ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ពៅ គីសាន់ ហៅនាយ ឆើត ដែលពុកម៉ែ បងប្អូន បានស្គាល់ថា លោកធ្លាប់ជាអតីតតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូបផងដែរនោះ កាលពីពេលថ្មីៗនេះ បានសាងភាពភ្ញាក់ផ្អើល ដល់មហាជនជាខ្លាំង
ក្រោយពេលដែលវីដេអូរបស់លោក កំពុងតែលាង ចាន នៅក្នុងហាងមួយកន្លែងត្រូវបានចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង។នៅក្នុងវីដេអូផ្ទាល់ លោក ពៅ គីសាន់ ហៅនាយ ឆើត ក៏បាននិយាយដោយទឹកមុខកម្សត់ ដៃកាន់ចានលាងយ៉ាងដូច្នេះថា៖
ខ្ញុំឥលូវការងារអី ក៏ខ្ញុំធ្វើដែរ លាងចាន រត់តុ អ្នកសិល្ប:ចាស់ចាស់ឥលូវគេលែងហៅថាអស់ហើយ មានតែក្មេងៗ ចាស់ៗគាត់ចំណាស់ គាត់ឈឺ …។
គួររំលឹកផងដែរថា លោក ពៅ គីសាន់ ឬហៅថា នាយឆើតនោះ កាលពីពេលកន្លងទៅក៏ធ្លាប់បានលេចឮព័ត៌មានទាក់ទងនិងលោក ដោយលោកត្រូវធ្លាប់បានឈឺ ព្រមទាំងត្រូវឃ្លាតចាកឆ្ងាយពីវិស័យការងារមួយរយ:ធំ ខណ:ពេលដែលទីផ្សារការងារមិនសូវមានឡើយសម្រាប់គាត់៕ប្រភព៖khmerload
សូមទស្សនាវីដេអូខាងក្រោម៖