កំពង់ចាម៖ ស្រ្តីម្នាក់ត្រូវបានកម្លាំងនគបាលស្រុកចំការលើឃាត់ខ្លួនបន្ទាប់ពីធ្វើស កម្មភាពវាយបំផ្លាញទីបញ្ចុះសពរបស់ឪពុកខ្លួន និងបានកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ០៤ និង ៣០នាទី នៅចំណុចទីបញ្ចុះសព ក្នុងភូមិបន្ទាយជ័យ ឃុំស្ពឺស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានជនបង្ករ ឈ្មោះ អ៊ិត សុផល ភេទស្រី អាយុ៦៣ឆ្នាំ ជាតិខ្មែរនៅភូមិ-ឃុំ កើតហេតុ និងជនរងគ្រោះ ឈ្មោះ យិនហ៊ុច ភេទប្រុស អាយុ៦១ឆ្នាំ ជាតិខ្នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម(ជាដើមបណ្តឹង) ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃដដែលវេលាម៉ោង០៧ និង០០នាទីសមត្ថកិច្ចបានទទួលបណ្តឹងពីឈ្មោះ យិន ហុច ដោយប្តឹងទៅលើឈ្មោះ អ៊ិតសុផលថាបានធ្វើស កម្មភាពយកចប និង ញញួរវាយមកលើផ្នូរ (ម៉ុង) សាក សពឪពុកម្តាយរបស់ខ្លួន និង ផ្នូរសាកសពបងប្រុស និង បងថ្លៃរបស់ខ្លួនមានឈ្មោះ យិន សារុន(ឪពុក) ឈ្មោះចាប នន (ម្តាយ) ឈ្មោះ យិន សារិត (បងប្រុស) ឈ្មោះ ព្រុំ សាវី (បងថ្លៃ) បណ្តាលឲ្យបែកបាក់ជាច្រើនកន្លែងបន្ទាប់មកជនសង្ស័យបានយកចបកាប់មកលើដំបូល(ស័ង្គសី)ប្រកផ្នូរ បណ្តាលឲ្យរហែក ជាច្រើនកន្លែង ។
ក្រោយពីទទួលបណ្តឹងភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចំការលើសហការជាមួយកម្លាំងប៉ុស្តិ៍ដឹកនាំដោយលោកវរៈសេនីយ៍ត្រីខ្លូត ហ៊ាន់ អធិការរងទទួលផ្នែកយុត្តិធម៌បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាជ្រាវពិតជាមានករណីដូចបណ្តឹង ខាងលើ ពិតមែននៅថ្ងៃដដែលវេលា ម៉ោង០៨ និង១៩នាទី សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើមកអធិការដ្ឋាននគរបាលស្រុកចំការលើដើម្បីសាកសួរ និង កសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕
ប្រភព Pressnews