កាលពីយប់មិញនេះ អ្នកគាំទ្រវិស័យចម្រៀងកូរ៉េ មិនជាមានភាពរំភើបសប្បាយរីករាយជាខ្លាំង ក្រោយពីបានឃើញក្រុមរាំនារី OMG បានតំណាងឲ្យប្រទេសកម្ពុជាយើងឡើងសម្ដែង
បញ្ចេញសមត្ថភាពរបស់ពួកគេក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំ Changwon K-pop World Festival នៅប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីសំណាក់តារាចម្រៀងកូរ៉េល្បីៗជាច្រើនក្រុម ។
ក្រៅពីទទួលបានភាពសប្បាយរីករាយ ហ៊ោកញ្ជ្រៀវជាមួយក្បាច់រាំយ៉ាងរស់រវើកពីសំណាក់ក្រុមរាំនារីប្រចាំប្រទេសខ្មែរយើង អ្នកគាំទ្រកាន់តែអរ និងមានមោទកភាពជាខ្លាំង ក្រោយទង់ជាតិ
និងប្រាសាទនៃប្រទេសកម្ពុជាយើងបានបង្ហាញយ៉ាងច្បាស់ៗ ធំលើ Screen នៅលើឆាកប្រគំតន្ត្រី ដោយរួមទាំងមានក្រុមចម្រៀងស្រីកូរ៉េដ៏ល្បី ITZY ចេញមុខផ្ទាល់ដៃកាន់ទង់ជាតិខ្មែរ ដើរបង្ហាញខ្លួនចេញមកតំណាងឲ្យប្រទេសកម្ពុជាយើងផងដែរ ៕ ប្រជាប្រិយ
សូមទស្សនាវីដេអូខាងក្រោម៖