បើចាស់សុខភាពមិនសូវបានកុំដើរពេលថ្ងៃក្ដៅ!ករណីដួលសន្លប់ក្នុងផ្សារគ្មាននណាហ៊ានចូលជួយទេបានត្រឹមទាញទូរស័ព្ទដៃថត ព្រោះគ្រប់គ្នាខ្លាច…

0
447

ដូចដែលបានដឹងហើយថាមួយរយៈចុងក្រោយមានព័ត៌មានមនុស្សដួលសន្លប់ ឬប្រកាច់នៅតាមផ្លូវសាធារណៈ ត្រូវមនុស្សមួយចំនួនភ្ជាប់រឿងនេះ ថាជាអាការ:នៃជម្ងឺ COVID 19 ស្របពេលអ្នកជំនាញបកស្រាយថា​ជំងឺ​COVID-19 មិនអាច​ដួលសន្លប់​ឬ​ស្លាប់​ភ្លាមៗ​ទាន់ហន់​បានទេ គឺ​ត្រូវការ​ពេល​វេលា​ច្រើ​ថ្ងៃ ដើម្បី​វិ​វ​ត្តិ​ន៍​ជំងឺ​ដូចជា ចាប់ផ្តើម​ក្តៅខ្លួន អស់កំលាំង ក្អក​ស្ងួត ហៀរ​សំបោរ និង​ករណី​ធ្ងន់ធ្ងរ​អាច​វិវត្តន៍​ទៅ​ហត់​ស្រាល និង​វិវត្តន៍​សន្សឹមៗ​ទៅ​ហត់​មធ្យម​និង​បន្ទាប់មក​ហត់​ខ្លាំង ហើយ​ត្រូវការ​ពេល​វេលា​ច្រើន​ថ្ងៃ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងតាមរយៈគណនេយ្យហ្វេសបុកមួយឈ្មោះថា LY SokMal បានជួបហេតុការណ៍នេះផ្ទាល់ ដោយប្រពន្ធរបស់គាត់បានដួលសន្លប់ខណៈកំពុងដើរផ្សារ ដោយសារ តែខ្វះជាតិស្ករ តែមិនមានអ្នកណាម្នាក់ហ៊ានចូលជួយនោះទេ ដោយខ្លាចថាឆ្លងជំងឺCovid-19 បានត្រឹមលើកទូរស័ព្ទថត និងទាញម៉ាកមកពាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់គណនេយ្យដដែលបានរៀបរាប់លម្អិតយ៉ាងដូច្នេះថា៖ ប្រពន្ឋរបស់ខ្ញុំ បានដូលសន្លប់នៅក្នុងផ្សារខេត្តកំពង់ចាម ពេលកំពុងដើរទិញខោអាវជាមួយយាយ និងម្តាយ ដែលពេលនោះមានតែម្តាយ យាយខ្ញុំ និងអ៊ុំស្រីម្នាក់នៅជិតនោះស្ទុះមកជួយ ក្រៅពីនេះអ្នកផ្សេងទៀតបានត្រឹមឈរមើលពីចម្ងាយ បានត្រឹមថតរូប និងទាញម៉ាសពាក់ និងគ្មានអ្នកហ៊ានដឹកទៅពេទ្យ ក្រោយមកទើបពូបង្កើតមកយកទៅពេទ្យរដ្ឋខេត្តផ្នែកសង្គ្រោះបន្ទាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលទៅដល់ពេទ្យ គ្រូពេទ្យបានដាក់សេរ៉ូម និងឲ្យសម្រាក។ ក្រោយពីដាក់សេរ៉ូម និងតេស្តឈាមមក ពេទ្យថាខ្វះជាតិស្ក ហើយម្យ៉ាងមួយគាត់អត់ងងុយ2យប់ រវល់ការបងប្អូននៅភ្នំពេញ និងកំពង់ចាម។ ពេលកំពុងសម្រាកព្យាបាល មានមន្រ្តីនគរបាលបានមកសាកសួរ បំពេញឯកសារហើយថតរូប ដើម្បីដាក់ទៅមេមើល (ពេទ្យក៏ថត) ពេលនោះខ្ញុំបានប្រាប់មន្រ្តីថា កុំបង្ហោះព្រោះអាចកើតចលាចល យល់ច្រឡំថាមកពី COVIT 19។ ក្រោយមកខ្ញុំបានសុំពេទ្យចេញ និងបំពេញឯកសារចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលសំខាន់ ក្រោយចេញពីពេទ្យ ក៏លេចលឺពាក្យចរចារអារាមតៗគ្នាក្នុងផ្សារ “មានអ្នកដូលសន្លប់ក្នុងផ្សារ ដោយសារជម្ងឺកូរ៉ូណា” មានគេឆាតមកមីងខ្ញុំប្រាប់ជារឿយៗ តែខាងក្រុមគ្រួសារបានប្រាប់ទៅវិញទៅ ថាអត់ទេគាត់ជាក្មួយខ្ញុំទេ ដោយសារខ្វះជាតិស្ក និងអត់ងងុយផង។ តែគ្រួសារនិងបងប្អូន គិតថាតាតិចទៅនឹងស្ងាត់ហើយ កុំឲ្យប្រជាជនមានការភ័យខ្លាចហួសហេតុក៌ទៅផ្ទះធម្មតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែនៅមិនទាន់ស្ងាត់រហូតដល់ថ្ងៃទី08/03/2020 មានមិត្តភក្ខ័មីងរបស់ខ្ញុំផ្សេងទៀត ឆាតមកទៀតថា “នៅក្នុងផ្សារធំ (ផ្សារកំពង់ចាម) មានមនុស្ស 03នាក់ ដែលមានម្នាក់ដូលសន្លប់កាលពីម្សិលមិញ គឺសន្លប់ដោយសារកើតជម្ងឺកូវីត-19 ឲ្យត្រៀមទិញអង្ករ ទឹកត្រីទុកទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ទៀត អ្នកស្គាល់គាត់នៅផ្សារ គាត់បានលឺគេនិយាយនៅក្នុងហាងគុយទាវថា “លឺគេនិយាយថា ម្នាក់ដែលដូលក្នុងផ្សារធំយកទៅពេទ្យខេត្តកាលពីម្សិលមិញបានស្លាប់បាត់ហើយ ហើយមីងរបស់ខ្ញុំក៏បកស្រាយឲ្យគាត់ដឹង ថាគ្មានរឿងហ្នឹងកើតឡើងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវនេះ គាត់នៅភ្នំពេញ រស់នៅធម្មតា គ្មានឈឺស្អីទេ។

