ក្រសួង​អប់​រំ​បាន​ដាក់​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច E-learning សម្រាប់​ជំនួយ​ដល់​សិស្ស​​រៀន​ថ្នាក់​ទី​៩ និង​ទី​១២ ក្នុងក្រុងសៀមរាប​ដែល​បាន​ផ្អាក​ពី​ការ​សិក្សា​ជាបណ្ដោះ​អាសន្ន ដោយ​សារ​វិបត្តិ​កូវីដ-១៩ (COVID-19)

0
537

ក្រសួង​អប់​រំ​បាន​ដាក់​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច E-learning សម្រាប់​ជំនួយ​ដល់​សិស្ស​​រៀន​ថ្នាក់​ទី​៩ និង​ទី​១២ ក្នុងក្រុងសៀមរាប​ដែល​បាន​ផ្អាក​ពី​ការ​សិក្សា​ជាបណ្ដោះ​អាសន្ន ដោយ​សារ​វិបត្តិ​កូវីដ-១៩ (COVID-19)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​រក​ឃើញ​អ្នក​ជំងឺ​ជាជន​ជាតិ​ខ្មែរ​ម្នាក់​នៅ​ខេត្ត​សៀម​រាប​ កាលពី​ថ្ងៃ​៦ ខែមីនា ចុង​សប្ដាហ៍​មុន​ ក្រសួង​អប់​រំ​បាន​ចេញ​បញ្ជាឱ្យ​គ្រប់​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ និង​ឯកជន​ទាំង​អស់​ក្នុង​ក្រុង​សៀម​រាប ត្រូវ​បិទទ្វា​រ​បណ្ដោះ​អាសន្ន ដោយ​បារម្ភ​ខ្លាច​មាន​ការ​ឆ្លង​រាលដាលជំងឺ​កូវីដ-១៩ (COVID-19)​ ​ដល់​សិស្ស​នៅ​ក្នុង​ខេត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សេចក្តី​ប្រកាសព័ត៌មានចុះ​ថ្ងៃ​ទី​១៣ ខែមីនានេះ​ ក្រសួង​អប់រំ​ឱ្យ​ដឹង​ថា ដើម្បី​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ ក្រសួង​បាន​បង្កើត​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ដោយ​ឥតគិត​ថ្លៃ​លើ​មុខវិជ្ជាសិក្សា​ចំនួន​៦ ដែល​រួម​មាន គណិតវិទ្យា ប្រវត្តិវិទ្យា រូប​វិទ្យា គីមីវិទ្យា និង​ភាសាខ្មែរ ដាក់​លើ​បណ្ដាញ​សង្គម និង​មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិច​របស់​ក្រសួង ចាប់​ពី​ថ្ងៃ​នេះ​តទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេហទំព័រ និង​បណ្ដាញ​សង្គម​ដែល​សិស្សា​នុសិស្ស​អាច​ចូល​ទៅ​រៀន​បាន​នោះ​មាន​ បណ្ដាញ ​Youtube តាម​រយៈ www.youtube.com/moeys ទំព័រ​ហ្វេសបុក www.facebook.com/moeys.gov.kh និង​មជ្ឈមណ្ឌល​សិក្សា​អេឡិច​ត្រូនិច​ក្រសួង elearning.moeys.gov.kh។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សេចក្តីប្រកាស​នោះ​លើក​ឡើងថា៖ «កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជំនួយ​ដល់​ការ​សិក្សា​របស់​ប្អូន​ៗ​សិស្សា​នុសិស្ស​ អាច​នៅ​តែ​បន្ត​ការ​សិក្សា​បាន​ដោយ​ខ្លួន​ឯង​ នៅ​គ្រប់​ទីកន្លែង និង​ស្រប​តាម​ពេល​វេលាផ្ទាល់​ខ្លួន​របស់​សិស្សា​នុសិស្ស សម្រាប់​ជំនួយ​ស្មារតី​ក្នុង​ការ​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ​ និង​ទុតិយភូមិ​ តាម​កាល​បរិច្ឆេទដែល​បាន​គ្រោង​ទុក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​នាំពាក្យ​ក្រសួង​អប់​រំ​ លោក រស់ សុវាចា មាន​ប្រសាសន៍​ប្រាប់​VOD ថា ការរៀប​ចំ​នេះ​គឺ​ផ្ដោត​ទៅ​លើការ​សិក្សា​​ថ្នាក់​ទី​៩ និង​ទី​១២​​ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​៣។

