សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្មីៗនេះ គេប្រទះឃើញ អ្នកលក់ផលិតផល តាមអនឡាញដ៏ល្បី គឺ អាជី, អាម៉ី និងក្រុមរបស់ខ្លួន មួយចំនួន បាននាំគ្នាសម្តែងរឿង “ទុំទាវ 2021” បែបកំប្លែង។ រឿងនេះ ចេញមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវបានមហាជនភាគច្រើន នាំគ្នា រិះគន់យ៉ាងខ្លាំង ព្រោះក្នុងសាច់រឿងនេះ បានយកសាសនាមកលេងសើច និងប្រើប្រាស់នូវពាក្យសំដីមិនសមរម្យមួយចំនួន។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមានការរិះគន់ខ្លាំង ពីសំណាក់មហាជន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្ដែងរឿង ទុំទាវ ក្នុងផេក Hokima ចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ។
លុះមកដល់ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ខាងក្រសួង បានជួបជាមួយ អាជី ម្ចាស់ផេក Hokima និង អ្នកសម្ដែងរឿង ទុំទាវ ២០២១ និងដោះស្រាយរួចរាល់ហើយ ។
ចំណែកនៅ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ អាជី បានបង្ហោះរូបភាពមួយសន្លឹក និងសរសេរថា “លាហើយសំណព្វចិត្ត ម៉ាក់គ្មានលទ្ធភាព ជិះកូនទៀតទេ ពេលនេះម៉ាក់ ត្រូវអោយកូនទៅគេហើយ ម៉ាក់សុំទោស តែម៉ាក់គ្មានជំរើសទេ អស់ហើយពេលនេះ មិនសល់អ្វីទៀតទេ”។អត្ថបទ៖ Pressnews