ដឹងអត់ថា នាយព្រែកពេលនេះយ៉ាងណាហើយ? ក្រោយបែកពីគូដណ្ដឹង
រាជធានីភ្នំពេញ ៖បន្ទាប់ពីនាយព្រែក បែកបាក់គូដណ្តឹងច្រើនខែមក ទស្សនិកជនចង់ដឹងថា តើនាយរកបានគូថ្មីហើយឬនៅ ?ជាទូទៅទស្សនិកជនឃើញនាយព្រែកបង្ហាញពីការពង្រឹងមុខរបរមួយចំនួន ដូចជា Liveលក់គោងៀត និងបង្ហាញឱកាសមើលគ្រងហាងលក់ដូរពេលយប់មួយដែលទើបដំណើរការ។នាយព្រែក មិនដែលឃើញលេង ឬបង្ហាញទឹកមុខស្រងូតស្រងាត់អ្វីឡើយ ក្រោយពេលបាក់បែកពីគូស្នេហ៍ ។ ស្នាមញញឹមរបស់លោកបែរជាមានច្រើនពេលបំពេញការងារ និងបង្ហោះរូបនៅតាមបណ្តាញសង្គម ។ នេះប្រហែលជាលោកអាចគិតថាផុតទុក្ខផុតទោសរឿងយកចិត្តគូស្នេហ៍ ដែលអាចមកនៅខ្លួនមួយវិញស្រួលជាង ហើយឱកាសការងារ បានដើរទៅមុខយ៉ាងរលូនទៅមុខ ។ បែបនេះហើយគេមិនដែលឃើញនាយព្រែកស្រពោនចិត្ត ស្រពោនទឹកមុខអ្វីឡើយ ក្រៅតែពីឃើញទៅណាមកណានាំម្តាយអ្នកស្រីនួន...
ដំណឹងសោកសៅ! តារាប្រុស ណុប បាយ៉ារិទ្ធ និង នីកូ កំពុងតែជួបទុក្ខធំ
រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពទាំង២ និងជាបងប្អូនបង្កើតនឹងគ្នា លោក ណុប បាយ៉ារិទ្ធ និង នីកូ រួមទាំងក្រុមគ្រួសារ កំពុងតែជួបទុក្ខធំ ក្រោយលោកយាយជាទីស្រលាញ់ បានទទួលបានមរណភាពហើយ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ។
យ៉ាងណាមិញ នៅក្នុងនោះផងដែរ លោក ណុប បាយ៉ារិទ្ធ មិនបានបញ្ជាក់ពីសុខភាពជំងឺរបស់លោកយាយនោះទេ ថា...
កាន់តែច្បាស់ មុខមាត់ពិត និងរូបរាងដ៏ស្រស់ស្អាតរបស់អនាគតភរិយាតារាចម្រៀង ខេម
Navatra លោក ខេម បានប្រកាសបើកសម្ពោធភោជនីយដ្ឋានថ្លៃ២០ម៉ឺនដុល្លារអាមេរិករបស់ខ្លួនកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ខណៈក្រៅពីប្រកាសបើកដំណើរការហាងជាផ្លូវការតារារូបនេះក៏បានបង្ហើបពីរឿងរ៉ាវមានគូស្នេហ៍ជាច្រើនឆ្នាំកន្លងមកហើយផងដែរ ប៉ុន្តែតារារូបនេះស្នើមិនបញ្ជាក់ពីមុខមាត់ពិតអនាគតភរិយានោះទេ។
ប៉ុន្តែមុខមាត់អនាគតភរិយារបស់តារាចម្រៀង ខេម បន្តទម្លាយជាសាធារណៈច្បាស់ៗនៅមុននេះ តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់តារាសម្ដែងកូនមួយអ្នកនាង ឡោម លក្ខិណា ដែលបញ្ជាក់ដោយសំណេរខ្លីបង្ហាញការសាទរចំពោះគូស្នេហ៍ទាំងពីរថា៖ «With sis Congratulations sis ka & bro Khem ខេម»។ នៅពីក្រោមរូបភាពទម្លាយអត្តសញ្ញាណនេះ...
