ថ្ងៃនេះកម្លាំង​ចម្រុះ​របស់​ខេត្ត​ព្រះសីហនុ បានចុះរុះរើតូបតាមមាត់ឆ្នេរ អូរត្រេះ អាជីវករបានត្រឹមអង្គុយយំ ព្រោះមិនមានការ​ផ្ដល់​សំណង​អ្វី​នោះ​ឡើយ

0
378

​ក្រុម​អាជីវករ​លក់ដូរ​នៅ​តាម​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ បានឱ្យ​ដឹង​ថា​ កម្លាំង​ចម្រុះ​របស់​ខេត្ត​នេះ​ បាន​ចាប់ផ្ដើម​រុះរើ​តូប​របស់​ពួកគាត់​ហើយ​នៅ​ព្រឹក​ថ្ងៃនេះ​ ទាំង​មិន​មានការ​ផ្ដល់​សំណង​អ្វី​នោះ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អា​ជីក​រដែ​លលក់​ដូរ​នៅ​តំបន់​អូរត្រេះ​ពីរ​ អ្នកស្រី​ យិន​ សី​ម៉ា​ បាន​រៀបរាប់​ទាំង​យំ​ថា​ អាជីវករ​ជា​ម្ចាស់តូប​នៅ​តំបន់​អូរត្រេះ​ភាគច្រើន​ មិនបាន​រើ​អីវ៉ាន់​ចេញពី​តូប​របស់​ខ្លួន​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចខេត្ត ចុះរុះរើតូបអាជីវករលក់ដូរនៅឆ្នេរអូរត្រេះ ស្ថិតនៅភូមិ៤ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

(ផ្ដល់ឱ្យដោយអាជីវករ)
អាជីវករ​រូប​នេះ​បន្ត​ថា​ ការ​ចុះ​រុះរើ​តូប​របស់​សមត្ថកិច្ច​ខេត្ត​ កាលពី​ម៉ោង​ប្រមាណ​ ៧ព្រឹក​នេះ​ បាន​បំផ្លាញ​ទាំង​តូប​ និង​សម្ភារទាំងអស់​ក្នុង​ពេល​តែមួយ​ព្រមគ្នា​។ អ្នកស្រី​ថា​ អា​ជីវ​ករ​បាន​ត្រឹម​អង្គុយ​យំ​ មើល​តូប​ដែល​ខ្លួន​ធ្លាប់​រកស៊ី​ពី​១០​ ទៅ​២០ឆ្នាំ​ ត្រូវ​អាជ្ញាធរ​បំផ្លាញ​ចោល​ទាំង​គ្មាន​ដំណោះស្រាយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​ យិន​ សី​ម៉ា​ និយាយ​ថា​៖ «ពួកគាត់​រុះរើ​ទាំង​អស់​ចេញ​តែ​ម្ដ​ង ពួក​អា​ជី​វករ​យើង​អត់មាន​តតាំង​អី​នឹង​ពួក​កងកម្លាំង​ ឬខាង​ថ្នាក់​ខេត្ត​ទេ​បង​។ អត់ទេ​បង​ គេ ​[អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​] អត់មាន​ឱ្យ​ដំណោះស្រាយ​អី​ទេ​។ ពួក​ខ្ញុំ​អត់​ដឹង​គិត​ម៉េច​ទេ​បង​អើយ​ មានតែ​អង្គុយ​យំ​ទល់មុខគ្នា​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អា​ជី​ករ​មួយ​រូប​ទៀត​នៅ​តំបន់​អូរត្រេះ​ពីរ​ អ្នកស្រី​ កូយ​ ស្រីពេជ្រ​ បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​បាន​យក​គ្រឿងចក្រ​គ្រប់​ប្រភេទ​ ទាំង​ឡាន​ដឹក​ដី​ អាត្រាក់​កាយ​ កាប់​ និង​ចូក​ ព្រមទាំង​បញ្ជូន​កងកម្លាំង​ជាច្រើន​នាក់​បំពាក់​ដោយ​ឧបករណ៍​ការពារ​គ្រប់​ប្រភេទ​ មក​ព្រមគ្នា​ ដោយ​ផ្តើម​ការ​រុះ​រើ​ដំបូង​ពី​តូប​អា​ជីវ​ករ​ខាង​តំបន់​អូរត្រេះ​មួយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​ថា​ ដោយ​តូប​អា​ជី​វករ​សុទ្ធ​មាន​ទំហំ​ធំ​រហូត​ជាង​ ២០ម៉ែត្រ​ ហើយ​ថា​ ក្នុង​ពេល​ដ៏​ខ្លី​ អាជីវករ​មិន​អាច​ជញ្ជូន​អីវ៉ាន់​របស់​ខ្លួន​បាន​ទាន់ពេល​ឡើយ​ គឺ​បាន​ត្រឹម​ជញ្ជូន​សម្ភារចាំបាច់​បាន​តិចតួច​ប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​ កូយ​ ស្រីពេជ្រ​ និយាយ​ថា​៖ «ខ្ញុំ​មិនដឹង​ទៅណា​ទៅ​ណី​ទេ​បង​ កំពុងតែ​រើ​អីវ៉ាន់​ខ្លះ​។ អត់មាន​អីទាំងអស់​ ដោះស្រាយ ​គេ ​[អជ្ញា​ធរ​ខេត្ត​ព្រះសីហនុ​] ក៏​អត់​ដោះស្រាយ​ឱ្យ​ គេ​អត់​មក​ជួប​ គេ​អត់​មក​និយាយ​ជាមួយ​យើង​ទេ​បង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​ ស្រីពេជ្រ​ និយាយ​បន្ត​ថា​៖ «វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​ខ្ញុំ​ ពួក​ខ្ញុំ​ទ្រាំ​តស៊ូ​លំបាក​គ្រប់បែបយ៉ាង​នៅ​ទីនេះ ​[ឆ្នេរ​អូរត្រេះ​] អស់​ជិត២០ឆ្នាំ​ហើយ​។ ពេល​ខែភ្លៀង​ យើង​អត់មាន​ភ្ញៀវ​ទេ​ យើង​រំពឹង​តែ​ខែប្រាំង​ទេ​ ហើយ​ឥលូវ​ខែប្រាំង​មកដល់​ គេ​មក​ឈូស​តូប​យើង​ចោល​អស់​ទៀត​។ ទាំង​អត់​សំណង​ អត់​ដំណោះស្រាយ​អីទាំងអស់​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ លោក​ ឃាង​ ភា​រម្យ​ បាន​បញ្ជាក់​ថា​ នៅ​ព្រឹក​នេះ អជ្ញា​ធរ​ខេត្ត​បាន​បញ្ជូន​កម្លាំង​ចុះ​រុះរើ​តូប​របស់​ក្រុម​អាជីវករ​នៅ​តំបន់ឆ្នេរ​អូរត្រេះ​ ស្ថិតនៅ​ភូមិ៤​ និង​ភូមិ៦​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ហើយ​។ តែ​លោក​នៅ​មិនទាន់​អាច​បញ្ជាក់​បាន​ច្បាស់​ឡើយ​ថា​ ប្រតិបត្តិ​ការ​ចុះ​រុះរើ​ នឹង​ត្រូវ​បញ្ចប់​ទាំងស្រុង​ត្រឹម​ថ្ងៃនេះ​ ឬបន្ត​រហូត​ថ្ងៃស្អែក​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោក​ ឃាង​ ភា​រម្យ​ តូប​ចំនួន​ ៦២នៅ​តាម​បណ្ដោយ​ឆ្នេរ​អូ​រត្រេះ១​ និង​អូរ​ត្រេះ២​ នឹង​ត្រូវ​រុះរើ​ចេញ​ ដើម្បី​បើកផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​ និង​កែ​លម្អ​សោភ័ណភាព​។

