ចៅអធិការវត្តវេឡុវ័ន្ដដំណាក់ត្រាចលួចលឹកស្ងាត់ៗ និង ប្រមូលទ្រព្យសម្បត្តិវត្ដយកទៅសើយសុខ ត្រូវបានប្រជាពុទ្ធបរិស័ទគណកម្មការអាចារ្យវត្តរួមទាំងអាជ្ញាធរភូមិឃុំប្ដឹង…

0
615

ខេត្តពោធិសាត់ ៖ អតីតចៅអធិការវត្តវេឡុវ័ន្ដដំណាក់ត្រាចភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ឈ្មោះ តាន់ចាន់ណា(ក្នុងហ្វេសប៊ុកមានអាខោនKea Tanna)អាយុ៣០ឆ្នាំប្លាយ ត្រូវបានប្រជាពុទ្ធបរិស័ទគណកម្មការអាចារ្យវត្តរួមទាំងអាជ្ញាធរភូមិឃុំ មានការខឹងសម្បាដោយសារលួចសឹកមិនផ្លូវការហើយនាំយកទ្រព្យសម្បត្តិរបស់វត្តមានឡានហាយលែនឌើ១គ្រឿងនិងលុយកាក់មួយចំនួនទៀត ខណៈវត្តនេះកំពុងជំពាក់លុយគេរឿងកសាងវត្ដរាប់មុឺនដុល្លាមិនទាន់ដោះស្រាយចប់ បែរជាសឹករត់តាមស្រី ពេលនេះលោមេឃុំនិងប្រជពុទ្ធបរិស័ទចំណុះជើងវត្តគណៈកម្មបានរៀបគម្រោងប្ដឹងឲ្យអតីតចៅអធិការរូបនេះចូលខ្លួនមកដោះស្រាយគ្នាឲ្យបានច្បាស់លាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែសម្រាប់អតីតចៅអធិការរូបនេះបានបកស្រាយតាមរយះអាខោនហ្វេសប៊ុករបស់ខ្លួនថា ការសឹកនេះគឺបណ្តាលមកពី ខ្លួនមានជម្ងឺប្រចាំកាយ កម្រិតធ្ងន់បញ្ហា (បេះដូង)ម្យ៉ាងទៀតនៅក្នុងវត្តកើតមានអធិករណ៍ ដែលប ង្ករឡើង ដោយបក្ខពួ កនិយ មធ្វើឲ្យប៉ះ ពាល់ដល់កិត្តិយសខ្ញុំ បាទយ៉ាងធ្ងន់ធ្ងរផង ទើបខ្ញុំសម្រេចចិត្តសឹកតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្កឡរូបនេះបានបន្ដបកស្រាយថា «ក្នុងការសឹកនេះ ខ្ញុំមានព្រះសង្ឃក្នុងវត្តមួយអង្គជាសាក្សី ជាអ្នកផ្សឹកខ្ញុំ ហើយខ្ញុំក៏បានជម្រាបអាជ្ញាធរដែនដី និងថ្នាក់ដឹកនាំសង្ឃជាន់ខ្ពស់ព្រមទាំងពុទ្ធបរិស័ទ ផងដែរ ខ្ញុំមិនបានរត់ចោលវត្តអ្វីនោះទេហើយក៏មិនបានយកទ្រព្យសម្បត្តិវត្តដូចការចោទប្រកាន់នោះដែរ ដោយសារតែមានក្រុមឈ្នានិសមួយចំនួនមួលប ង្កាច់ខ្ញុំតាំងពីនៅជាសង្ឃរហូតមកដល់ពេលនេះ ហេតុនេះស្នើសុំឲ្យ សមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាយោគយល់ ជាពិសេស បងប្អូនក្នុងបណ្តាញសង្គមមេត្តាជ្រាបផងដែរ នេះជាការមួលបង្កាច់ទាំងស្រុង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួបញ្ជាក់ថា ចៅអធិការវត្តវេឡូវ័ន្តដំណាក់ត្រាចភូមិដំណាក់ត្រាចនេះបានលួចសឹកហើយរត់ចោលវត្តទៅរកស្រីដោយនាំយកទ្រព្យវត្តមួយចំនួនទៅជាមួយទៀតផង។យោងតាមព្រះសង្ឃគណកម្មការអាចារ្យវត្តនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឃុំរំលេចប្រាប់នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នេះថាអតីតចៅអធិការវត្តវេឡូវ័ន្តដំណាក់ត្រាចឈ្មោះតាន់ចាន់ណាមានអាយុ៣០ឆ្នាំប្លាយបានលួចសឹកជាមួយព្រះសង្ឃ១អង្គក្នុងវត្តកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ហើយនាំទៅជាមួយនូវរថយន្តតូយ៉ូតាហាយឡែនឌ័រ១គ្រឿងនិងបច្ច័យជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះខាងមន្ត្រីសង្ឃនិងខាងធម្មការមិនបានដឹងឮឬទទួលស្គាល់ឡើយ។ ចំណែកព្រះតេជគុណ ហានណា សុផាត់ គង់នៅវត្តជាមួយអតីតចៅអធិការរូបនោះបានមានសង្ឃដីការប្រាប់ថាអតីតចៅអធិការពិតជាបានសឹករត់ចោលវត្តមែន។អតីតចៅអធិលាររូបនោះធ្លាប់មានជ ម្លោះ ជាមួយពុទ្ធបរិស័ទជាច្រើនក្នុងដំណាក់ចុងក្រោយនេះជាក់ស្តែងកាលពីបុណ្យមាឃ បូជាថ្មីៗនេះ ពេលលោកនិងអាចារ្យនិងគណៈកម្មការផ្សេងទៀត បានកត់ត្រាចំណូលចំណាយក្នុងកម្មវិធីបុណ្យនិងលើការសាងសង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ៊ុកមួនមេឃុំរំលេចសម្តែងការខកចិត្តនិងខឹ ងសម្បាយ៉ាងខ្លាំងនឹងការសឹកលួចលាក់ហើយរត់ចោលវត្តរបស់ លោកតាន់ចាន់ណាអតីតចៅអធិការវត្តដំណាក់ត្រាច។លោកមេឃុំថា ការលួ ចសឹកខ្លួនឯងដោយបង្ខំនោះមិនត្រឹមត្រូវតាមពុទ្ធបញ្ញតិ្តនិងវិន័យសង្ឃឡើយហើយក៏អត់មានមន្ត្រីសង្ឃមន្ត្រីធម្មការនិងពុទ្ធបរិស័ទណាទទួលស្គាល់ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកមេឃុំបានបន្តថា៖ពេលនេះវត្តនៅជំពាក់ថ្លៃជាង១៩.៥០៤ដុល្លារ ជាងគំនូរជាង១.៧០០ដុល្លារ ជំពាក់ថ្លៃគ្រឿងសំណង់៣៨លានរៀលជាដើម។ ឥឡូវនេះ សមាសភាពក្នុងវត្តអាជ្ញាធរមូលដ្ឋានបាននឹងកំពុងពិនិត្យនិងរៀបចំបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតចៅអធិការអោយមកទទួលខុសត្រូវចំពោះវត្តនិងការនាំទៅជាមួយនូវទ្រព្យវត្តផង។គេដឹងថាអតីតចៅអធិការវត្តដែលរត់ចោលវត្តតាមស្រីនោះគឺទៅរស់នៅស្រុកកំណើតក្បែរសាលាបឋមសិក្សានិងអនុវិទ្យាល័យកំពង់ស្វាយភូមិ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕ប្រភព PNN