ភ្នំពេញ៖ ក្រោយផ្ទុះរឿងបុរសខ្លាំងហែកកំណត់ហេតុ ក៏ដូចជា បានស្ទុះទៅវាយសមត្ថកិច្ចកាលពីយប់មិញ បង្កអោយមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ២ នោះ។
ស្រាប់តែពេលនេះលើដំណឹងថាជនសង្ស័យត្រូវបានគេធានា អោយទៅផ្ទះវិញហើយ បន្ទាប់ពីអ្នកធានាព្រមសង់សំណង់ ទៅជនរងគ្រោះរៀងគ្រោះថ្នាក់ចរាចរណ៍។ ចំណែកប៉ូលីស ដែលត្រូវជនសង្ស័យស្ទុះទៅវាយនោះ ក៏មិនបានប្តឹងអ្វីដែរ ដោយគិតថានេះជាហិង្សាបង្កឡើងដោយជនសង្ស័យស្រវឹង។
គួរបញ្ជាក់ផងដែរថា កាលពីម៉ោងប្រមាណ ២រំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅចំណុចផ្លូវលេខ ១៧៣ (ខាងមុខហាងម្លប់ ស្វាយ៩៩) ដែលស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការ មន រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនម៉ោង កើតហេតុខាងលើរថយន្តរថយន្ត Lexus RX 330 ពណ៌ខ្មៅមួយ គ្រឿង បានប៉ះគ្នាជាមួយនឹងរថយន្ត Range Rover។ ហើយម្ចាស់រថយន្ត Range ROver ក៏បានជិះដេញតាមរហូតដ៏ចំនុច កើតហេតុ បានធ្វើការប្រកែកគ្នាយ៉ាង រហូតភាគីម្ចាស់រថយន្ត Range ROver បានប្រើប្រាស់អំពើហិង្សាទៅលើភាគីម្ខាងទៀត។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មកកាន់ប៉ុស្តិ៍ ទួលស្វាយព្រៃទី១ ដើម្បីធ្វើការសាកសួរ។ ប៉ុន្តែនៅក្នុងពេលសាក សួរ អ្នកបើករថយន្ត Range Rover ស្រាប់តែកាន់យកក្រដាសកំណត់ ហេតុ នឹងបានហែកកំណត់ហេតុ ហើយថែមទាំងបាន
វាយទៅ លើកម្លាំងសមត្ថកិច្ចទៀតផង។ ក្រោយកើតហេតុការណ៍ សមត្ថកិច្ចបានធ្វើការវាយខ្នោះជនសង្ស័យ នឹងបានបញ្ជូនបន្តទៅកាន់ខណ្ឌចំការមនធ្វើការដោះស្រាយ បន្ត៕
ប្រភព៖ KBN News