កម្មករមួយចំនួនបម្រើការងារនៅរោងចក្រ ស្ថិតក្នុងក្រុងតាខ្មៅ កំពុងជួបការលំបាកខ្លាំងនឹងសងធនាគារ ខណៈថៅកែបញ្ឈប់ក្រោមហេតុផលថា មិនមានអ្នកបញ្ជាទិញ

0
476

កម្មករមួយចំនួនបម្រើការងារនៅរោងចក្រមួយស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលថៅកែបញ្ឈប់ក្រោមហេតុផលថា មិនមានអ្នកបញ្ជាទិញនោះ អះអាងថា ពេលនេះពួកគាត់កំពុងជួបការលំបាកខ្លាំងដោយត្រូវខ្ចីលុយគេផ្សេងដើម្បីសងធនាគារ ហើយខ្លះទៀតថា គេឈប់ឱ្យខ្ចីលុយហើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មករ-កម្មការនីប្រមាណជាង២០០នាក់បម្រើការងារនៅរោងចក្រ ស្យុង​ យិន​​ (Zhong​ Yin​ Cambodia​ B Textile​ Co.LTD​) ស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ត្រូវបានថៅកែបញ្ឈប់ពីការងារជាបន្តបន្ទាប់តាំងពីខែសីហា ឆ្នាំ២០១៩មក ដោយកម្មករថា មិនបានទទួលសំណងតាមច្បាប់ទេ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មការិនីវ័យ៤០ឆ្នាំ ​និងបម្រើការងារនៅរោងចក្រ ស្យុង យិន រយៈពេល៧ឆ្នាំ អ្នកស្រី ឡេង ហ៊ុន ប្រាប់វីអូឌីថា ចាប់តាំងពីថៅកែបញ្ឈប់អ្នកស្រីពីការងារមក គឺគ្រួសារអ្នកស្រីគ្មានលុយបង់សងធនាគារនោះទេ។ ស្រ្តីកម្មកររូបនេះឱ្យដឹងថា អ្នកស្រីបានខ្ចីលុយពីធនាគារមួយចំនួន ដើម្បីយកមកប្រើប្រាស់ក្នុងគ្រួសារ ដោយរំពឹងលើលុយបើកពីការធ្វើការងាររោងចក្រយកមកបង់រំលស់សងការប្រាក់ជូនធនាគារវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ឡេង ហ៊ុន បន្តថា ក្នុង១ខែ អ្នកស្រី និងស្វាមីត្រូវរកប្រាក់ឱ្យបានចំនួន៣០០ដុល្លារ ដើម្បីសង់រំលស់ធនាគារ ប៉ុន្តែ ក្រោយពីក្រុមហ៊ុនបញ្ឈប់អ្នកស្រីពីការងារមក គឺពុំមានលុយគ្រប់គ្រាន់សម្រាប់បង់ធនាគារនោះទេ។ ហើយអ្នកស្រីត្រូវបង្ខំចិត្តទៅចងការប្រាក់ពីខាងក្រៅបន្តទៀត ដើម្បីយកមកសងធនាគារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបន្ថែម៖ «ខ្ញុំជំពាក់គេច្រើន អីចឹងពិបាកចិត្តណាស់ ធ្លាប់ធ្វើការងាររាល់ខែបានលុយបង់សងគេគ្រប់ៗ អត់ជំពាក់ធនាគារ។ ដល់ជំពាក់ធនាគារអីចឹង ត្រូវដើរចងការប្រាក់ឯកជនបន្តទៀតយកមកបង់សងធនាគារ។ ដល់អីចឹងយើងខ្លះឱ្យការចំណាយក្នុងគ្រួសារ ខ្វះឱ្យកូនទៅរៀន។ ហើយបើបង់យឺតមួយថ្ងៃពីរថ្ងៃខាងធនាគារគេព្រមានយើង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មការិនីមានផ្ទៃពោះ ​និងបម្រើការងារនៅរោងចក្រ ស្យុង យិន រយៈពេល៧ឆ្នាំដែរ អ្នកស្រី ម៉ាក់ ផល្លី និយាយថា គ្រួសារអ្នកស្រីក៏ជំពាក់លុយធនាគារ និងជំពាក់អ្នកធ្វើការងារជាមួយគ្នាដែរ ក្រោយពីថៅកែបញ្ឈប់ពីការងារ។

កម្មការិនីរូបនេះបន្តថា អ្នកស្រី ក៏ដូចជាកម្មករផ្សេងទៀតដែរ កំពុងពិបាកចិត្ត និងបារម្ភគ្មានលុយសងធនាគារ ហើយបំណុលអាចកើតឡើងទ្វេដង។ អ្នកស្រី ម៉ាក់ ផល្លី បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធជួយជំរុញទៅថៅកែឱ្យដោះស្រាយសំណង និងទទួលយកពួកគាត់ចូលធ្វើការងារវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបន្ថែមថា៖ «ខ្ញុំនៅតែអំពាវនាវទៅសម្តេច ហ៊ុន សែន និងលោកជំទាវ និងអាជ្ញាធរពាក់ព័ន្ធឱ្យជួយពន្លឿនដោះស្រាយជូនពួកខ្ញុំឱ្យឆាប់មក ព្រោះពួកខ្ញុំមិនមែនជំពាក់ធនាគារមួយមុខណា ពេលយើងខ្វះចាយ យើងបានទៅខ្ចីគេចាយបណ្តោះអាសន្នខ្លះទៀត។ ព្រោះពួកយើងអត់បានទៅរកការងារធ្វើផ្សេងទៀតទេ។ ខ្ញុំខ្ចីគេបានតែម្តងឬពីរដងទេ តែអត់លុយសងគេ។ គេលែងឱ្យយើងខ្ចីហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានរដ្ឋបាលរោងចក្រ ស្យុង យិន លោក តំ សឿន ប្រាប់វីអូឌីថា ថៅកែបញ្ចប់កិច្ចសន្យាការងារកម្មករដោយសារតែគ្មានការបញ្ជាទិញ។ លោកបញ្ជាក់ថា ករណីនេះថៅកែបានទូទាត់ប្រាក់សំណងជូនកម្មកររួចមួយចំនួនហើយ គឺមានកម្មករប្រមាណ៤០នាក់ប៉ុណ្ណោះដែលមិនព្រមទទួលយក។

