វៀតណាមរកឃើញអ្នកដំណើជនជាតិជប៉ុនម្នាក់មានវីរុស COVID-19 ក្រោយចាកចេញពីសៀមរាប

0
459

ភ្នំពេញ៖ យោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Times ដែលដកស្រងសម្តី ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់សារជាថ្មីថា អ្នកជម្ងឺជនជាតិជប៉ុនម្នាក់ដែលសង្ស័យថាផ្ទុកវីរ៉ុសកូរ៉ូណា ដែលចាកចេញពីខេត្តសៀមរាប ធ្វើដំណើរឆ្ពោះទៅប្រទេសជប៉ុន ឆ្លងកាត់តាមទីក្រុងហូជីមិញ នៅលើជើងហោះហើរ VN 340 ធ្វើតេស្តឃើញផ្ទុកមេរោគ។ជុំវិញបញ្ហា នេះដែរ អ្នកនាំពាក្យនៃក្រសួងសុខាភិបាល កម្ពុជា នឹងធ្វើសន្នីសីទសារព័ត៌មាននៅល្ងាចថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២០ នេះ ដោយនឹងបំភ្លឺព័ត៌មានករណីជនជាតិជប៉ុនឆ្លងវីរ៉ុស COVID-19 ក្រោយចាកចេញះពីកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពដដែលបានបញ្ជាក់ថា អ្នកដំណើរជប៉ុនរូបនេះបានឡើងជិះយន្តហោះលើជើងហោះហើរ VN 340 កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ ចាកចេញពីខេត្តសៀមរាប ហើយឆ្ពោះទៅទីក្រុងណាហ្គូយ៉ាប្រទេសជប៉ុន ឆ្លងកាត់ទីក្រុង ហានណូយ ។អ្នកដំណើររូបនេះ បានបញ្ចេញអាការៈ ក្តៅខ្លួន ហៀសំបោរ ហើយត្រូវបានត្រួតពិនិត្រដោយអាជ្ញាធរជប៉ុន ក្រោយមកត្រូវបានគេរកឃើញថាមានផ្ទុកនូវវីរ៉ុស COVID-19 នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដំណើរ និង នាវិកដែលធ្វើដំណើរលើជើងហោះហើរ VN-340 វិលត្រឡប់មកប្រទេសវៀតណាមវិញដែលមានចំនួនសរុបរហូតដល់ទៅ ៨៥ នាក់ ត្រូវបានក្រសួងសុខាភិបាលវៀតណាមដាក់ឲ្យនៅដាច់ពីគេ។ មនុស្ស ២២ នាក់ផ្សេងទៀតត្រូវបានគេដាក់ឲ្យនៅឆ្ងាយពីគ្នាហើយកំពុងពិនិត្រ ធ្វើតេស្តសំណាកបន្ត។ ជាមួយគ្នានេះផងដែរ មន្រ្តីសុខាភិបាលវៀតណាម និង ជប៉ុនកំពុងបើកការស៊ើបអង្កេតលើអ្នកដំណើរជប៉ុនដែលឆ្លងវីរ៉ុសនេះ ដែលគេសង្ស័យថាចេញពីកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែជើងហោះហើរ VN340 មានពលរដ្ឋជប៉ុន ដែលមានផ្ទុកវីរុស COVID-19 អ៊ីចឹងការហោះហើរមកវិញ VN341 ពីណាហ្គាយ៉ាទៅហូជីមីញ ត្រូវញែកភ្ញៀវទេសចរ ៥១នាក់ ទៅកាន់ប្រទេសវៀតណាម (រួមទាំងកុមារម្នាក់ផង) និងនាវិកទាំងមូល១២ នាក់ ។ លើសពីនេះទៀតមានបុគ្គលិកសន្តិសុខ ៧ នាក់ បុគ្គលិកនៅព្រលានយន្តហោះ ក៏ដាក់នៅដាច់ដោយឡែកពីគេដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះ វិទ្យុ ស្ត្រីកម្ពុជា បានដកស្រង សម្តី អ្នកនាំពាក្យនៃក្រសួងសុខាភិបាលគឺ លោកស្រី ឳ វណ្ណឌីន ដោយលោកស្រីបានបញ្ជាក់ហើយថា ក្រសួងសុខាភិបាលនឹងធ្វើសន្នីសីទសារព័ត៌មាននៅល្ងាចថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២០ នេះ ដោយនឹងបំភ្លឺព័ត៌មានករណីជនជាតិជប៉ុនឆ្លងវីរ៉ុស COVID-19 ក្រោយចាកចេញះពីកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក រដ្ឋបាលខេត្តសៀមរាប តាមព័ត៌មានលើផេកផ្លូវការរបស់សាលាខេត្តសៀមរាបចុះថ្ងៃទី៥ មីនានេះ ឲ្យដឹងថា ថ្មីៗនេះការផ្សព្វផ្សាយជុំវិញព័ត៌មានថា ចំពោះជនជាតិជប៉ុនម្នាក់បានឆ្លងជំងឺ COVID-19 ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិសៀមរាបឆ្លងកាត់ព្រលានយន្តហោះទីក្រុងហូជីមិញប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានគូសបញ្ជាក់ថា «ជនជាតិជប៉ុនរូបនេះ គឺគាត់ជាអ្នករស់នៅ និងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាបមិនមែនមកដំណើរកម្សាន្តលក្ខណៈទេសចរណ៍នោះទេ ។ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាលសុខាភិបាល ។តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្ត និងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថាមុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានបញ្ជាក់ថា ម្យ៉ាងវិញទៀត ភាគីជប៉ុនបានបញ្ជាក់ថាក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការថា ជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយ ។ ទន្ទឹមគ្នានេះ លោកអភិបាលខេត្តសៀមរាបក៏បានណែនាំឲ្យមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងសហការជាមួយក្រសួងសុខាភិបាលដាក់ចេញនូវវិធានការនានាដើម្បីត្រៀមបង្ការ និងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។ ដូចនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសូមមេត្តាជ្រាបជាព័ត៌មាន នឹងរង់ចាំការផ្សព្វផ្សាយជាផ្លូវការអំពីករណីនេះខាងភាគីជប៉ុន ក៏ដូចជាក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា អង្គកាសុខភាពពិភពលោក តាមរយៈលោក Tedros Adhanmom នៅឯសន្នីសីទបេសកកម្មស្តីពីវីរ៉ុស Covid-19 នេះ កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២០ នេះ ដោយថ្លែងថា កម្ពុជាក្នុងចំណោម ៩ ប្រទេស គឺមិនដាក់របាយការណ៍អំពីស្ថានភាពចុងក្រោយនៃវីរ៉ុសនេះអស់រយៈពេលលើសពីចំណួន២សប្តាហ៍ទៅហើយ៕ប្រភព Pnn