ពិតជាមិនធម្មតាទេ! រដ្ឋមន្ត្រីរូបសង្ហានៃក្រសួងយុវជន និងកីឡាម៉ាឡេស៊ី ប្រកាសថាចង់ជួបនឹងយុវតីកម្ពុជាមួយរូប ក្រោយទទួលបានសំបុត្រមួយច្បាប់ពីនាង

0
760

អ្នកលេងហ្វេសប៊ុកបានសម្ដែងក្ដីភ្ញាក់ផ្អើលគ្រប់ៗ គ្នា បន្ទាប់ពីរដ្ឋមន្ត្រីរូបសង្ហានៃក្រសួងយុវជន និងកីឡាម៉ាឡេស៊ី មានបំណងចង់ជួបនឹងយុវតីកម្ពុជាមួយរូប។ លោក Syed Saddiq មានវ័យត្រឹម ២៥ ឆ្នាំ ត្រូវបានគ្រប់គ្នាជាកម្លោះសង្ហារដ៏មានសមត្ថភាពមួយរូបនៅម៉ាឡេស៊ី បានប្រកាសចង់ជួបនឹងយុវតីកម្ពុជា ក្រោយពីរូបនាងបានផ្ញើរអំណោយរូបតុក្កតាហេរ៉ូមួយទៅកាន់រូបលោក រួមជាមួយនឹងសំបុត្រមួយច្បាប់។

យោងតាមអត្ថន័យសំបុត្រ បានឲ្យដឹងថា នារីកម្ពុជារូបនេះមានឈ្មោះ ប្រាក់ មុន្នីរ័ត្ន។ នាងបានរៀបរាប់ពីក្ដីរំភើប និងថ្លែងអំណរគុណទៅដល់ការខំប្រឹងប្រែងចំពោះកិច្ចការរបស់លោកកន្លងមក ដែលជាហេតុធ្វើឲ្យលោកក្លាយជាកម្លាំងជម្រុញទឹកចិត្តដល់នាងថែមទៀតផង។ បន្ទាប់ពីទទួលបានសំបុត្រ និងអំណោយរបស់នាង លោករដ្ឋមន្ត្រី Syed Saddiq បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ដោយបានធ្វើការអរគុណដល់រូបនាងវិញ ព្រមទាំងប្រកាសថា ប្រសិនបើមានឱកាសទៅកម្ពុជា លោកក៏មានបំណងចង់ជួបនាងផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីមាននាទីជារដ្ឋមន្រ្តីវ័យក្មេង និងមានរូបសង្ហាហើយ លោក Syed Saddiq គឺជាមនុស្សម្នាក់ក្នុងចំណោមស្ថាបនិកបក្សរួបរួមជនជាតិភាគតិចម៉ាឡេស៊ី (BERSATU) និងជាប្រធានក្រុមយុវជនបក្សផង។ លោកបានសញ្ញាបត្របរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យម៉ាឡេស៊ី ឥស្លាមអន្តរជាតិ (IIUM)។ ក្រៅពីនេះលោកក៏ជា​ជើងឯកតស៊ូមតិដ៏ល្បីផងដែរ៕