សូមណូមពរ៖1/ សូមប្រជាពលរដ្ឋក្នុងផ្សារកំពង់ចាម ជ្រាបថាគាត់មិនមែនកើតកូរ៉ូណាស្អីគេនោះទេ ហើយគ្មានអ្នកណាស្លាប់ឡើយ។2/ សូមណូមពរដល់អាជ្ញាធរមូលដ្ឋានខេត្តកំពង់ចាម មេត្តាចាត់វិធានការចំពោះជនបំផុសបំផុល បំផ្លើសការពិត បង្កើតជាពាក្យចរចាអារ៉ាម ដែលធ្វើកើតការភ័យខ្លាចក្នុងផ្សារកំពង់ចាម និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបុគ្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាលយើងបាននឹងកំពុងខិតខំដើម្បីទប់ស្កាត់ជម្ងឺ កូវីត 19 កុំឲ្យរាលដាល ហើយមិនត្រឹមតែប៉ុណ្ណោះ អ្វីដែលលោកកំពុងបានខិតខំទប់ស្កាត់ថែមទៀតនោះ គឺជម្ងឺដែលសាហាវជាងគេមួយទៀតគឺជម្ងឺបំផុសបំផុលបំពុលសង្គមដែលកំពុងបានរាតត្បាត កើតមានក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលធ្វើឲ្យមនុស្សមួយចំនួននាំគ្នាភ័យខ្លាច ភ្លេចការគិតពិចារណាវែងឆ្ងាយ រហូតដល់ថ្នាក់ម្នាក់ៗកើតចិត្តអាត្មានិយមគិតផលប្រយោជន៍ផ្ទាល់ខ្លួនជ្រុលហួសហេតុ ភ្លេចគិតពីផលប៉ះពាល់នៃសង្គមទាំងមូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

3/ សូមបងប្អូន អ៊ំពូមីងមួយចំនួន មេត្តាងាកមកបង្កើតវប្បធម៌ជួយយកអាសារគ្នាទៅវិញទៅមកឡើងវិញ សូមមេត្តាកុំឈរអោបដៃមើលដូចករណីនេះ (វាអាក្រក់មើលណាស់)

4/ សូមប្រជាពលរដ្ឋកម្ពុជា មេត្តាពិចារណាឲ្យបានច្បាស់លាស់មុនពេលចែករំលែកសារ ឬព័ត៌មាននានា ដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលអាចបង្ករឲ្យមានភាពភ័យខ្លាច និងជ្រួលច្របល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

5/ សូមប្រជាពលរដ្ឋចូលរួម សហការជាមួយរាជរដ្ឋាភិបាលយើង និងធ្វើតាមការណែនាំរបស់ក្រសួងពាក់ពន្ឋ័ជាពិសេសនាយកដ្ឋានប្រយុទ្ឋ និងប្រឆាំងជម្ងឺឆ្លង CDC ដើម្បីទប់ស្កាត់នូវជម្ងឺកូវីត19 ឲ្យអស់ពីប្រទេសយើង។

6/ សូមសំណូមពរដល់ក្រសួងសុខាភិបាលមេត្តាផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងកាន់តែខ្លាំងថែមទៀត ចំពោះសេចក្តីណែនាំនានា ពាក់ព័ន្ឋនឹងការការពារចំពោះវីរ៉ុសកូវីត19 តាមទូរស្សរ៍នានាក្នុងស្រុក (ចាស់ៗតាមជនបទអត់ចេះ FB ទេ) និងបន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងច្រើនហួសហេតុក្នុងដំណាក់កាលនេះ៕ប្រភព Pressnews