ឌួង ហ្សូរីដា ទម្លាយអាថ៌កំបាំងគួរឱ្យភ្ញាក់ផ្អើល ពេលនាងបដិសេធមង្គលការ
រាជធានីភ្នំពេញ ៖ ឌួង ហ្សូរីដា បានទម្លាយអាថ៌កំបាំងដ៏គួឲ្យភ្ញាក់ផ្អើល ដោយនាងធ្លាប់បានបដិសេធមង្គលការរបស់ខ្លួនកាលពីជាង១០ឆ្នាំមុន ។ បែបនេះហើយទើបធ្វើឲ្យនាងនៅលីវរហូតមកទល់បច្ចុប្បន្ន ក្នុងពេលដែលវ័យរបស់នាងកាន់ក៏តែច្រើនហើយ ។
នាពេល ថ្មីៗនេះឌួង ហ្សូរីដា បានShare រូបភាពជាច្រើនសន្លឹកដែលនាងបានបង្ហោះកាលពីឆ្នាំ២០១៤ ដោយនាងបង្ហាញពីសកម្មភាពនានាដែលបានឈានចូលសិល្បៈដំបូងតាមរយៈការចូលរួមក្នុងកម្មវិធីពន្លកយុវវ័យ ជាមួយនឹងសារភ្ជាប់ជាមួយថា «២០០២-២០២០ រយៈពេល១៨ ឆ្នាំនៃការឈានចាប់ផ្តើមចូលប្រឡូកសិល្បៈ រហូតដល់បច្ចុប្បន្ន! កាលនោះបើព្រមរៀបការតាំងពីឆ្នាំ២០០៧ ប្រហែលឥឡូវកូន ធំៗបាត់ ប៉ុន្តែខ្ញុំនៅតែស្រឡាញ់ជីវិតឯករាជ្យរបស់ខ្ញូំរាល់ថ្ងៃ»...
មិនធម្មតា! ស្រីស្រស់ តេង លក្ខិណា បាត់មុខពីសិល្បៈ តែជីវិតកាន់តែឡូយឆាយនិងស្រស់ស្អាតជាងមុន
រាជធានីភ្នំពេញ៖ ជឿថាប្រិយមិត្តប្រហែលជានៅឆ្នាំតារាចម្រៀងស្រី និងជាតារាសម្តែងរូបសម្រស់ស្រស់សោភា សាច់ម៉ត់សខ្ចី កញ្ញា តេង លក្ខិណា ដែលបានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែបើក្រឡេកមើលជីវិតឯកជនរបស់នាងវិញ គឺកាន់តែឡូយឆាយ កាលីបជាងមុន ហើយរូបស្រស់សម្រស់វិញគឺកាន់តែស្រស់ស្អាតទ្វេរដង ។
ប្រាកដណាស់ បើទោះបីជាបាត់មុខពីសិល្សៈស្ទើរតែទាំងស្រុងក៏ដោយ តែមហាជនអ្នកគាំទ្រនៅតែចង់ដឹងពីជីវិតឯកជនរបស់ស្រីស្អាតរូបនេះ ថាតើនាងមានគូគាប់ទ្រនាប់ដួងចិត្តហើយឬនៅ ហើយសុខទុក្ខយ៉ាងណាខ្លះ ។ ទំនងបែបជាដឹងថាប្រិយមិត្តអ្នកគាំទ្ររូបនាងចង់ដឹងពីសុខទុក្ខរបស់នាងហើយ ទើបតារាស្រីរូបនេះតែងតែបង្ហាញពីជីវិតឯកជនរបស់នាងតាមរយៈបណ្តាញសង្គមជានិច្ច រហូតធ្វើអោយតេង លក្ខិណា នៅតែមានអ្នកគាំទ្រនៅចាំតាមដានជីវិតប្រចាំថ្ងៃរបស់នាងដូចដើម ។
យ៉ាងណាមិញ...
