំ តែដល់ពេលដែលម៉ាក់កំពុងអាននេះខ្ញុំនឹងបាត់ទៅហើយ។
ពីកូនប្រុសជាទីស្រឡាញ់របស់ម៉ាក់!
ឪពុកម្តាយទាំងអស់៖
បើស្រឡាញ់កូនៗ ត្រូវយកចិត្តទុកដាក់ លត់ដំប្រៀនប្រដៅ ពួកគេ...
ផ្អើលទាំងថ្ងៃ ប្រទះឃើញសាកស.ព នារីម្នាក់ទាំងអា.ក្រា.តកាយ និងមានស្នាមអា.ករ សង្ស័យករណីរំ.លោ.ភស.ម្លា.ប់ នៅស្ទឹងមានជ័យ
នៅរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ នេះ មានករណីប្រទះឃើញសាកស.ពស្ត្រីម្នាក់ នៅក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានគេសន្និដ្ឋានមានអាយុប្រហែលជា ៣០ ឆ្នាំ ដេកស្លា.ប់អាក្រា.តកាយ សង្ស័យករណីឃា.តក.ម្ម ដោយស.ពមានស្នាមអារ.ក ។
បើតាមលោកមេភូមិទ្រា ៤ បានឱ្យដឹងថា ករណីប្រទះឃើញសាកសពស្ត្រីខាងលើនេះ តាមការសន្និដ្ឋានគឺសាកស.ពបានស្លា.ប់ប្រហែលជាមួយសប្តាហ៍ ដែលស.ពមានលក្ខណៈស្អុ.យរលួ.យ ហើយលិចនៅក្នុងទឹកពាក់កណ្តាលខ្លួន ។
លោកមេភូមិ បានបន្ថែមឱ្យដឹងថា សពខាងលើនេះពុំមែនជាអ្នករស់នៅតំបន់នេះទេ គឺជាអ្នកចម្ងាយ ដែលបច្ចុប្បន្នសាកសពនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅទីតាំងវត្តសំបួរមាស ៕ ប្រភព៖ CNC
គួឲ្យសរសើ! ចំប៉ីខ្មៅ ប្រកាសធ្វើបុណ្យ ៧ថ្ងៃជូនមេខ្លោងចាប់ជំរិត អ៊ឹម សុវណ្ណារិទ្ធ ក្រោយបូជាបាន ៤ថ្ងៃហើយនៅតែគ្មានសាច់ញាតិមកយកធាតុ
ទោះបីសព អ៊ឹម សុវណ្ណារិទ្ធ មេខ្លោងចាប់ជំរិត ល្បីកក្រើកភ្នំពេញ បានបូជា និង រលាយក្លាយជាធាតុទៅហើយក្តី ប៉ុន្តមកដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ នេះ នៅតែមិនមានក្រុមគ្រួសារមកទទួលស្គាល់ និង ធ្វើបុណ្យឱ្យទៀត ។
ឃើញភាពអាណោចអាធ័មពេក ចំប៉ីខ្មៅ បានប្រកាសចេញមុខមកធ្វើបុណ្យ ៧ ថ្ងៃ ឱ្យសព អ៊ឹម សុវណ្ណារិទ្ធ ដែលគ្មានសាច់ញាតិមកទទួលស្គាល់នេះ ។
ចំប៉ីខ្មៅ បានប្រកាសលើហ្វេសប៊ុកដូច្នេះថា ប្រពៃណីទំនៀមទំលាប់ខ្មោចស្លាប់ទៅហើយ នៅឡើយឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថាខ្លួននឹងស្លាប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះឬថ្ងៃស្អែក ថ្ងៃណាមួយ តែ រិទ្ធ ស្លាប់ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យ និមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុណ្ណឹង ខ្ញុំសង្ឃឹមថា មិត្តដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ចុងក្រោយ ។
មនុស្សណាមិនធ្លាប់ខុស តែគ្នាស្លាប់ទៅហើយ ឆ្អឹង ធាតុគ្នា គួរតែដាក់ឱ្យបានសមរម្យ ជាមនុស្ស ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូននឹងអហោសិកម្មឱ្យចោរដែលស្លាប់ទៅហើយ នេះសូម្បីតែបងប្អូនគេក៏មិនអើពើ តែខ្ញុំមានតែជួយរក្សាបានប៉ុណ្ណឹង ។
គំរបបុណ្យ ៧...
មុនពេលស្លា.ប់ប៉ុន្មានថ្ងៃ នារីក្លាហ៊ានម្នាក់បានបង្ហោះសារនៅលើបណ្ដាញសង្គម អានហើយគ្រប់គ្នាទប់ទឹកភ្នែកមិនបាន
កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ដំណឹងមរណភាពនៃក្មេងស្រីវ័យ ១៩ ឆ្នាំនៅមីយ៉ាន់ម៉ា ដែលត្រូវបានយោធាបាញ់សម្លាប់ អំឡុងពេលធ្វើបាតុកម្មនៅក្រុង Mandalay នោះ ត្រូវបានផ្ទុះចែកចាយពាសពេញបណ្ដាញសង្គមនានា រហូតធ្វើឱ្យមហាជនស្ទើពាសពេញពិភពលោករំជួលចិត្តជាខ្លាំង ។
អ្វីដែលធ្វើឱ្យគ្រប់គ្នាស្ញប់ស្ញែង និង ស្ទើរទប់ទឹកភ្នែកមិនបានថែមទៀតនោះគឺថា មុនពេលនាងត្រូវបាញ់សម្លាប់ប៉ុន្មានថ្ងៃ ក្មេងស្រីដ៏ក្លាហានរូបនេះ បានធ្វើការបង្ហោះសារលើគណនីហ្វេសប៊ុករបស់នាងយ៉ាងមានន័យ និង អង់អាចក្លាហានបំផុត ។
តាមរយៈការបង្ហោះរបស់ក្មេងស្រីរូបនេះ នាងបានបញ្ជាក់ថា នាងមានឈាមប្រភេទ A ហើយនាងស្ម័គ្រចិត្តបរិច្ចាគឈាមរបស់នាង ប្រសិនបើមាននរណាម្នាក់ត្រូវការក្នុងករណីបន្ទាន់ ។ បន្ថែមពីនេះទៀត នាងក៏បានប្រកាសបរិច្ចាគផ្នែកនៃរាងកាយរបស់នាង ប្រសិនបើមានរឿងអ្វីអាក្រក់កើតឡើងចំពោះនាងកំលុងពេលចេញប្រឆាំងដើម្បីប្រទេសជាតិនេះផងដែរ ។
គួររំឭកថា មកទល់ពេលនេះ ប្រជាជនមីយ៉ាន់ម៉ានៅតែបន្តពលីជីវិតរបស់ខ្លួន ចេញមុខប្រឆាំងតទល់នឹងយោធា ដើម្បីទាមទារសិទ្ធិសេរីភាពសម្រាប់ប្រទេសត្រឡប់មកវិញ ៕អត្ថបទ៖ Popular