ល្បិចធ្វើស៊ីសាហាវណាស់ ដូចប្លន់ទាំងកណ្ដាលថ្ងៃ លោក មន្ត្រីហៅអ្នកជិះឡានអត់ពន្ធទៅធ្វើស៊ីចំរឹតទារប្រាក់ ៥០០០ដុល្លារ ជាថ្នូរដោះលែង

0
588

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេតត្តកំពង់ឆ្នាំង៖ ពាក់ព័ន្ធនឹងករណីដែលបែកធ្លាយព័ត៌មានមកថាមន្ដ្រីប៉េអឹមខេត្តកំពង់ឆ្នាំងចាប់ឡានអត់ពន្ធជម្រិតទារលុយចំនួន៥ពាន់ដុល្លារពីម្ចាស់ឡាននោះ បានធ្វើឲ្យមានចម្រូងចម្រាសយ៉ាងខ្លាំងជុំវិញហេតុការនេះ ឆ្លើយតបទៅនឹងបញ្ហានេះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួនពីររូបហើយបានច្រានចោលព័ត៌មាននេះ ដោយអះអាងបញ្ជាក់ថាអ្នកទទួលលុយពីម្ចាស់ឡានអត់ពន្ធនោះគឺមិនមែនជាមន្ដ្រី កងរាជអាវុធហត្ថនោះទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះជាយ៉ាងណា មកដល់ពេលនេះម្ចាស់ឡានអត់ពន្ធដែលត្រូវគេឃាត់ខ្លួនរួចទារលុយនោះបានដាក់ពាក្យបណ្ដឹងជាផ្លូវការហើយ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនិងតុលាការខេត្តកំពុងឆ្នាំងផងដែរដើម្បីឲ្យជួយរកយុត្តិធម៌ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះសបញ្ជាក់ឲ្យឃើញថា ជនរងគ្រោះម្ចាស់ឡានអត់ពន្ធនេះហាក់មានភាពក្លាហានណាស់ដែរទោះបីដឹងថាខ្លួនជិះឡានអត់ពន្ធខុសច្បាប់ទៅហើយក្ដីក៏ខ្លួននៅតែហ៊ានប្រឈមមុខចំពោះផ្លូវច្បាប់ដើម្បីប្ដឹងវែកមុខចំពោះជនខិលខូចដែលបានប្រើវិធីជម្រិទារលុយតាមវិធីចាប់ឡានអត់ពន្ធរបស់ខ្លួននោះ ចាំមើលថាតើស្ថាប័នតុលាការក៏ដូចស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយចាត់ការករណីដោយរបៀបណា តើអាចវែកមុខរកឃើញជនខិលខូចបានដែរឬទេ ? ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមបុរស ឈ្មោះ ឈុន ឈីវជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានដាក់ពាក្យបណ្តឹង២ដាច់ដោយឡែកពីគ្នា ប្តឹងមន្ត្រីប៉េអឹមខេត្តកំពង់ឆ្នាំង២នាក់ ទៅអង្គភាពប្រឆាំងអំពើពុករលួយ និង តុលាការខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីជំរិតទារប្រាក់ចំនួន៥ពាន់ដុល្លារ ជាថ្នូរនឹងការដោះលែងឡានអត់ពន្ធមួយគ្រឿងដែលលោក ឈុន ឈីវជាតិ នេះគឺជាម្ចាស់ករណីផ្ទាល់តែម្ដង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមពាក្យបណ្តឹង កាលពីថ្ងៃទី១០ ខែតុលា លោក ឈុន ឈីវជាតិ រៀបរាប់ថា «កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលខ្ញុំបាទកំពុងតែបើករថយន្តទៅចាក់សាំងតែម្នាក់ឯងស្រាប់តែមានមន្ដ្រី កងរាជអាវុធហត្ថ២រូប បានឃាត់ចាប់រថយន្តរបស់ខ្ញុំបាទហើយថាមេគាត់ចង់ជួបខ្ញុំក៏បានទៅជាមួយពួកគាត់ »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យបណ្ដឹងដដែលបានបន្ដថា « ពេលទៅដល់សាលាក្រុងកំពង់ឆ្នាំងបានជួបឈ្មោះ លឹម ហាក់ ហើយគាត់ថាខ្ញុំប្រើឡានអត់ពន្ធ ហើយគាត់ថាមេរបស់គាត់អោយយករថយន្តទៅប៉េអឹមក្រុងដល់ពេលប៉េអឹមក្រុងពួកគេបានឃុំខ្ញុំក្នុងបន្ទប់ឃុំឃាំងរហូតដល់ម៉ោង១២ថ្ងៃត្រង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបឈ្មោះ លឹម ហាក់ ត្រឡប់មកវិញរួចកុហកប្រាប់ខ្ញុំថាគាត់បានរាយការណ៍ជូនលោកព្រះរាជអាជ្ញា ហើយដោយព្រះរាជអាជ្ញាបញ្ជាអោយគាត់ឃាត់ឡាន និងមនុស្សពីបទប្រើប្រាស់ឡានអត់ពន្ធ និង បានអោយខ្ញុំបាទទាក់ទងបងប្អូនសាច់ញាតិដើម្បីយកប្រាក់ចំនួន៥ពាន់ដុល្លារ ទើបគេព្រមដោះលែងខ្ញុំបាទ និងរថយន្តវិញ គាត់នឹងជួយនិយាយអោយព្រោះរាប់អានគ្នា» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើមបណ្តឹង អះអាងទៀតថា «គាត់បានទាក់ទងក្រុមគ្រួសារខ្ញុំដើម្បីរកប្រាក់មកលោះខ្ញុំគេបន្តឃុំខ្លួនខ្ញុំរហូតដល់ម៉ោង៤រសៀលគ្រួសារបានទាក់ទងមកខ្ញុំបាទដោយបាននិយាយថាគាត់ខ្ចីគេបានតែ ៣,៥០០ដុល្លារទេ ដោយយកប្រាក់នេះ អោយឈ្មោះលន់ ឡន ហៅឡុង ជាអ្នកយកលុយអោយឈ្មោះ លឹមហាក់ តែឈ្មោះ លឹម ហាក់ មិន ព្រមទេ គឺត្រូវការ ៥ពាន់ដុល្លារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់ម៉ោង៨ យប់គ្រួសារខ្ញុំបានខ្ចីប្រាក់គេគ្រប់ចំនួន និងបានយកមកអោយមន្ត្រីកងរាជអាវុធហត្ថខាងលើនេះ ហើយពួកគេបានអោយខ្ញុំ ធ្វើកិច្ចសន្យាថានឹងមិនប្រើប្រាស់រថយន្តអត់ពន្ធទៀត និងបានដោះលែងខ្ញុំអោយត្រឡប់មកផ្ទះវិញ។ ក្នុងពេលនោះដែលពួកគាត់និយាយគំរាមខ្ញុំបាទអោយរកប្រាក់អោយពួកគាត់នោះខ្ញុំបាទបានលួចថតវីដេអូទុកជាភស្តុតាងស្រាប់ »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីយ៉ាងណា ថ្មីៗនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញព័ត៌មានផ្សាយពីរឿងនេះដែរ តែកន្លងមក លោកអេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើប្រទេសធ្លាប់បានប្រាប់គេទំព័រPN Asia តាមទូរស័ព្ទដោយយោងតាមការបកស្រាយរបស់មេប៉េអឹមខេត្តកំពង់ឆ្នាំងថា អ្នកទារលុយនោះមិនមែនជាមន្ដ្រីកងរាជអាវុធហត្ថនោះទេ ហើយលោកមេប៉េអឹមខេត្តរូបនេះក៏មិនបានទទួលុយនោះដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនចំពោះរឿងនេះដែរក្រោយមកទៀត លោកស្រីឧត្តមសេនីយ៍ត្រី ប្រាក់ ប៉ុណ្ណោះ អ្នកនាំពាក្យរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបផហដែរថា «នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង៨និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថ បានធ្វើការត្រួតពិនិត្យ និងឈានដល់ឃាត់រថយន្តម៉ាក LEXUS RX330 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AD 0356 និងម្ចាស់រថយន្តមកកាន់អង្គភាពកងរាជអាវុធហត្ថ ដើម្បីធ្វើការស្តាប់ចម្លើយតាមនីតិវិធី»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបន្ដថា ក្រោយពីធ្វើការស្តាប់ចម្លើយ បុគ្គលដែលជាម្ចាស់រថយន្តឈ្មោះ ឈុន ឈីវជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិរតនៈ ឃុំរតនៈ សង្កាត់ស្វាយប៉ោ៣ ខេត្តបាត់ដំបង រួចមក និងដោយពិនិត្យឃើញថា បុគ្គលឈ្មោះ ឈុន ឈីវជាតិ ពុំពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសដែលជាសមត្ថកិច្ចរបស់កងរាជអាវុធហត្ថ ទើបបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថដូចតទៅ៖ ១-ឈប់ជិះរថយន្តពាក់ស្លាកលេខក្លែង និងអត់ពន្ធតទៅទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-ចូលខ្លួនគ្រប់ពេលវេលា នៅពេលមានការកោះហៅរបស់សមត្ថកិច្ច។ ចំណែកឯ រថយន្តម៉ាក LEXUSRX330 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AD 0356 និងបុគ្គលឈ្មោះ ឈុន ឈីវជាតិ ត្រូវបានឈ្មោះ ម៉ី ស៊ីណារ៉ា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ត្រូវជាប្រពន្ធរបស់បុគ្គលឈ្មោះ ឈុន ឈីវជាតិ ធានា និងបានអនុញ្ញាតឱ្យវិលទៅលំនៅឋានវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កងរាជអាវុធហត្ថ បានកសាងសំណុំរឿងនេះ បញ្ជូនទៅតុលាការតាមនីតិវិធី។ រីឯ រូបភាពបុគ្គលឈ្មោះ លន់ ឡន ដែលទទួលយកលុយ បានបង្ហោះក្នុងឃ្លីបវីដេអូនោះ មិនមែនជាមន្ត្រីកងរាជអាវុធហត្ថទេ ។ ចំពោះករណីនេះគេមើលឃើញថាភាគីម្ខាងកំពុងសង្កត់ហើយភាគីម្ខាងទៀតកំពុងតែរើបម្រាស់ ចាំមើលផ្លូវច្បាប់តើអាចរកឃើញការពិតដែរទេ ? ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​