លោក​ ឃាង​ ភា​រម្យ​ អះអាង​ថា​៖ «យើង​មើលទៅ​លើ​ស្ថានភាព​ជាក់ស្តែង​ ប៉ុន្តែ​ ឥឡូវនេះ​ ក្រុមការងារ​លោក​បាន​កំពុង​នឹង​ធ្វើការ​ហើយ​។ ការងារ​កំពុងតែ​ដំណើរការ​ទៅមុខ​ហើយ​ ធម្មតា​វា​មានការ​តវ៉ា​តិចតួច​ ប៉ុន្តែ​ឥលូវ​នេះ​យើង​ឃើញថា​ មានការ​ស្ងប់ស្ងាត់​ហើយ​។ លទ្ធភាព​នេះ​ គឺ​ក្រុមការងារ​លោក​កំពុងតែ​បន្ត​ធ្វើ​»។

សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ នា​ថ្ងៃទី១៣​ ខែមករា​នេះ​ បាន​បញ្ជាក់​ថា​ រដ្ឋបាល​ខេត្ត​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អាជីវករ​បន្ត​លក់ដូរ​លើ​ឆ្នេរ​អូរ​ឈើទាល ​(អតីត​អា​រី​ស្តុ​ន) និង​ឆ្នេរ​អូរត្រេះ ​(អូរត្រេះ១​ និង​អូ​រត្រេះ២​) តទៅទៀត​ឡើយ​ ដើម្បី​រៀប​ចំស​ណ្ដា​ប់​ធ្នាប់​ របៀបរៀបរយ​ កែ​លម្អ​សោភ័ណភាព​ឆ្នេរ​ រក្សាទុក​ជា​ឆ្នេរ​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ទូទៅ​មក​ទស្សនា​កម្សាន្ត​៕Vod