លោក​ថា៖ «នេះ​គឺ​ជា​ការងារ​បច្ចុប្បន្ន​ភាព ហើយ​ខ្ញុំ​សុំ​បញ្ជាក់​ជូន​សាធារណជន​ផង​ដែរ​ថា ការ​បង្រៀន​នេះគឺ​ក្រសួង​បានធ្វើ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មក​ហើយ គ្រាន់​ថា​ ពេល​នេះគឺ​ផ្ដោត​ចំពោះ​មុខ គឺ​យើង​ខិត​ខំ​បន្ថែម​លើ​ចំនួន​ដងការ​ផ្សាយ​ជូន​ដល់​សិស្សា​នុសិស្ស​»។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ​រស់ សុវាចា មិន​បាន​បញ្ជាក់​ថា​ មាន​សាលា​ប៉ុន្មាន​ដែល​បាន​បិទទ្វារ​នៅ​ក្រុង​សៀម​រាប​នោះ​ទេ ខណៈ​ប្រធានស្ដីទី​មន្ទីរអប់រំខេត្ត លោក ហុង ឧប្បុលវណ្ណា ថា​លោក​រវល់​ជាប់​ប្រជុំមិន​អាច​និយាយទូរសព្ទ​បាន។​

យោងតាម​សារព័ត៌មា​ន Fresh News សាលា​ក្នុង​ខេត្ត​សៀម​រាប ​ចំនួន១១០ ត្រូវ​បាន​បិទ​ទ្វារ​ក្រោយ​ក្រសួង​អប់​រំ​បញ្ជា ​ក្នុង​នោះ​មាន​សាលា​ឯកជន ​៧៧កន្លែង (សាលាមត្តេយ្យ៥០កន្លែង) សាលាបឋមសិក្សា ៥១កន្លែង សាលាមធ្យមសិក្សា ២៣កន្លែង វិទ្យាល័យចំនួន ៧កន្លែង វិទ្យាស្ថានចំនួន ៣កន្លែង និងសាកលវិទ្យាល័យចំនួន ៦កន្លែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ លោក សន ជ័យ មាន​ប្រសាសន៍ថា វិធាន​ការ​នេះ​គឺ​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​រៀនសូត្រ​របស់​សិស្ស​ផង​ដែរ តែ​ក្រសួង​គួរ​បន្ថែម​ឱ្យ​មានការ​សួរ​ឆ្លើយ​ក្នុង​ការសិក្សា​លើ​ថ្នាក់​អេឡិច​ត្រនិច​នេះ​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ សន ជ័យ មានប្រសាសន៍ថា​៖ ​«បើ​យើង​មើល​ជា​រួម​ ក៏​វា​មិន​ស្រួល​អី​ពេក​ដែរ ព្រោះ​អី​ដូចជា​មុខ​វិជ្ជា គណិត រូប​វិទ្យា​ គីមី ជីវៈ អី​ជា​ដើម សូម្បី​ពន្យល់​ផ្ទាល់​ក៏​ពិបាក​នឹង​យល់​ដែរ។ អ៊ីចឹង​ ចំនុច​ហ្នឹង​គួរ​តែ​មាន​យុទ្ធសាស្ត្រ​មួយដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​សិស្ស​នឹង​គ្រូ​បង្រៀន​តាម​អនឡាញ ឱ្យ​ពួកគេ​មាន​ឱកាស​ឆ្លងឆ្លើយ​គ្នា​ទាន់ពេល​វេលា​ដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គិត​រហូត​មកដល់​ពេល​នេះ ប្រទេស​កម្ពុជា រក​អ្នក​​ផ្ទុក​ជំងឺកូវីដ-១៩ (COVID-19)​ចំនួន​៥នាក់ហើយ​ ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់​នៅ​ខេត្ត​សៀម​រាប ​៣នាក់​ជាជនជាតិ​អង់គ្លេស រក​ឃើញ​នៅ​លើនាវាទេសចរណ៍មួយនៅខេត្ត​កំពង់ចាម និង​ម្នាក់​ដែល​ត្រូវ​បាន​ព្យាបាលជា​ ជាជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ៕ប្រភព VOD