លោកបន្ថែមថា៖ «នៅតែពួកគាត់ប៉ុន្មានអ្នកហ្នឹង រឹងទទឹងទាមទារអត់មានយល់ថា ក្រុមហ៊ុនគេកំពុងតែជួបវិបត្តិ អត់ភ្ញៀវ អត់មានការ Order ទេ (បញ្ជាទិញ)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាងសហជីពស៊ីខៅឌូប្រចាំរោងចក្រ ស្យុង យិន លោក សំរ៉ុង បូរី បានឱ្យដឹងថា កម្មករនៅរោងចក្រ ស្យុង យិន ភាគច្រើន បានប្រើប្រាស់កម្ចីរបស់ធនាគារ ដើម្បីបំពេញតម្រូវការផ្សេងៗក្នុងគ្រួសារ ដោយពួកគេរំពឹងលើការធ្វើការងាររោងចក្រយកមកបង់សងធនាគារវិញ។

លោកបន្ថែមថា៖ «ពួកគាត់ទាមទារចង់ចូលធ្វើការងារវិញ និងសងប្រាក់រំឮកអតីតភាពការងារអំឡុងបញ្ឈប់ពួកគាត់ ដែលភាគច្រើនពួកគាត់ជាអ្នកជំពាក់លុយធនាគារ និងឯកជនផ្សេងៗទៀតហ្នឹង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ មានប្រសាសន៍ថា ដើម្បីដោះស្រាយទុក្ខលំបាករបស់កម្មករ រដ្ឋាភិបាល ជាពិសេសអាជ្ញាធរពាក់ព័ន្ឋត្រូវស្រាវជ្រាវពិនិត្យ ឬចុះធ្វើអធិការកិច្ច និងពន្លឿនការដោះស្រាយជូនកម្មករឱ្យបានឆាប់។

ប្រធានសម្ព័ន្ធសហជីពស៊ីខៅរូបនេះឱ្យដឹងថា ថៅកែរោងចក្រ ស្យុង យិន មានចេតនាគេចវេសមិនដោះស្រាយសំណងជូនកម្មករតាមរយៈការពន្យារពេលមិនដោះស្រាយ ដោយទុកឱ្យកម្មករតវ៉ារ៉ាំរ៉ៃ និងធ្វើឱ្យកម្មករលាឈប់ពីការងារដោយខ្លួនឯង ប៉ុន្តែ យ៉ាងណា លោកថា សហជីពរបស់លោកកំពុងស្រាវស្រាវរកភស្តុតាងបន្ថែមដើម្បីបញ្ជាក់ថា រោងចក្រមួយនេះព្យាមយាមគេចវេសមិនដោះស្រាយសំណងជូនកម្មករ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា៖ «អាជ្ញាធរគួរតែយកចិត្តទុកដាក់ជាមួយនឹងផលលំបាករបស់ប្រជាជន និងកម្មករ។ ត្រួវតែត្រួតពិនិត្យមើលថា តើរឿងជាក់ស្តែងអ្វីខ្លះដែលនិយោជកគាត់បានធ្វើ។ ប្រសិនបើរកឃើញថា និយោជករំលោភទៅលើនីតិវិធីច្បាប់ រដ្ឋាភិបាលត្រូវចាត់វិធានការបន្ទាន់ ដើម្បីឱ្យកម្មករគាត់ទទួលបានសំណង និងផលប្រយោជន៍ដែលត្រូវទទួលបានលឿន»។

របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការសមាគមធាងត្នោត ចេញផ្សាយកាលពីខែសីហាឆ្នាំ២០១៩ បានរកឃើញថា នៅដើមឆ្នាំ២០១៩ មានប្រជាជនប្រមាណជា ២,៤ លាននាក់ ប្រហែលជា ១៥ ភាគរយនៃចំនួនប្រជាជនសរុប នៅជាប់បំណុលខ្នាតតូច “យ៉ាងហោចណាស់ ៨ពាន់លានដុល្លារ” បូករួមទាំងបំណុលខ្នាតតូចពីធនាគារ អេស៊ីលីដា និងធនាគារ ស្ថាបនា ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍ដដែលនេះបញ្ជាក់ថា ជាធម្មតាសម្រាប់ឥណទានថ្មីទាំងអស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតម្រូវឱ្យអតិថិជនដាក់ប្លង់ដីរបស់ខ្លួនជាវត្ថុធានា ជាពិសេស ឥណទានដែលមានទំហំលើសពី ១ ០០០ដុល្លារ។ ហើយថា “រឿងបាត់បង់ដីធ្លីមិនមែនត្រឹមតែជារឿងផ្ទេរអចលទ្រព្យប៉ុណ្ណោះទេ ពោលគឺ វាថែមទាំងជាបញ្ហាធ្វើឱ្យហិនហោចដល់ជីវភាពរស់នៅ មុខរបរ និងអត្តសញ្ញាណរបស់គ្រួសារ​ប្រជាជនទៀតផង”៕ប្រភព VOD