យោងតាមការផុសរបស់ ផេក Pheng Vannak News បានលើកឡើង ពីករណី ម្ចាស់ផ្ទះជួលចិត្តតិរច្ឆាន ចាប់ស្ត្រីមានផ្ទៃពោះចង ព្រោះគ្មានលុយបង់ថ្លៃបន្ទប់ ?
តាមរយៈវីដេអូ និង រូបភាព ដែលបានចែកចាយនៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២០ បង្ហាញអំពីបុរសម្នាក់ បានចាប់ស្រីម្នាក់ ហេីយអោយយាយចាស់ម្នាក់ទៀត ហុចក្រម៉ាអោយដេីម្បីយកមកចងដៃស្ត្រីអ្នកជួលបន្ទប់ ។
ហេតុការណ៍នេះកេីតឡេីងនៅ ថ្ងៃទី៥ ខែ មេសា ឆ្នាំ ២០២០ នៅក្រោយរោងចក្រ ឥណ្ឌា ភូមិ ព្រៃទា សង្កាត់ ចោមចៅ ៣ ខណ្ឌ ពោធិ៍សែនជ័យ ។
ទង្វើរបស់បុរសរូបនេះបង្ហាញអំពីអំពើឃោរឃៅ អមនុស្សធម៌ គ្មានការយោគយល់ដល់អ្នកក្រីក្រទន់ខ្សោយ ។
ដូច្នេះសូមសមត្ថកិច្ច មេត្តាចុះស្រាវជ្រាវស្វែងរកបុរសរូបនោះមកទទួលខុសត្រូវចំពោះមុខច្បាប់ ។
ចំណែកលោកយាយចាស់នោះក៏មិនណយដែរ ឃេីញកូនប្រុសប្រេីហឹង្សា មិនឃាត់កូនទេ បែជារួមចំណែកជាមួយកូនអោយប្រព្រឹត្តិបទល្មេីសទៅវិញ ។ប្រភព Peng Vannak news
សូមទស្សនាវីដេអូខាងក្រោម៖