សម្តេចតេជោបានប្រកាសឲ្យបិទក្លិបកម្សាន្ត និងទីស្នាក់នៅប្រមូលផ្តុំ (Apartment) មួយចំនួនដែលសង្ស័យ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ ១៩។
សម្តេចតេជោស្វែងរកអ្នកដែលពាក់ព័ន្ធ ក្លិប N8 ដែលជាសំបុកដែលបង្កការឆ្លងកូវីដ ១៩ រួមទាំងអគារស្នាក់នៅ (Apartment) ដែលសង្ស័យពីរមានអ្នកឆ្លងកូវីដ ១៩។
ផ្លូវការត្រឹម ១០ ម៉ោង កម្ពុជារកឃើញអ្នកឆ្លង ៣២ ករណី។ នេះបើតាមការប្រកាសសម្តេចតេជោ ហ៊ុន សែនមុននេះបន្តិច។
សម្តេចបានហៅព្រឹត្តិការណ៍ឆ្លងដ៏ច្រើនមិនធ្លាប់មាននេះជាព្រឹត្តិការណ៍ ២០ កុម្ភៈ។ សម្តេចបានបញ្ជាក់ថា ដើមហេតុនៃការឆ្លងនេះកើតឡើង បន្ទាប់ពីរកឃើញអ្នកសុំចេញទៅក្រៅប្រទេសមានវិជ្ជមានកូវីដ ១៩។
យប់មិញបានធ្វើតេស្តទាំង យប់មាន ២៨ករណី និងរកឃើញ ០៤ ករណីទៀត សរុបទាំងអស់ ៣២ ករណី៕ kampucheathmey