ជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដាវ៦ដើម ចូលកាប់ហេីយអាករលេីយុវជនមួយក្រុមទៀតដល់ក្នុងផ្ទះកំពុងជួបជុំហូបចុក បណ្តាលអោយស្លាប់ម្នាក់ និងរងរបួស២នាក់។
ហេតុការណ៍នេះបង្កឡើងក្នុងមួយកន្លែង នៅតាមបណ្តោយបេតុង ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោង១០:១០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយបង្ក ជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់អស់តែម្តង!