ទាំងស្អាត ទាំងចិត្តល្អ ពិតជាគួរអោយសសើរមែន! ប្អុនស្រីស្អាតដែលប្រកាសថាជួយប្អុនប្រុសចេះច្រើនភាសារពេលនេះបានជួបផ្ទាល់ហើយ

0
965

ក្រោយ​បានឃើញ​វីដេអូ​ក្មេងប្រុស​ម្នាក់​ដែលមាន​ឈ្មោះ សិ​លិ​ក អាច​និយាយ​ភាសា​បាន​យ៉ាងច្រើន ជាមួយ​ទេព​កោ​ល្យ​និយាយ​លក់ដូរ​យ៉ាង​រាក់ទាក់​ជាមួយ​ភ្ញៀវ​បរទេស​គួរ​ឲ្យ​ស្រលាញ់​នោះ បងស្រី​ស្រស់ស្អាត​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ GM Lov បានប្រកាស​ជួយឧបត្ថម្ភ​ដល់​ប្អូនប្រុស​ម្នាក់នេះ តាំងពី​ពេលដែល​រូបគេ​ចាប់ផ្តើម​ល្បី​ដំបូង​នៅលើ​បណ្តាញ​សង្គម ។​

​ទោះយ៉ាងណា ឥឡូវនេះ បងស្រី​ដែល​បានប្រកាស​ជួយ​ឧ​ត្ថ​ម្ភ បាន​ជួប និង​ផ្តល់​ថវិការ​លើកទឹកចិត្ត សម្រាប់​ជួយ​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់​ប្អូន​នូវ​ទឹកប្រាក់​ចំនួន 300 $ ។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួនឈ្មោះ GM Lov បងស្រី​រូបនេះ​បាន​បង្ហោះ​វីដេអូ និង​រូបភាព​ថត​ទុកជា​អនុស្សាវរីយ៍​ជាច្រើន​សន្លឹក​ជា​សា​សិ​ក និងប្អូនប្រុសម្នាក់ទៀតរបស់គេ ក៏ដូចជា​សរសេរ​រៀបរាប់​ជាមួយ​ទឹកចិត្ត​ពោរពេញ​ដោយ​ក្តី​ស្រលាញ់​ថា​៖

​បាន​ជួប​ក្មួយ សា​លិ ហេ​ី​យ​👦🏻 👦🏻​កាត់​ពី ភ្នំពេញ​ទៅ​សៀមរាប តែ​រក​ក្មួយ​មិន​ឃើញ បក​ពី​សៀមរាប មក​ភ្នំពេញ​វិញ ទើ​ប​បាន​ជួប​ក្មួយ 😅😅​ក្មួយប្រុស​នឹង​ប្អូន​ក្មួយ​ឆ្លាត​ណាស់ គួរអោយ​ស្រលាញ់​ណាស់ 😘
———————————————–
​គោលបំណង​មកជួប​ក្មួយ​ថា​នាំ​ក្មួយ​ទៅ​ញុ​ាំ​អី នឹង​ប្រគល់​ថវិការ ជូន​ក្មួយ​សរុប​ចំនួន 300$ ក្នុងនោះ​រួមមាន នាង​ខ្ញុំ​ផ្ទាល់ GM Lov តំណាង​ឲ្យ​ក្រុមការងារ ស្ទីល​ថ្មី​ស្រី​តុ​ប​សំអាងការ – NewStyle Wedding Embellishment ចំនួន 100$ បងប្រុស Lov San 100$ ប្អូនស្រី Lov Sreypov 50$ នឹង ម្ចាស់​ហាង លក់​គ្រឿង​សង្ហា​រឹម MeyMey Furniture Furniture 50$ ផងដែរ​🙏🏼
​ស្តាយ​ដល់​ហេ​ី​យ ក្មួយ​មិនបាន​ទៅជា​មួយ ដោយសារតែ​ក្មួយប្រុស​នឹង​ក្រុមគ្រួសារ ជាប់រវល់ ហ្នឹង សប្បុរសជន ផ្សេងៗ​ទៀត ❤️
​តែ​យ៉ាងណា​ក្មួយប្រុស បាន​សន្យា​ជាមួយ​ខ្ញុំ ថា​: << ក្មួយ​សូម​ប្តេជ្ញាចិត្ត​ថា ក្មួយ​ហ្នឹង​ខិតខំ​រៀនសូត្រ​ដេ​ី​ម្បី​ជាការ​តបស្នង​ដល់​ទឹកចិត្ត​មីង ក៏ដូចជា​សប្បុរស​ដទៃ​ទៀត​ដែល​ខិតខំ​ស្រលាញ់ ជួយឧបត្ថម្ភ​ដល់​ក្មួយ ហេ​ី​យ​ក្មួយ​ហ្នឹង​ខិតខំ​ប្រឹងប្រែង ដេ​ី​ម្បី មុខមាត់​ប្រទេសជាតិ​យេ​ី​ង​ផងដែរ >> 🙏🏼🙏🏼
​មីង​សូម​ជូនពរ ក្មួយ​អោយទទួល​បាន​ជោគជ័យ ណា​🙏🏼🙏🏼​