ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ប្រើ​ពូថៅ កាប់សម្លាប់​កូនប្រុស​បង្កើត​ជា​ច្រើន​ពូថៅ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត ព្រោះតែទាស់ពាក្យសំដីគ្នា

0
753

រាជធានី​ភ្នំពេញ ៖ ផ្តើម​ចេញពី​រឿង​ទំនាស់​ពាក្យ​សម្តី​គ្នា​តិចតួច ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ប្រើ​ពូថៅ កាប់សម្លាប់​កូនប្រុស​បង្កើត​ជា​ច្រើន​ពូថៅ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​រង​គ្រោះ​ត្រូវជា​កូន​មានឈ្មោះ កង ច័ន្ទ​សុខុម អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើតហេតុ ខាងលើ​ជាមួយ​ម្តាយបង្កើត​ជា​ជនសង្ស័យ​មានឈ្មោះ ហាស់ សុភាព អាយុ​៥៩​ឆ្នាំ​។ បុរស​រង​គ្រោះ​មាន​ប្រពន្ធ និង​កូនស្រី​ម្នាក់ ស្នាក់​នៅ​ចំណុច​កើតហេតុ​ជាមួយ​ស្ត្រី​ជា​ម្តាយ និង​ឪពុក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃខែ​ឆ្នាំ​កើតហេតុ ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​សម្តី​គ្នា​ជាមួយ​ស្ត្រី​ជា​ម្តាយ និង​បាន​ជេរ​បញ្ចោរ​គ្នា​យ៉ាង​ខ្លាំង លុះដល់​វេលា​ម៉ោង​១​រសៀល ជម្លោះ​ពាក្យ​សម្តី​រវាង​អ្នក​ទាំង​២​ត្រូវ​បាន​បញ្ចប់ ហើយ​បុរស​ជា​កូន ក៏​បាន​ចូល​សម្រាក​ក្នុងផ្ទះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​តែ​ភ្លើង​កំហុស​ក្នុង​ចិត្ត​របស់​ស្ត្រី​ជា​ម្តាយ នៅ​ក្តៅ​គគុក នៅឡើយ​នោះ នាង​បាន​យក​ពូថៅ​ទៅ​កាប់​បុរស​ជា​កូន​ជា​ច្រើន​ពូថៅ​ចំពាក់​កណ្តាល​ក្បាល ខណៈ​ដែល​បុរស​ជា​កូន កំពុង​ដេក​លង់លក់​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ពេល​កើត​មានរឿង​ហេតុ​កាប់សម្លាប់​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​មានឈ្មោះ កែវ ស៊ី​ភឿន បាន​ចេញពី​ក្នុងផ្ទះ​ទៅ សម្រាក​នៅ​សំ​យ៉ាប​លក់ដូរ​នៅ​ខាង​មុខ​ផ្ទះ ជាមួយ​កូនស្រី​។ លុះដល់​វេលា​កើតហេតុ កុមារី​ជា​កូនស្រី បាន​ចូល​ទៅ​ក្នុងផ្ទះ​ស្រាប់តែ​ឃើញ លោកយាយ​បង្កើត​របស់​នាង​កំពុង​ធ្វើ​សកម្មភាព​កាប់​បុរស​ជា​ឪពុក​ខ្លួន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ឃើញ​ដូច​នោះ​កុមារី​ជា​កូនស្រី​ជន​រង​គ្រោះ បាន​រត់​ចេញពី​ក្នុងផ្ទះ​ទៅ​ប្រាប់​ម្តាយបង្កើត ដែល​ត្រូវជា​ប្រពន្ធ ជន​រង​គ្រោះ​ថា « ឪពុក​ត្រូវ​លោកយាយ​កាប់ »​។ ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​រត់​ចូល​ទៅ​មើល​នៅ​ក្នុងផ្ទះ ក៏​ប្រទះ​ឃើញ​ប្តី​ខ្លួន​ដេក​ក្នុង​ថ្លុកឈាម ហើយ​ស្ត្រី​ជា​ជនសង្ស័យ និង​ជា​ម្តាយ​បាន​រត់​ស្រវា​ចេញពី​ក្នុងផ្ទះ ទៅ​ខាងក្រៅ ហើយ​រត់គេច​បាត់​ស្រមោល​សូន្យ​តែ​ម្តង​។ បន្ទាប់​ពី​កើត​មានរឿង​ដូច្នោះ​ហើយ​នោះ​ស្ត្រី​ជា​ប្រពន្ធ បាន​រត់​ចេញ​មក​ក្រៅ​ស្រែក​ផ្អើល​ឆោឡោ​ឲ្យ​គេឯង​ជួយ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​អន្តរាគមន៍​ធ្វើការ​ពិនិត្យ​តែ​ម្តង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច​មក បញ្ជាក់​ថា ករណី​ខាងលើ​នេះ គឺជា​ករណី​ឃាតកម្ម​ប្រាកដ​មែន ដោយ​ជន​រង​គ្រោះ​ត្រូវ​ស្លាប់​ដោយសារ​ស្ត្រី​ជា​ម្តាយបង្កើត ប្រើ​ពូថៅ​កាប់​ជា​ច្រើន​ពូថៅ បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​។ ក្រោយ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ត្រូវ​ប្រគល់​ជូន ក្រុម​គ្រួសារ​សាច់ញាតិ ហើយ​សាច់ញាតិ នៃ​សព​បាន​សម្រេច​ដឹក​សព​ជន​រង​គ្រោះ​តាម​រថយន្ត​សា​មុ​យ យក​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ឫស្សី​សាញ់ ក្នុង​ខណ្ឌដង្កោ​។ បច្ចុប្បន្ន ជនសង្ស័យ​ជា​ម្តាយ​ដែល​កំពុង​រត់គេច​ខ្លួន កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​បន្ថែម ក្នុង​ការ​តាម​រក​ចាប់ខ្លួន យក​ទៅ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ​៕ ប្រភព កោះសន្តិភាព