ថៅកែលក់ផលិតផលតាម Online ចោទបុគ្គល២នាក់ថាឆបោកលុយកក់ទិញរថយន្ថRoll Royce 2019 តែត្រូវអ្នកលក់រថយន្ដបដិសេដដោយបងស្រាយថា…

0
456

ភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយជុំវិញព័ត៌មាន លោកស្រី អ៊ាន សៀវមុី ដែលគេស្គាល់ថាជាថៅកែលក់ផលិតផលតាម Online បានចោទប្រកាន់ទៅលោក កេត កត្តញ្ញូតា និង លោកស្រីមេធាវី កេត គន្ធាបុប្ផា ថាបានបោកប្រាស់ប្រាក់ថ្លៃកក់រថយន្ត ម៉ាក Rolls Royce ឆ្នាំ២០១៩ ជាង២៥ម៉ឺនដុល្លារ នោះ ឥឡូវនេះ អ្នកលក់រថយន្តរូបនេះបានចេញមុខបកស្រាយយ៉ាងក្បោះក្បាយជូនមហាជនជ្រាបនិងសូមឲ្យលោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌មេត្តាកុំចោទប្រកាន់លោកពីបទឆបោកក្នុងរឿងព្រហ្មទណ្ឌ ព្រោះលោកនៅតែចិញ្ចឹមចិត្តសងលុយទៅលោកស្រី អ៊ាន សៀវមុី វិញគ្រប់ពេលបន្ទាប់ពីរកលុយបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក កេត កត្តញ្ញូតា ប្រើគណនីហ្វេសប៊ុកឈ្មោះ Sear Ta មានមុខរបរជាអ្នកលក់ និង បញ្ជាទិញរថយន្តពីក្រៅប្រទេសចូលមកប្រទេសកម្ពុជា បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖ ដំណើរដើមទងនៃរឿងនេះ គឺថ្ងៃមួយខ្ញុំបាទបានបង្ហោះរូបរថយន្ត Rolls Royce 2019 limited edition piglet នៅលើបណ្តាញសង្គមដោយប្រើគណនីខ្ញុំផ្ទាល់ បន្ទាប់មកបងប្រុសឈ្មោះ សេង សុភា ដែលជាអ្នកធ្លាប់នាំអតិថិជនមកទិញរថយន្តពីខ្ញុំបាទពីមុន គាត់បានសាកសួរព័ត៌មានទាក់ទងនឹងរថយន្ត Rolls Royce 2019 limited edition piglet នេះ ហើយគាត់ប្រាប់ថាមានប្អូនស្រីរបស់គាត់ (ឈ្មោះ អ៊ាន សៀវម៉ី) មានចំណាប់អារម្មណ៍លើរថយន្តនេះ។ ខ្ញុំបាទ និងបង សេង សុភា បានទំនាក់ទំនងគ្នារហូតឈានដល់មានការធ្វើកិច្ចសន្យាលក់ទិញរថយន្តនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំបាទសុំបដិសេធទាំងស្រុងលើខ្លឹមសារនៃការចោទប្រកាន់ពីសំណាក់បង អ៊ាន សៀវម៉ី ក្នុងកិច្ចសន្យាទិញលក់រថយន្តនេះថាខ្ញុំបាទបានធ្វើការឆបោកយកប្រាក់កក់គាត់ហើយ មិនមានរថយន្ដឲ្យគាត់។ ខ្ញុំបាទសុំបំភ្លឺដូចតទៅ ៖ រថយន្ត Rolls Royce 2019 limited edition piglet ជារថយន្តខ្លាញ់គោហើយរើសម្ចាស់ (តម្លៃខ្ពស់ខ្លាំង) ដូច្នេះប្រសិនបើគ្មានការបញ្ជាទិញជាផ្លូវការពីអតិថិជនជាក់លាក់ទេ ខ្ញុំបាទក៏មិនមានហេតុផលនាំចូលរថយន្តនេះយកមកទុក ដើម្បីលក់ឡើយ។ ខ្ញុំបាទពិតជាបានទទួលលុយកក់របស់បង អ៊ាន សៀវម៉ី ចំនួន 252,000 USD (ពីររយហាសិបពីរពាន់ដុល្លាអាមេរិក) មែន