ក្រុងព្រះសីហនុ-នាវាទេសចរណ៍បរទេសមួយគ្រឿងឈ្មោះ Costa Fortuna បានចូលចតកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោងជាង8ព្រឹក ថ្ងៃ១៦ កុម្ភៈ ២០២០ ក្នុងដំណើរដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន2101នាក់ (51សញ្ជាតិ) មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។ នេះបេីយោងតាមការបញ្ជាក់ពីលោក Huy Bunleng នៅមុននេះបន្តិច នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។
មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុ អោយ PNN ដឹងថា នាវានេះមានកងនាវិកសរុប994នាក់ មានដំណើរចេញពីប្រទេសថៃចូលមកកម្ពុជា និងបន្តទៅកាន់ប្រទេសសឹង្ហបុរីទៀត នៅវេលាម៉ោង7យប់ថ្ងៃដដែល ។
បើតាមមន្ត្រីកំពង់ផែក្រុងព្រះសីហនុប្រាប់ PNN ថា អ្នកទេសចរណ៍ទាំងអស់ត្រូវបានពិនិត្យសុខភាពត្រឹមត្រូវតាមវេជ្ជសាស្ត្រមុននឹងអនុញ្ញាតអោយចុះពីនាវាសម្រាប់ដំណើរកំសាន្តក្នុងក្រុងព្រះសីហនុ ។
មន្ត្រីដដែលបញ្ជាក់បន្ថែមថា នាវាទេសចរណ៍នេះមានដំណើរដឹកភ្ញៀវទេសចរណ៍ទស្សនាតាមបណ្តាប្រទេសនានាជាធម្មតា ហើយសម្រាប់កម្ពុជាក៍នឹងមាននាវាទេសចរណ៍បរទេសចូលចតបន្តបន្ទាប់ទៀត ក្នុងរដូវរាំងភ្លៀងនេះ៕ប្រភព KN