កាលពីពេលថ្មីៗនេះមានការចែកចាយតៗគ្នាពីករណីរបស់នារីម្នាក់ដែលក្អួត និងក្អកមកចេញសុទ្ធតែឈាម ពេលទៅពេទ្យ ពេទ្យប្រាប់ថា ចេះមកទាន់ពេលបេីយឺតតែមួយខែ ឬពីរខែទៀតអាចក្លាយជាដំបៅក្រពះពិបាកមេីលណាស់។
តាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Mo Za បានសរសេររៀបរាប់ថា “គ្មានអីស្រណោះខ្លួនជាងដេកទេព្យឈឺម្នាក់ឯងទេ 🙂 ក្អួតមកឈាម ក្អកមកឈាមរាល់ថ្ងៃ តែសំណាងបំផុតដែរវាមិនមែនជាដំណាក់ការចុងក្រោយ នៅសល់ 2 ដំណាក់ការទៀតបានមើលលែងជា 😔👎🏻
លិទ្ធផល
– ម្ទេសពេក ជូពេក 🌶 🍋
-ផឹក លើកដាច់សាច់ស្អាតពេក 🍻
-ដេកយប់ជ្រៅពេក 🛏
-បាយអត់ទៀងពេក 🍛
ច្រើនមុខទៀត អ្នកដូចខ្ញុំសម្រួលខ្លួនឯងវិញខ្លះទៅខ្ញុំខ្វះតែបន្តិចទៀតយឺតពេលហើយ 😔
លើកនេះរលៀកក្រពះធ្ងន់ធ្ងរ ពេទ្យថាមកទាន់ពេលបើយឺតតែមួយខែ ពីរខែ ហើយប៉ះខ្ញុំអ្នកអត់ចេះតមផង 😔
អាចក្លាយជាដំបៅក្រពះ ពិបាកមើលជាណាស់ 😔🥴
ជូនចំពោះបងប្អូនខ្ញុំប្រកាស់ជាសាធារណះ ខ្ញុំអត់អីទេនៅរស់បានទៀត 😂 គ្រាន់តែរៀងខ្សោយជាងមុនតិច កុំបារម្ភ អូនសន្យាចាប់ពីថ្ងៃហ្នឹងទៅតមរហូត 😆🥴“