ខ្លឹម ស្រីគា សម្បុរស្រអែម សុីគ្នាណាស់ជាមួយកំពូលតារា លោក ព្រាប សុវត្តិ

0
2769

ភ្នំពេញ៖ កញ្ញាឯក Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគាចាប់ផ្តើមលេខមុខមាត់ខ្លាំងក្នុងការសម្តែងភាពយន្ត និងបទចម្រៀងនានា ។ នាងទើបនឹងទទួលបានឱកាសថតបទចម្រៀងថ្មីមួយរបស់តារាចម្រៀងល្បីឈ្មោះព្រាប សុវត្ថិ រហូតនាងសសើរមិនដាច់ពីមាត់ថាពេញចិត្តទម្រង់សម្តែង របស់តារាចម្រៀងរូបនេះ។
ទើបនឹងលេខមុខមាត់ក្នុងការសម្តែងភាពយន្តភាគ និងស្នាដៃសម្តែងក្នុងបទចម្រៀងមួយចំនួនកន្លងមកថ្មីៗនេះ ហាក់ធ្វើឲ្យតារារូបនេះកាន់តែលូកដៃចូលជ្រៅក្នុងវិស័យសម្តែងអាជីព។ បទថ្មីគឺបទ”ស្នេហាBro & Sis” ដែលច្រៀងដោយតារាចម្រៀងលំដាប់ជួរមុខព្រាប សុវត្ថិ ដែលជាបទចម្រៀងល្បីនោះក៏មានមុខតារាស្រីរូបនេះសម្តែងផងដែរ។ ខ្លឹម ស្រីគាបញ្ជាក់ថា អាចជាការស្រមៃរបស់នាងពីមុនមកក្នុងការចូលរួមការងារជាមួយតារាចម្រៀងលំដាប់ជួរមុខម្នាក់នេះ ហើយពេលនេះគឺជាការពិតដែលនាងពិតជាមានអារម្មណ៍ប្លែក ដែលបានសម្តែងក្នុងបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងព្រាប សុវត្ថិ។ នាងថា ជាលើកដំបូងជួបគ្នាក្នុងការសម្តែង គាត់(ព្រាប សុវត្ថិ) បានស្វាគមន៍ រាក់ទាក់ធ្វើឲ្យនាងកក់ក្តៅក្នុងចិត្តខ្លាំងក្នុងការចូលរួមសម្តែងដូចស្គាល់គ្នាជាយូរមកហើយ ហើយការសម្តែងហាក់ចូលតួ ចូលអារម្មណ៍ និងបានយល់ពីគ្នាទៅវិញទៅមកច្រើន។ នាងថាទាំងផលិតករ លោកកៅ សីហា និងតារាចម្រៀងព្រាប សុវត្ថិ សុទ្ធតែរួមសហការគ្នាបានល្អដែលធ្វើឲ្យបទចម្រៀងនេះបញ្ចប់ដោយរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក។
តារាសម្តែង និងបង្ហាញម៉ូតរូបនេះបញ្ជាក់ដែរថា នាងនៅតែទទួលបានការងារសិល្បៈជាបន្តបន្ទាប់ទាំងការសម្តែងភាពយន្ត បទចម្រៀង ការបង្ហាញម៉ូត និងថតសម្អាងការជាដើម៕