កសិករយំលែងចេញ ខណៈស្វាយកែវរមៀតទំជ្រុះគរក្រោមដើមគ្មានទីផ្សារ

0
309

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ភ្នំពេញ៖ អ្នកដាំស្វាយមានការត្អូញត្អែរ និងព្រួយបារម្ភពីទីផ្សារស្វាយធ្លាក់ចុះ និងគ្មានអ្នកទិញ ខណៈស្វាយកែវរមៀតខ្ចប់មានតម្លៃ ៦០០ ទៅ៧០០រៀលក្នុងមួយគីឡូក្រាម និងស្វាយកែវរមៀតខៀវមានតម្លៃត្រឹម១០០ ទៅ១៥០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ មិនត្រឹមតែស្វាយមានតម្លៃថោកនោះទេ ការចំណាយលើថ្លៃដើមក៏ខ្ពស់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃតម្លៃស្វាយនៅថ្ងៃទី២៣ ខែកុម្ភៈ ក្រសួងកសិកម្ម បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពី ការប្រែប្រួលនៃតម្លៃស្វាយតាមរដូវកាល។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បញ្ជាក់ថា តម្លៃផលិតផលកសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមក្រសួងកសិកម្ម ចាប់ពីដើមខែកុម្ភៈ តម្លៃស្វាយកំពុងមានបញ្ហាធ្លាក់ចុះ ដោយសារជារដូវប្រមូលផលផ្លែស្វាយនៅកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទើបធ្វើឲ្យបរិមាណស្វាយលើសតម្រូវការទីផ្សារ គួមផ្សំនឹងការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩។ ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារក្រសួងកសិកម្ម អំពាវនាវឲ្យអ្នកដាំដុះស្វាយទាំងអស់ចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់ការនាំចេញ ងាយស្រួលទទួលបានព័ត៌មានទីផ្សារ សេវាបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្ដង់ដារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដាំស្វាយប្រមាណ៧០គ្រួសារក្នុងសហគមន៍កសិកម្មសាមគ្គីតំបែរ កំពុងព្រួយបារម្ភពីទិន្នផលស្វាយទុំជ្រុះជាបន្តបន្ទាប់ មិនមានអ្នកទិញ។ «ស្វាយកែវរមៀតខ្ចប់នៅត្រឹម ៦០០ ទៅ៧០០រៀលក្នុងមួយគីឡូក្រាម ហើយស្វាយខៀវត្រឹម ១០០ ទៅ១៥០រៀលក្នុងមួយគីឡូក្រាម»។ នេះជាការលើកឡើងរបស់លោក អុំ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ ដោយបន្តអំពាវនាវដល់រដ្ឋាភិបាល ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធត្រួតនិពិត្យលើសម្ភារកសិកម្មដូចជា ជី ថ្នាំបាញ់ស្វាយ រួមនិងចំណីសត្វជាដើមកុំមានតម្លៃថ្លៃពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហាទីផ្សារ តម្លៃសម្ភារកសិកម្មខ្ពស់ និងខ្វះខាតបច្ចេកទេសធ្វើឲ្យមានការបង្កើតបណ្ដុំអ្នកដាំស្វាយនេះឡើង។ ប្រធានសហគមន៍សាមគ្គីតំបែរ និយាយថា៖«ការបង្កើតសហគមន៍ និងចងក្រងជាបណ្ដុំអ្នកដាំស្វាយ គឺដើម្បីលើកកម្ពស់ទីផ្សារស្វាយកែវរមៀត តែបង្កើតហើយស្វាយកែវរមៀតនៅតែគ្មានតម្លៃ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសហគមន៍ជួបបញ្ហានេះ ក្នុងនាមប្រធានសហគមន៍លោក សុភា បានផ្ដល់ដំណឹងនេះដល់ក្រសួងកសិកម្ម ដើម្បីជួយដោះស្រាយ ហើយក្រសួងកសិកម្មក៏បានបញ្ជូនអ្នកជំនាញចុះបង្រៀនពីរបៀបកែច្នៃស្វាយទៅជាដំណាប់ ស្រា និងទឹកខ្មេះ។ ជាក់ស្ដែង សហគមន៍គ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់កែច្នៃផលិតស្វាយនៅឡើយទេ ព្រោះខ្វះឧបករណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតស្វាយកែវរមៀតមានតម្លៃថោកពិតមែន តែស្វាយក្នុងសហគមន៍ជាច្រើនត្រូវជ្រុះចោល ព្រោះគ្មានអ្នកទិញ។ បើតាមលោក អុំ សុភា ស្វាយខ្ចប់ដែលធ្លាប់លក់បានតម្លៃ១ ០០០ ទៅ១ ២០០រៀល ធ្លាក់ត្រឹម ៦០០ ទៅ៧០០រៀលក្នុងមួយគីឡូក្រាម ហើយស្វាយខៀវកសិករធ្លាប់លក់បាន ៣០០រៀលក្នុងមួយគីឡូក្រាមធ្លាក់ត្រឹម១០០ ទៅ១៥០រៀលក្នុងមួយគីឡូក្រាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ស្វាយកសិករខ្លះមានឈ្មួញមិនចុះទិញតាមសន្យា ហើយខ្លះឈ្មួញមិនទាន់ចុះប្រមូល ធ្វើឲ្យទិន្នផលស្វាយខ្ចប់ប្រមាណ១០០តោន និងស្វាយខៀវប្រមាណ១ ០០០តោន សល់ក្នុងសហគមន៍។ ខ្ញុំមិនចោទខាងណានោះទេ ព្រោះបច្ចុប្បន្នយើងជួបបញ្ហាជំងឺកូវីដ-១៩»។ នេះជាការបញ្ជាក់របស់លោក អុំ សុភា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកលោក ញាណ ពិសិដ្ឋ អ្នកដាំស្វាយកែវរមៀតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា តម្លៃត្រឹម ៦០០ ទៅ៧០០រៀល(សា្វយខ្ចប់) អ្នកដាំមិនរួចខ្លួនទេ បើលក់បានខ្ទង់ ១ ០០០ ទៅ១ ២០០រៀល ទើបអ្នកដាំរួចខ្លួន និងបានចំណេញខ្លះ។ ក្រោយជួបបញ្ហាស្វាយធ្លាក់តម្លៃ លោក ញាណ ពិសិដ្ឋ អះអាងមិនចូលក្នុងបណ្ដុំអ្នកដាំស្វាយកែវរមៀតឡើយ។ «ខ្ញុំមិនចូលក្នុងបណ្ដុំអ្នកដាំស្វាយកែវរមៀតនោះទេ ព្រោះកន្លងមកឃើញថាអ្នកចូលក្នុងបណ្ដុំក៏ជួបបញ្ហាដូចគ្នា ហើយតម្លៃក៏មិនខុសគ្នាប៉ុន្មានដែរ»។ នេះជាការបញ្ជាក់របស់កសិករ ញាណ ពិសិដ្ឋ៕ អត្ថបទ៖ ថ្មីៗ