រាជធានីភ្នំពេញ៖ បន្ទាប់ពីសង្កេតឃើញថាជារៀងរាល់ឆ្នាំ ក្នុងរដូវប្រាំងដែលមានសភាពក្តៅហួតហែង ស្ងួតខ្លាំង តែងតែបង្កឲ្យមានភ្លើងឆេះព្រៃ ដែល ធ្វើឲ្យបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងរាលដាលឆេះដល់ស្រូវ និងភូមិរបស់កសិករទៀត ផង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែមករាបានចេញសេចក្តីណែនាំស្តីពីការវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ។
យោងតាមសេចក្តីណែនាំរបស់ ក្រសួងបានបញ្ជាក់ថា ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឲ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺ ភ្លើងឆេះព្រៃដែល បង្កឡើងដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។ កត្តាចម្បងដែលបង្កឲ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង តាមរយៈសកម្មភាពមានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅដ្ឋានថ្មី ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃតាមរយៈការធ្វេសប្រហែសរបស់មនុស្ស។ល។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្ខំឲ្យមានបញ្ហាដ៏ធ្ងន់ធ្ងរដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ឆេះស្រូវនិងភូមិរបស់ប្រជាពលរដ្ឋហើយបានបង្កវិនាសកម្ម និងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិនិងបរិស្ថាន។
ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលមូលដ្ឋាន រួមទាំងសហគមន៍ព្រៃឈើ សហគមន៍នេសាទនិងសហគមន៍កសិកម្មផងដែរ ដើម្បីអនុវត្តវិធានការដូចខាងក្រោម៖
ប្រភព Tvfb