ជួយស៊ែរអោយល្បីផងបងប្អូន! ពិតជាខ្លាំងដៃមែនប៉ូលីសម្នាក់ខឹងម្ដាយទៅរករឿងនៅពេលកំពុងផឹកសុីស្បាយស្រីញីនៅខារ៉ាអូខេ ដកកាំភ្លើងបាញ់១០គ្រាប់ទំលាយកញ្ចក់ឡានរំលាយកំហឹង

0
643

ភ្នំពេញ ៖ មន្ត្រីនគរបាល​ម្នាក់ បាន​ដក​កាំភ្លើងខ្លី បាញ់​ទម្លុះ​កញ្ចក់​រថយន្ត​របស់​ខ្លួន អស់​ជាង​១០​គ្រាប់ ដោយសារ​ខឹង​ម្ដាយ ទៅ​រក​រឿង​ពេល​ខ្លួន​កំពុង​ច្រៀង​លេង​កម្សាន្ត​សប្បាយ​នៅក្នុង​ហាង​ខារ៉ាអូខេ​ពិភព​រាត្រី ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​១១​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​នៅ​មុនពេល​កើតហេតុ មន្ត្រីនគរបាល​រូបនោះ បាន​បើករថយន្ត​ម៉ាក ហាយ​ឡែន​ឌ័​រ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-3913 មក​ចូល​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង ពិភព​រាត្រី​។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ម្ដាយ បាន​ទៅ​រក​រឿង​ដល់​កន្លែង​តែ​ម្ដង ធ្វើឲ្យ​មន្ត្រី​នគរបាល​រូបនោះ មានការ​ខឹងសម្បារ​នឹង​ម្ដាយ ហើយ​ស្ទុះ​ដើរ​ចេញ​មក​ខាងក្រៅ រួច ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​រថយន្ត​របស់​ខ្លួន​អស់​ជាង​១០​គ្រាប់ បណ្ដាល​ឲ្យ​ធ្លុះក​ញ្ចក់​រថយន្ត ខាងមុខ​។​

​ក្រោយ ការ បាញ់បោះ ជនបង្ក និង​ម្ដាយ និង​កូន បាន​គេចខ្លួន ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។ ចំណែក កម្លាំង​នគរបាល ព្រមទាំង​កម្លាំង​អាវុធហត្ថ បាន​ចុះ​មក​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​តាម​ជំនាញ​៕​