ប៉ុន្មានថ្ងៃនេះពិភពលោកមានការជ្រួលច្របល់នឹងវីរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា ដែលជាវីរុសកាចសាហាវដែលមានដើមកំណើតពីទីក្រុង វូហាន ប្រទេសចិន ។ថ្មីៗប្រទេសកម្ពុជាបានរកឃើញវីរុសថ្មីនេះលើជនជាតិចិនម្នាក់នៅក្រុងព្រះសីហនុដែលមកពីទីក្រុងវូហាននោះ ។ វាក៏បានធ្វើអោយប្រទេសកម្ពុជាមានភាពចឡាចល់ នឹងវីរុសនេះផងដែរ។
ស្របពេលនេះដែលលោក Vann Saray បានសរសេរបង្ហោះលើបណ្ដាញសង្គមថា៖ «ដូចខ្ញុំបានសន្និដ្ឋានថា បរិយាកាស ឬ អាកាសធាតុនៅស្រុកយេីងមិនអំណោយផលក្នុងការចម្លងកូរ៉ូណាវីរុសឡេីយ ព្រោះសីតុណ្ហភាពនៅយេីងក្តៅ។ តែទោះយ៉ាងណា នៅតែលេីកទឹកចិត្តឱ្យមានការថែទាំ និងប្រយ័ត្នប្រយែងខ្ពស់។
ខាងក្រោមជាដំបូន្មានអ្នកជំនាញ។
ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗ ក្នុងនាមខ្ញុំធ្លាប់ធ្វេីការនៅមន្ទីពិសោធន៍ស្រាវជ្រាវវេជ្ជសាស្រ្តនៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រយៈពេលជាង១០ឆ្នាំ:
ជាទូទៅការចំលងវីរុស Coronavirusអាចឆ្លងបានត្រូវពឹងលើកត្តាបីសមស្រប
1. ចំនួនមេរោគ,2. សីតុណ្ហភាព (ក្រោម២០C), 3 ការប៉ះពាល់ និងនៅទល់មុខអ្នកជម្ងឺផ្ទាល់ដោយគ្មានរបាំងការពារ)
កត្តាដែលមិនងាយឆ្លងរាលដាលនៅប្រទេសយេីង:
១. ប្រទេសយេីងមានសីតណ្ហភាពលេីសពី 30 c (ដែលជាកត្តា Virus មិនអាចរស់បាននៅពេលខ្ទាតចេញពីអ្នកជម្ងឺណាម្នាក់ ទៅមនុស្សម្នាក់ទៀតដោយរក្សាចម្ងាយពីគ្នា១ម៉ែត្រ)
២. មិនទាន់មានអ្នកផ្ទុក Virus នេះច្រេីននៅឡេីយ។ ដូច្នេះអ្នកដែលមិននៅក្នុងតំបន់ប្រឈម មិនចាំបាច់ពាក់ម៉ាស់ឡេីយ។
ចំពោះការវិភាគរកមេរោគនេះ
- គឺគេយកសំណាកពីក្នុងច្រមុះអ្នកសង្ស័យមានមេរោគនេះ (គឺមិនយកសំណាកឈាមទេ)
-ការសង្ស័យនណាម្នាក់មានជម្ងឺនេះ គឺផ្តោតទៅលេីជននោះមានកម្តៅលេីសពី៣៨c ហេីយមកពីតំបន់ប្រឈម(តំបន់ប្រភពជម្ងឺនេះ)
- ធ្វេីការវិភាគ លេីDNA របស់មេរោគដោយបច្ចេកទេស Real Time PCR (RT-PCR) ដែលមាននៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
- មិនមែនស្គែនដូចរាវរកគ្រឿងផ្ទុះនោះទេ
ចំពោះការប្រេីម៉ាស់ការពារ :Virus នេះមានទំហំ 0,125 micrometer, គឺតូចជាងទំហំ Bacteri ទៅទៀត។ ដូច្នេះម៉ាស់ដែលគេពាក់ទូទៅនេះមិនអាចរារាំងvirusនេះ100% បានទេ តែអាចការពារការខ្ទាតទឹកមាត់នៅពេលគេក្រដាស់ឬក្អក នៅចំពោះមុខយេីង។
សំខាន់បំផុតនោះគឺ ត្រូវរក្សាអនាម័យខ្លួនប្រាណជានិច្ច
អាស្រ័យហេតុនេះសូមកុំព្រួយបារម្ភពេក នាំអោយមានការជ្រួលច្របល់។
សូមអរគុណ! សំណេរបស់ឯកឧត្តម ជឹម ភក្រ្តា។»
ប្រភព៖ វ៉ាន់ សារាយ Vann Saray