កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia បានមកដល់វគ្គ The Six Chairs Challenge សប្តាហ៍ទី២ហើយ ដោយមានការបែងចែកចេញជា ៤ក្រុម គ្រប់គ្រងដោយគណៈកម្មការទាំង៤ មានដូចជា ក្រុម THE GIRLS , THE OVER , THE BOYS និង THE GROUP។
ហើយក្នុងនោះក្រុម THE BOYS ដែលមានបេក្ខជនចំនួន ១២រូបមានអាយុចាប់ពី១៤ ដល់២៤ឆ្នាំ គ្រប់គ្រងដោយគណៈកម្មការ ឱក សុគន្ធកញ្ញា ត្រូវប្រកួតប្រជែងគ្នាដណ្តើមកៅអីដោយមានតែ៦រូបប៉ុណ្ណោះដែលមានសិទ្ធិអង្គុយបន្តទៅវគ្គផ្តាច់ព្រ័ត្រ។
យ៉ាងណាមិញក៏មានបេក្ខជនឈ្មោះ គឿន នភាល័យ ស្ថិតនៅក្នុងក្រុមគ្រប់គ្រងដោយឱក សុគន្ធកញ្ញា បានរើសយកបទចម្រៀងជាភាសាអង់គ្លេសចំណងជើង “I Feel Good”។ បេក្ខជនរូបនេះបង្ហាញសមត្ថភាពល្អធ្វើឲ្យ គណៈកម្មការ ឱក សុគន្ធកញ្ញា និងគណៈកម្មការទាំង៣រូបទៀត
កោតសរសើរមិនដាច់ពីមាត់ ជាហេតុធ្វើឲ្
យ នភាល័យទទួលបានកៅអីអង្គុយបានយ៉ាងងាយស្រួល តែកុំភ្លេចរង់ចាំមើលទាំងអស់គ្នាថា តើកៅអីដែលគាត់អង្គុយអាចរបូតទៅបេក្ខជនដទៃឬអត់?៕ សូមទស្សនាវីដេអូនៅខាងក្រោម៖ ប្រភព៖ Khmernote TV