សកម្មជនចលនាមាតាធម្មជាតិ អំពាវនាវទៅរដ្ឋាភិបាល​ឱ្យ​បង្ហាញភ្លុកដំរី ស្រកាពង្រូល ឆ្អឹងខ្លា និងកុយរមាស ឱ្យសាធារណជនបានឃើញ ដើម្បីកុំឱ្យមានការភាន់ច្រឡំថា មន្ត្រីមួយចំនួនយកទៅលក់ចែកលុយគ្នា

0
331

សកម្មជនចលនាមាតាធម្មជាតិ អំពាវនាវទៅរដ្ឋាភិបាល​ឱ្យ​បង្ហាញភ្លុកដំរី ស្រកាពង្រូល ឆ្អឹងខ្លា និងកុយរមាស ឱ្យសាធារណជនបានឃើញ ដើម្បីកុំឱ្យមានការភាន់ច្រឡំថា មន្ត្រីមួយចំនួនយកទៅលក់ចែកលុយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូជាង២នាទី សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានថ្លែងថា នៅ​ចន្លោះ​ឆ្នាំ២០១៣ ដល់ចុងឆ្នាំ២០១៨ សមត្ថកិច្ចកម្ពុជា បានប​ង្ក្រាបបទល្មើសប្រភេទនេះចំនួន ៦ករណី និងរឹបអូស​បានវត្ថុតាងចំនួនជាង ៨តោន ដែលមានតម្លៃក្នុងទីផ្សារអន្តរជាតិប្រហែល ៤លានដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រសាសន៍របស់លោក ហ៊ុន សែន ថ្លែងកាលពីខែកុម្ភៈ ឆ្នាំ២០១៧ វត្ថុតាងទាំងអស់ដែលសមត្ថកិច្ចរឹបអូសបានដ៏ច្រើនទាំងនោះ គឺលោកបានឱ្យក្រសួងបរិស្ថានគ្រប់គ្រង និងថែរក្សាទុកនៅសារមន្ទីរជាតិ​ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ យុវជន ថុន រដ្ឋា អះ​អាង​ថា លោក​រក​មិន​ឃើញ​វត្ថុតាងទាំងអស់នោះត្រូវ​បាន​ដាក់​តាំងបង្ហាញសាធារណជន​នៅ​សារមន្ទីរ​ជាតិ​នោះទេ។ ករណីនេះធ្វើឱ្សសកម្មជនចលនាមាតាធម្មជាតិរូបនោះ ព្រួយបារម្ភថា អាចមានមន្ត្រីមួយចំនួនពុករលួយ យកវត្ថុដ៏កម្រនោះលក់បន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ថុន រដ្ឋា ថ្លែង​ក្នុង​វីដេអូ​ថា៖ «ពេលនេះ ខ្ញុំកំពុងនៅមុខសារមន្ទីរជាតិក្រុងភ្នំពេញ។ មុននេះបន្តិច ខ្ញុំបានចូលទៅមើល ដើម្បីស្វែងរកវត្ថុកម្រទាំងអស់នោះ តែខ្ញុំមិនបានប្រទះឃើញទេ ហើយយើងបានទំនាក់ទំនងទៅសារមន្ទីរជាតិនៅឯខេត្តសៀមរាប ដោយគេប្រាប់ថា មិនមានដូចគ្នាដែរ ព្រោះពួកខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងថា អាចមានមន្ត្រីពុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រលួយមួយចំនួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យកវត្ថុដ៏កម្រទាំងអស់នោះ យកទៅលក់បន្តដើម្បីចែកលុយគ្នាក៏ថាបាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មជនចលនាមាតាធម្មជាតិរូបនោះ បញ្ជាក់ថា បើរដ្ឋាភិបាលមិនឆ្លើយតបតាមការរស្នើសុំឱ្យបង្ហាញភ្លុកដំរី និងឆ្អឹងសត្វកម្រផ្សេងៗទៀតទេ ពួកគេនឹងធ្វើលិខិតស្នើទៅជួបរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ផ្ទាល់ ដើម្បីឱ្យបំភ្លឺជុំវិញករណីនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ថុន រដ្ឋា ប្រាប់ថា៖ «បើសិនជាមិនមានការឆ្លើយតបណាមួយ យើងនឹងអាចដាក់លិខិត​ស្នើសុំឱ្យមានការបកស្រាយ ឬក៏យើងដាក់លិខិតជួបជាមួយនឹងឯកឧត្តម សាយ សំអាល់ ដើម្បីជួបគាត់ផ្ទាល់តែម្តង ដើម្បីចង់ដឹងថា របស់ [ភ្លុកដំរី] ហ្នឹងនៅកន្លែងណា ដើម្បីចង់ដឹងថា ពិតជានៅកម្ពុជា ហើយត្រូវបានថែរក្សានៅកន្លែងណាមួយ ដែលមិនមានករណីលក់ត ឬក៏ឃុបឃិតគ្នាជាប្រព័ន្ធលក់ចែកគ្នាជាដើម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានទេនៅរសៀលថ្ងៃនេះ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែយកភ្លុកដំរី និងឆ្អឹងសត្វកម្រផ្សេងៗទៀត ដែលសមត្ថកិច្ចរឹបអូសបាន ដាក់តាំងនៅកន្លែងមានសុវត្ថិភាព ឬធ្វើជាសម្បត្តិបេតិកភណ្ឌ ដើម្បីកុំឱ្យមានការភាន់ច្រឡំថា សមត្ថកិច្ចយកវត្ថុតាងទាំងនោះលក់ចែកលុយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សន ជ័យ ប្រាប់ថា៖ «បើវាជារបស់ដែលត្រូវរឹបអូស​ទៅជាសម្បត្តិរដ្ឋ ទៅជាសម្បត្តិបេតិកភណ្ឌ។ ខ្ញុំគិតថា ព័ត៌មានចុងក្រោយ​នៃវត្ថុតាងទាំងអស់នេះ វាគួរតែត្រូវបានដាក់បង្ហាញជាសាធារណៈ។ វាជាការលើកទឹកចិត្តដែរ ក្នុងការបង្ក្រាបផ្សេងៗ​នៅពេលដែលជោគជ័យនៃការបង្ក្រាប គឺទប់ស្កាត់ ឬក៏យកវត្ថុតាងទាំងអស់នេះរក្សាទុកនៅកន្លែងជាក់លាក់ណាមួយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលងាយស្រួលក្នុងការឆ្លងកាត់ទំនិញខុសច្បាប់ដែលជួញដូរពីបរទេស ជាពិសេសពីទ្វីប​អាហ្វ្រិក​ទៅកាន់ប្រទេសចិន និងវៀតណាម។

កាលពីខែសីហា ឆ្នាំ២០១៦ មន្រ្តីគយកម្ពុជាប្រចាំច្រកទ្វាអន្តរជាតិក្រុងព្រះសីហនុ ចាប់បាន និង​រឹបអូស​ភ្លុកដំរីជាង ៦០០គីឡូក្រាម ដែលនាំចូលមកពីទ្វីបអាហ្វ្រិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចុង​ឆ្នាំ២០១៦ ដដែល កម្លាំងសមត្ថកិច្ចចំរុះ បានចូលទៅឆែកឆេរនៅក្នុងក្រុមហ៊ុន​«អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ» ដោយរកឃើញភ្លុកដំរីជាច្រើនរយគីឡូក្រាម ព្រមទាំងស្រកាសត្វពង្រូលផងដែរ គ្រោងនាំទៅចិន៕ប្រភព VOD

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