បន្ទាប់ពីលោក សុវណ្ណ រិទី្ធ ដែលជាអគ្គនាយក សារព៌ត៍មាន TVFB បានចុះផ្សាយសម្ដី របស់សម្ដេច ដែលមានប្រសាសថា «បើអ្នករត់ម៉ូឌុប ក្ស័យធន លក់ម៉ូតូ ចាយសិនទៅ រាជរដ្ឋាភិបាលគ្មានលទ្ធភាពជួយទេ» ក៏មានការចាប់ខ្លួន ដើម្បីសាកសួរ និង រងការចោទប្រកាន់ពី ការញ៉ុះញ៉ង់ ក្នុងសង្គម។
អ្នកស្រី មាស សុជាតា ដែលជាភរិយារបស់លោក សុវណ្ណ រិទ្ធី ដែលកំពុងតែពរពោះ នោះបានបង្ហាញ អរម្មណ៌ដោយភាពក្លាហាន តែទឹកមុខបង្កប់ដោយក្ដីបារម្ភ។ វាពិបាកនឹង ទប់ទឹកភ្នែកណាស់ ខណៈប្ដីរបស់ខ្លួនត្រូវបានចាប់ខ្លួន ដែលអ្នកស្រីកំពុងតែពរពោះ ។អ្នកស្រីបានបង្ហោះសារលើបណ្ដាញសង្គមរបស់អ្នកស្រីដូចខាងក្រោមថា៖
«អូននិងកូនរឹងមាំទេ សូមបងថែរក្សាខ្លួនផង អូនជឿជាក់ថាថ្នាក់ដឹកនាំលោកតែងតែមេត្តាប្រោសប្រណីចំពោះកូនចៅជានិច្ច 🙏🏻🙏🏻🙏🏻អូននិងកូនៗយើងនិងរង់ចាំបងត្រលប់មកផ្ទះវិញ😢Sovann Rithy»៕