នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ស្តីពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា ។
ក្នុងនោះសម្តេច ហ៊ុន សែន បានប្រកាសថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣២ ករណី ដែលរកឃើញគឺពាក់ព័ន្ធចេញពីក្នុងក្លិបមួយឈ្មោះ N8 ។ តាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងបញ្ជាក់ បានហៅការផ្ទុះឆ្លងនេះ គឺជាការផ្ទុះឆ្លងលើកទី ៣ ដោយហៅថាជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលប៉ុន្មានថ្ងៃមុនមានករណីស្ត្រី ៤ នាក់ បានលួចចេញពីសណ្ឋាគារ មកដើរកម្សាន្តនៅខាងក្រៅ ហើយចូលត្រឡប់ទៅវិញ ដែលក្នុងចំណោម ស្រ្តី ៤ នាក់ចេញពីសណ្ឋាគារនោះ បានរកឃើញថាមានវិជ្ជមាន ២ នាក់ហើយ នេះដោយសារតែសន្តិសុខនៅសណ្ឋាគារជួយជម្លៀសស្ត្រី ៤ នាក់នេះឱ្យចេញខាងក្រៅ ៕
សូមទ្សនាវីដេអូខាងក្រោម៖