ប្រធានសភានូវែលសេឡង់បានលួងលោមនិងបំបៅទឹកដោះគោដល់កូនរបស់សមាជិកសភាម្នាក់ ខណៈកំពុងធ្វើជាអធិបតីក្នុងការជជែកវែកញែកមួយ។
លោក Trevor Mallard បានបំបៅទឹកដោះគោដល់ទារកអាយុ ៦ សប្តាហ៍ចេញពីដបមួយ ហើយលួងកូននោះថ្នមៗនៅកៅអីអង្គុយរបស់គាត់ក្នុងអំឡុងពេលប្រជុំសភាតំណាងរាស្ត្រនៅទីក្រុង Wellington កាលពីថ្ងៃពុធទី២១សីហា។
ទារកនេះគឺជាកូនប្រុសរបស់លោក Tamati Coffey (បុរសស្រឡាញ់ភេទដូចគ្នា) ដែលជាសមាជិកសភាមកពីបក្សពលករនិងជាអតីតពិធីករទូរទស្សន៍ និង ប្តីរបស់គាត់ឈ្មោះ Tim Smith។
កូននេះបានចាប់កំណើតតាមរយៈម្តាយពពោះជំនួសមួយរូបកាលពីខែកក្កដា៕
ប្រភព៖ khmerread