ស្ងាត់ៗ យួនលួចនាំជ្រូកចូលទៀតហើយតាមព្រំដែនខេត្តស្វាយរៀង

0
1770

​ខេត្ត​ស្វាយរៀង ​៖ ​ទោះបីជា​ចេញ​សេចក្តីណែនាំ​ពី​ក្រសួង​និង​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង​អោយ​មាន​ការ​ទប់​ស្តាត់ការ​នាំ​ជ្រូកចូល​ពី​ប្រទេសជិត​ខាង​យ៉ាងណា​ក៏ដោយ​នៅ​តែ​ឈ្មួញ​ទុច្ចរិត​នៅតែ​បន្ត​លួច​ដឹកនាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ដំបូក​កោះ​ស្ថិតនៅ​ភូមិ ព្រែក​ពក ឃុំ ថ្នា​ធ្នង់ ស្រុក រំដួល ខេត្ត ស្វាយរៀង​។

ដោយ​មហាជន​បាន​រិះគន់ថា មាន​មន្ត្រី​ប៉ូលិស​ប្រចាំការ​នៅ​ច្រករបៀង​ឃប់ឃិត​គ្នា​បើក​ឲ្យ​ឈ្មួញ​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​តាម​ស្រុក​រំដួល​ក៏ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​រាយការណ៍​ជូន​សមត្ថកិច្ច​នគ​បាល​ប៉ុស្ត៍​រដ្ឋបាល​ឃុំ​អង្គ​ប្រស្រែ​ចុះបង្ក្រាប​និង​ចាប់​ឃាត់​ទុក​ហើយ​បញ្ជូន​ឲ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្ត​ស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​បើ​តាម​លោក ប៉ែន ច​ន្ធី ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់និង​នេសាទ​ខេត្ត​បានឲ្យដឹងថា ករណី​ឈ្មួញ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​នេះ​គឺ​នាំ​ចូល​តាម​ច្រករបៀង​ដំបូក​កោះ​ស្ថិតក្នុង​ភូមិ ព្រែក​ពក ឃុំ ថ្នា​ធ្នង់ ស្រុក រំដួល ខេត្ត​ស្វាយរៀង​ហើយ​បាន​ដឹក​ឆ្ពោះ​ទៅ​ឃុំ​អណ្តូង​ពោធិ​ស្រុក​រមាស​ហែក​ក៏ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គ​ប្រស្រែ​ចុះ​ស្ទាក់ចាប់​ឃាត់​ឈ្មួញ​ដឹក​ជ្រូក​និង​កូនជ្រូក​១១​ក្បាល​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​ព្រឹក​ទៀបភ្លឺ​ថ្ងៃទី​១៨​ខែ​មេសា​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវលំ​ស្ថិត​នៅ​ភូមិ ត្រពាំង​ធំ ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​។​

​ជនសង្ស័យ​ដឹក​ជ្រូក​ពី​ប្រទេស​វៀតណាម​តាម​ម៉ូតូ​នោះ​មានឈ្មោះ ឯក សុខ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​មាន​ទីលំនៅ​ភូមិ រាម​សេនា ឃុំ អណ្តូង​ពោធិ៍ ស្រុក រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​លោក ប៉ែន ច​ន្ទី បន្តទៀតថា ជ្រូក​ទាំង​១១​ក្បាល​នេះ​មន្ត្រី​ជំនាញ​បាន​បញ្ជូន​មក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្ត​ហើយ​បាន​បូម​ឈាមជ្រូក​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​​សុខភាព​សត្វ​និង​សុខភាព​សត្វ​ក្រសួង​កសិកម្ម​និង​រុក្ខាប្រម៉ាញ់​និង​នេសាទ​។​ ​ហើយ​បើ​រកឃើញថា មាន​ផ្ទុក​ជម្ងឺ ប៉េស្ត​អា​ហ្វិក ឬ​ជ្រូក​ត្រជៀក​ខៀវ យើង​និង​កម្ទេច​ចោល​។​ ក៏​ប៉ុន្តែ​បើ​គ្មាន​ផ្ទុកមេរោគ​ទេ​មន្ត្រី​ជំនាញ​និង​ធ្វើការ​ផាកពិន័យ​ទៅតាម​ច្បាប់​ពេទ្យសត្វ​។​

​លោក ប៉ែន ចន្ធី​បាន​បញ្ជាក់​ទៀត តាម​សារាចរ​រណ៍​នែ​នាំ​ពី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ដាក់​វិធានការតឹ​ង​រឹង​មិន​ឲ្យ​នាំ​ជ្រូក​វៀតណាម​ចូលមក​កម្ពុជា​ហើយ​ការចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ​ដោយ​មាន​ការសង្ស័យថា​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា​ក្នុង​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ដែល​ជ្រូក​វៀតណាម​មាន​ផ្ទុះ​ជម្ងឺ​ប៉េស​អាហ្វ្រិក​ធ្ងន់ធ្ងរ ហើយ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​ចេញ​សេចក្តីណែនាំ​ស្តីពី​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​ដោយ​ឲ្យ​គ្រប់​ស្ថាបន័​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​សហការ​គ្នា​ផ្សព្វផ្សាយ​និង​ទប់ស្កាត់​បញ្ឈប់​ការនាំ​ជ្រូក​ពី​វៀតណាម​និង​ផលិតផល់​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ត្រូវ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធិ​ភាព​ទើប​មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ត្រី​នគ​បាល​ស្រុក​ប៉ុស្ត៍​រដ្ឋបាល​ឃុំ​ចុះ​ល្បាត​តាម​ព្រំដែន​ដើម្បី​ឃ្លាំមើល​ទប់ស្កាត់​និង​បង្ក្រាប​ទើប​ឈាន​ដល់​ការបង្ក្រាប​បាន​១​ករណី​នេះ​មាន​កូនជ្រូក​១១​ក្បាល​អនុវត្ត​តាម​នីតិ​វិធី​។​

​រីឯ​មហាជន​បាន​បង្ហើប​ឲ្យដឹងថា​មាន​ឈ្មួញ​នាំ​ជ្រូក​វៀត​ចូល​តាម​ច្រករបៀង​ក្នុង​ស្រុក​រំដួល​នេះ​ច្រើន​ណាស់​នៅពេល​យប់​ចាប់ពី​ម៉ោង​១​រំលង​អាធ្រាត​រហូតដល់​៣​និង​៣០​នាទី​ទៀបភ្លឺ​មាន​កូនជ្រូក ជ្រូក​ជំទង់​និង​ជ្រូក​ធំ ដឹក​តាម​ម៉ូតូ​និង​តាម​ម៉ូតូ​រ៉ឺម៉ក​មួយ​យប់ៗ​រាប់​សិប​គ្រឿង​មិន​ដែល​ឃើញ​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​ទេ​៕​CEN