នៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vanna Lá បានបង្ហោះពីសកម្មភាពរបស់ចោរពីរនាក់ ធ្វើសកម្មភាពកាច់.ក ម៉ូតូតែមិនបានសម្រេច ព្រោះតែម្ចាស់គេឃើញទាន់ ហើយក៏ដេញតាម តែតាមមិនទាន់។
នៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “គ្រាន់តែជាការចែករំលែកមួយនឹងដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់អោយមានកាប្រុងប្រយ័ត្នខ្ពស់ទៅលេីកាទុកដាក់សំភារះដែលមានតំលៃដូចជាម៉ូតូជាពិសេសនេះជាវីដេអូដោយថតចេញពីកាម៉េរាសុវត្ថិភាពដែលហេតុការណ៍នេះកេីតឡេីងនៅម៉ោង១២:២៧នាទីមួយម៉ោងមុននេះដោយក្រុមចោរមានគ្នាពីនាក់ដោយប្រេីប្រាស់ម៉ូតូនិចធ្វេីសកម្មភាពកាច់.កម៉ូតូមួយគ្រឿងតែមិនបានសំរេច។ សូមចំណាំភិនភាគក្រុមចោរទាំងនេះដូចរូបដែលខ្ញំុបានផុស”។
យ៉ាងណាមិញ សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នា ចោរមានច្រើនណាស់ ហើយក៏យើងមិនស្គាល់មុខ ឬ ក៏ចិត្តគេនោះទេ មិនដឹងថា គេល្អ ឬ អត់។ ដូចនេះសូមឲ្យតែបងប្អូនមានការប្រុងប្រយ័ត្ន ទាំងអស់គ្នា ការពារប្រសើរជាងព្យាបាល៕
សូមទស្សនាវីដេអូខាងក្រោម៖