ផ្ទះភរិយាលោក កែវ វាសនា នៅតាមខេត្តក៏ទទួលរងទឹកជំនន់លិចផ្ទះដែរ
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាថ្ងៃនេះ ខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជាកំពុងរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀងដែលបង្ករឱ្យមានផលប៉ះពាល់ជាខ្លាំងដល់ផ្ទះសម្បែង និង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន។ ក្នុងនោះ ភរិយារបស់តារាចម្រៀង កែវ វាសនា ក៏បានបង្ហាញពីទិដ្ឋភាពផ្ទះរបស់នាង ដែលនៅខេត្តក៏កំពុងរងគ្រោះដោយទឹកជំនន់ផងដែរ ។ជាក់ស្ដែងរូបភាពជាច្រើនសន្លឹកដែលភរិយារបស់តារាចម្រៀង កែវ វាសនា បានបង្ហាញពីផ្ទះរបស់នាងដែលនៅឯស្រុកកំណើតត្រូវទឹកជំនន់លិចលង់និងខូចខាតទ្រព្យសម្បត្តិមួយចំនួនក្នុងនោះភរិយា របស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានលើកឡើងថា «ចប់ហើយ ផ្ទះខ្ញុំនៅស្រុកលិចអស់ហើយ ឈុតសាឡុងក្រញូងសើមខ្ទេចអស់ហើយ ប៉ាស្រឡាញ់គ្រឿងអ៊ីចឹងៗផង ឱ្យធ្វើផ្ទះថ្មីយូរហើយអត់ព្រមទេ...
ញាក់សាច់! នៅសល់មួយខែទៀតដល់ថ្ងៃខួបកំណេីត អេនជី ទទួលបានកាដូយ៉ាងគាប់ចិត្តពីស្វាមី
ក្រោយពីបញ្ចប់ក្នុងវិស័យសិល្បៈទាំងស្រុងមក អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អេនជី ហាក់ទទួលបានសំណាងយ៉ាងខ្លាំង ក្រោយពីទទួលបានជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល ។
មិនត្រឹមតែទទួលបានការថ្នាក់ថ្នម ស្រឡាញ់មើលថែពីស្វាមីប៉ុណ្ណោះទេ ប៉ុន្តែ អេនជី តែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេសពីស្វាមីផងដែរ ដោយការទទួលបានកាដូជារឿយៗពីស្វាមី ដែលគេបានស្គាល់ថាជាប្អូនប្រុសរបស់អតីតតារាសម្តែងលោក គង់ រ៉ាយុទ្ធ ម្ចាស់ហាងលក់សម្លៀកបំពាក់ រ៉ាយុទ្ធ Fashion ។
ថ្មីៗនេះ តាមការបង្ហោះតាមគណនី fb របស់អតីតតារាចម្រៀងរូបនេះបានឲ្យដឹងពីអារម្មណ៍រីករាយរបស់ខ្លួនដែលទទួលបានកាដូរថយន្តពីស្វាមីមុនថ្ងៃកំណើតរបស់ខ្លួនដល់ទៅមួយខែ ។...
អុញមានរឿងអ្វី! នាងខ្ញុង សម្រក់ទឹកភ្នែកទាំងព្រឹក ហេីយបង្ហោះសារមួយម៉ាត់យ៉ាងខ្លីថា…
ប្រិយមិត្តស្គាល់ហើយតារាកំប្លែងស្រីដ៏ល្បី អ្នកនាង ខ្ញុង មិនសូវចេញមុខក្នុងរង្វង់សិល្បៈប៉ុន្មានទេ ព្រោះតែកំពុងពរពោះកូនក្នុងផ្ទៃ ត្រៀមសម្រាលផងដែរ ធ្វើឲ្យហ្វេនៗមានការនឹករលឹកយ៉ាងខ្លាំង។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះបើយោងតាមរូបភាពនោះដែរ រូបនាង ថែមទាំងបានសម្រក់ទឹកភ្នែក មើលទៅដូចជាកំពុងពិបាកចិត្តរឿងអ្វីមួយ ហើយបង្ហោះសារថា៖ «មានតែការជាន់បន្ថែម គ្មានការលើកទឹកចិត្ត»
ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ ព្រមទាំងមហាជនទាំងអស់ មានការងឿងឆ្ងល់យ៉ាងខ្លាំង មិនដឹងថាតារារូបនេះ មានរឿងអ្វីកើតឡើងនោះទេ បានបង្ហោះបែបនេះ ស្របពេលដែលខ្លួនកំពុងមានផ្ទៃពោះ គួរឲ្យបារម្ភណាស់ មានតែរង់ចាំតាមដានបន្តទៀតទាំងអស់គ្នា៕...