ហើយមេធាវីរបស់បង អ៊ាន សៀវម៉ី ឈ្មោះ លោក ឃាង ម៉ាឡែន គឺជាអ្នកតាក់តែងកិច្ចសន្យាលក់ទិញរថយន្តនេះ ចំណែកឯមេធាវីឈ្មោះ កេត គន្ធាបុប្ផា គ្រាន់តែចូលរួមប្រថាប់ត្រាជាសាក្សីលើស្នាមម្រាមដៃរបស់គូភាគីនៅក្នុងកិច្ចសន្យា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ ចំនួនលុយកក់របស់បង អ៊ាន សៀវម៉ីនេះ មិនគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃរថយន្តជាមួយក្រុមហ៊ុនលក់រថយន្តនោះទេ ដូច្នេះខ្ញុំបាទបានរកមធ្យោយបាយដទៃទៀត ដើម្បីបង្គ្រប់ទឹកប្រាក់ សម្រាប់ទូទាត់ឲ្យគ្រប់ថ្លៃលក់ទិញរថយន្ត និងបានបង់ប្រាក់ឲ្យក្រុមហ៊ុនលក់រថយន្តគ្រប់ចំនួន ដើម្បីអាចនាំចូល និងដឹករថយន្តនេះ តាមយន្តហោះមកកាន់ប្រទេស កម្ពុជា អោយបានទាន់ពេលវេលា ដូចដែលមានចែងនៅក្នុងកិច្ចសន្យា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ ដោយសារមានបញ្ហាក្នុងរៀបចំជើងយន្តហោះ សម្រាប់ដឹកជញ្ជូនរថយន្តនេះ មកកាន់ប្រទេសកម្ពុជា ទើបធ្វើអោយរថយន្ត មិនអាចដឹកជញ្ជូនមកទាន់ពេលវេលា ដែលបានកំណត់ក្នុងកិច្ចសន្យា។ ចំពោះការយឺតយ៉ាវនេះ ខ្ញុំបាទក៏បានជូនដំណឹងទៅបង អ៊ាន សៀវម៉ី ដែរ។ ហើយនៅក្នុងអំឡុងពេលដែលរៀបចំដឹករថយន្តនេះ តាមយន្តហោះ មកកាន់រាជធានីភ្នំពេញ បងអ៊ាន សៀវម៉ី បានប្រកាសលុបចោលការទិញរថយន្ត និងទាមទារប្រាក់កក់វិញ។ ស្របពេលនោះដែរ ខ្ញុំបានព្យាយាមចរចារជាមួយគាត់ ប៉ុន្តែគាត់នៅតែប្រកាន់ជំហរ មិនទទួលយករថយន្តដាច់ខាត ដោយតម្រូវឲ្យសងប្រាក់កក់ឲ្យគាត់វិញភ្លាម។ បច្ចុប្បន្ន រថយន្តនេះ កំពុងរក្សាទុក និងតាំងលក់នៅក្នុងឃ្លាំងលក់រថយន្តប្រណិតមួយកន្លែង នៅក្នុង រាជធានីភ្នំពេញ ហើយខ្ញុំបាទ ក៏បានខិតខំស្វែងរកអតិថិជន មកទិញរថយន្តនេះ ដើម្បីបានប្រាក់ពីថ្លៃលក់រថយន្ត យកទៅសងបង អ៊ាន សៀវម៉ី វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំបាទ សូមអះអាងថា ខ្ញុំបាទនឹងសងប្រាក់ដែលខ្ញុំបាទបានទទួលពីបង អ៊ាន សៀវម៉ី អោយបានគ្រប់ ចំនួន 252,000 USD (ពីររយហាសិបពីរពាន់ដុល្លាអាមេរិក) ទៅគាត់វិញ នៅពេលដែលខ្ញុំលក់រថយន្តនេះបាន ព្រោះនៅក្នុងស្ថានភាពបច្ចុប្បន្ន ប្រាក់កក់ដែលបង អ៊ាន សៀវម៉ី បានបង់ គឺជាប្រាក់មួយចំណែកនៃតំលៃរថយន្តប៉ុណ្ណោះ ហើយចំណែកដែលនៅសល់ គឺជាបន្ទុករបស់ខ្ញុំបាទ។ ដូចនេះ ខ្ញុំបាទ មិនមានលទ្ធភាព អាចសងប្រាក់កក់ចំនួន 252,000 USD (ពីររយហាសិបពីរពាន់ដុល្លាអាមេរិក) ទៅគាត់វិញ ភ្លាមក្នុងពេលនេះទេ។ ខ្ញុំបាទ មិនធ្វើសកម្មភាពឆបោក បងអ៊ាន សៀវម៉ី ទេ ព្រោះការបញ្ជាទិញរថយន្តមានពិតមែន ហើយរថយន្តនេះបាននាំចូលមកដល់រាជធានីភ្នំពេញរួចហើយដែរ។ បញ្ហានេះ គឺបណ្តាលមកពីការដឹកជញ្ជូនមានភាពយឺតយ៉ាវ មិនមែនជាចេតនាបោកប្រាស់អ្វីនោះទេ។ ព្រមជាមួយគ្នានេះ បង អ៊ាន សៀវម៉ី ធ្លាប់បានលើកឡើងថា បើខ្ញុំខ្វះលុយយកឡាន ឲ្យយកលុយបន្ថែមពីបងទៅ។ ប៉ុន្ដែនៅពេលនោះ ខ្ញុំបានប្រកែកមិនយកលុយអ្វីបន្ថែមពីបងទៀតទេ។ ដូច្នេះ ត្រង់ចំណុចនេះ ប្រសិនបើខ្ញុំបាទពិតជាចង់ឆបោកប្រាក់របស់បង អ៊ាន សៀវម៉ី ពិតមែន ខ្ញុំបាទប្រាកដជាទទួល យកលុយនោះពីបងទៀតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះចំនុចមិនបង្ហាញមុខកន្លងមក មិនមែនជាការគេចវេះពីការទទួលខុសត្រូវទេ ប៉ុន្តែខ្ញុំបាទត្រូវការពារសុវត្ថិភាពផ្ទាល់ខ្លួនពីការគម្រាមកំហែងរបស់បង អ៊ាន សៀវម៉ី ដោយគាត់បានប្តឹងខ្ញុំបាទពីបទឆបោក ក្រោយមកទៀតខ្ញុំបាទបានដឹងថា មានដីកាបញ្ជាអោយចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលបក្ខពួករបស់បង អ៊ាន សៀវម៉ី បានបង្ហោះ នៅក្នុងក្រុម “group អាល្លឺម៉ង់” ទាំងដែលខ្ញុំពុំទាន់ទទួលបានការហៅទៅបំភ្លឺអ្វីឡើយ។ នេះជាអំពើអយុត្តិធម៌ខ្លាំងណាស់ ពីព្រោះបញ្ហានេះ គឺជាវិវាទរដ្ឋប្បវេណីសុទ្ធសាធ ដែលបណ្តាលមកពីការយឺតយ៉ាវ នៅក្នុងការអនុវត្តកាតព្វកិច្ច មិនមែនជាបទល្មើសឆបោកនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមបញ្ជាក់ថា ពេលរថយន្តមកដល់ Los Angeles ក្រុមការងាររបស់ខ្ញុំបាទបានផ្តល់ជា រូបភាព និង វីឌីអូ របស់រថយន្តផ្ទាល់ មានទាំងឈ្មោះបង អ៊ាន សៀវម៉ី រួមទាំងលេខតួរថយន្ត ដើម្បីផ្តល់ជូនគាត់ ។ លុះដល់ពេលរថយន្តមកដល់អាកាសយាន្តដ្ឋានភ្នំពេញក៏មានរូបភាពរថយន្ត និង វីឌីអូផងដែរ។ខ្ញុំបាទនៅតែសុំអះអាងដដែលថា ខ្ញុំនឹងទូទាត់សងប្រាក់កក់ដែលខ្ញុំបាទបានទទួលពីបង អ៊ាន សៀវម៉ី ឲ្យបានគ្រប់ចំនួន 252,000 USD (ពីររយហាសិបពីរពាន់ដុល្លាអាមេរិក) នៅពេលរថយន្តលក់ចេញ ឬ ជាការយោគយល់ ខ្ញុំបាទស្នើសុំឲ្យបងជួយទទួលយករថយន្ដនេះវិញ ដោយខ្ញុំបាទនឹងប៉ះប៉ូវចំពោះការយឺតយ៉ាវតាម រយៈការបញ្ចុះតម្លៃជូនបង។ជាចុងក្រោយ ខ្ញុំបាទសូមគោរពស្នើសុំ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយពិនិត្យ និងអន្តរាគមន៍កុំឲ្យមានការចោទប្រកាន់មកលើខ្ញុំបាទពីបទឆបោក នៅក្នុងរឿងព្រហ្មទណ្ឌនេះផង ៕ប្រភព PNA

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​