ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបស្គាល់ច្បាស់ហើយថា ម្ចាស់ហាងពេជ្រនៅព្រែកព្នៅ ដែលគេស្គាល់ថាជាស្រី ទ្រី ដាណា បានចេញបទចម្រៀង Original Song ថ្មី បែបចង្វាក់កន្ទ្រឹម ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារមានការចូលរួមសម្ដែងពីតារាកំប្លែងជើងចាស់ អ្នកនាងកាឆយ ផងដែរ។ជាក់ស្តែង បទចម្រៀង “ហាងឆេងមេម៉ាយ” ជាស្នាដៃនិពន្ធថ្មី និងច្រៀងផ្ទាល់ដោយម្ចាស់ហាងពេជ្រ ដាណា។
បទចម្រៀងនេះ ក៏ត្រូវបានថតជា MV ដោយមានចូលរួមសម្ដែងពីតារាកំប្លែងជើងចាស់ អ្នកនាងកាឆយ ដើរតួចជាម្ដាយ។ ចំណែកក្រុមអ្នករាំ សុទ្ធតែជាបុគ្គលិកនៃក្រុមហ៊ុន NNP និងហាងពេជ្រ ដាណា។ក្នុងនោះដែរ គួរបញ្ជាក់ថា ប្រវត្តិជីវិតរបស់អ្នកស្រី ទ្រី ដាណា ពោរពេញដោយការតស៊ូយ៉ាងខ្លាំង។
ក្នុងនាមជាក្មេងកំព្រាឪពុកម្ដាយ លោកស្រី ទ្រី ដាណាបានយកខោអាវជជុះមកលក់ក្រោមឆត្រ មុខរោងចក្រ ដើម្បីសន្សំប្រាក់យកមកដាក់ទុនរកស៊ីបន្តទៀត។ បន្ទាប់ពីមានប្រាក់មួយចំនួនក្នុងដៃ លោកស្រី ទ្រី ដាណា ក៏បានប្រថុយយកគ្រឿងសម្អាងពីគេមកលក់តាមផ្សារ។ ភាពរួសរាយរាក់ទាក់ សម្ដីសំដៅប្រកបដោយទឹកដម បានធ្វើឱ្យលោកស្រី ទ្រី ដាណា មានម៉ូយកាន់តែច្រើន ហើយក៏ប្រថុយយកគ្រឿងសម្អាងពីប្រទេសថៃមកលក់បន្ត។ជានារីម្នាក់មានគោលដៅធំ លោកស្រី ទ្រី ដាណា បានប្រឹងប្រែងយ៉ាងខ្លាំង រហូតសម្រេចក្ដីស្រមៃបើកសម្ពោធក្រុមហ៊ុនមួយជាផ្លូវការ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩
ដោយដាក់ឈ្មោះថា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។ សព្វថ្ងៃក្រុមហ៊ុននេះ មានអ្នកតំណាងចែកចាយប្រមាណ ៧ម៉ឺននាក់ គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា។ដោយឡែក បន្ទាប់ពីជោគជ័យលើមុខជំនួញគ្រឿងសម្អាង អ្នកស្រី ទ្រី ដាណា ក៏បានងាកមកបើកហាងលក់គ្រឿងអលង្ការ មាស ពេជ្រ មួយទៀត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា ដាណា។
សព្វថ្ងៃ ជំនួញថ្មីនេះ កំពុងជោគជ័យដើរទៅមុខដោយរលូន និងមានអតិថិជនគាំទ្រយ៉ាងច្រើន។យ៉ាងណាមិញ ក្រៅពីមុខជំនួញ អ្នកស្រី ទ្រី ដាណា ក៏មានចិត្តស្រលាញ់សិល្បៈរាំច្រៀងដោយបានយកបទចម្រៀង លោក កែវ វាសនា មក Cover ប៉ុន្មានបទ ធ្វើឱ្យមានសន្ទុះអ្នកគាំទ្រខ្លាំង។
ក្រោយមក អ្នកស្រី ក៏បានចេញបទ Original Song ដោយខ្លួនឯង និង Cover បទពីដើមរបស់លោកតា ស៊ីន ស៊ីសាមុត ខ្លះ រហូតមានអ្នកទស្សនាដល់ទៅរាប់លានដង។ ប៉ុន្តែម្ចាស់ហាងពេជ្ររូបនេះ បានបញ្ជាក់ហើយថា គ្រាន់តែច្រៀងដើម្បីកម្សាន្តប៉ុណ្ណោះ មិនមែនធ្វើអាជីវកម្មទេ៕ប្រភព
សូមទស្សនាវីដេអូសម្រៀងខាងក្រោម៖