ព្រឺឆ្អឹងខ្នង ពេលឃើញវីដេអូ សិចស៊ីរបស់តារាលំដាប់ប្រេនៗ ព្រីម លីហ្សា ក្នុងឈុតងូតទឹកអាក្រាតកាយបញ្ចេញសាច់ខ្ចី(វីដេអូ)
ភ្នំពេញៈ កញ្ញា ព្រីម លីហ្សា បានធ្វើឲ្យមហាជន ជាពិសេស បុរសៗជាច្រើន មានការចាប់អារម្មណ៍ ស្ទើរ តែឈាមច្រមុះ ក្រោយពីនាងបានបង្ហោះឃ្លីបវីដេអូមួយ ដែលនាងបាន ស្រាតងូតទឹក នៅក្នុង អាងទឹកបង្ហាញ រាងកាយ ស្រស់ស្អាតស្រឡូន សាច់សរប្រៀបដូចជា បណ្តូលចេក របស់នាងជា សាធារណៈ តាមរយៈវីដេអូនោះ ។
តាមរយៈឃ្លីបវីដអូមួយ ដែលតារាសម្តែងមាន...
ច្បាស់ហេីយ! មាស សុខសោភា ចេញពីផលិតកម្មថោន ចូលផលិតកម្មហង្សមាស ដោយមានចុះកិច្ចកុងត្រា…
ភ្នំពេញ៖ ដំណឹងនៃការដើរចេញពីផលិតកម្មថោនរបស់តារាចម្រៀង មាស សុខសោភា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីអ្នកគាំទ្រ។ ដំណឹងចុងក្រោយដែលទទួលបានគឺតារាស្រីរូបនេះនឹងចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាស។
តារាលំដាប់ជួរមុខ មាស សុខសោភា សម្រេចចិត្តប្រកាសបញ្ចប់ការងារនៅផលិតកម្មថោន ដែលនាងមិនមានកិច្ចសន្យានោះកាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅនេះដែលនាងលើកឡើងថាជាការសម្រេចចិត្តដ៏តានតឹងមួយ។
ទោះជាយ៉ាងណាប្រភពក្រៅផ្លូវការដែលស្និទ្ធិនឹងពួកគេបានទម្លាយថា មាស សុខសោភា នឹងចូលច្រៀងក្នុងផលិតកម្មហង្សមាស ដែលជាផលិតកម្មនាំមុខមួយនៅកម្ពុជា។
ប្រភពបញ្ជាក់ថា ដំណឹងនៃការចូលផលិតកម្មហង្សមាសគឺកាលពីអំឡុងមុនចូលឆ្នាំមកម៉្លេះគ្រាដែលគេបានឃើញដំណើរចូលទស្សនារបស់តារាស្រីរូបនេះនឹងបងប្រុសគឺលោក មាស សុខរតនៈ ទៅកាន់ស្ទីយោថតរបស់ផលិតកម្ម។
ប្រភពលើកឡើងដែរថាម្តងនេះចូលជ្រកក្រោមដំបូលផលិតកម្មធំ មាស សុខសោភា បានចុះកិច្ចសន្យា ដែលជារឿងដែលនាងមិនធ្លាប់ធ្វើជាមួយផលិតកម្មដែលនាងធ្លាប់បានច្រៀងឲ្យកន្លងមក។...