មិនសរសើមិនបាន! គ្រួសារកសិកមួយ បានបរិច្ចាកដីផ្ទាល់ខ្លួន ៣០០០ម៉ែត្រការ៉េ ដើម្បីការសាងសង់សាលាបឋមសិក្សា ដែលកំពុងខ្វះខាតថ្នាក់រៀន

0
182

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សៀមរាប៖គ្រួសារកសិករមួយនៅក្នុងឃុំកែវពណ៌ ស្រុកពួកខេត្ត សៀមរាប បានបរិច្ចាគដីផ្ទាល់ខ្លួនទំហំ ៣០០០ ម៉ែត្រការ៉េដើម្បី ជាវិភាគទានមួយដល់ការសាងសង់សាលាបឋមសិក្សាមួយកន្លែងដើម្បីជួយទ្រទ្រង់ និងសម្រួលដល់សិស្សានុសិស្សក្នុងឃុំដែលកំពុងខ្វះខាតថ្នាក់រៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាកសិករដែលមានជីវភាពសមរម្យមួយរស់នៅក្នុងភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប លោក ឈួន ផានី និងភរិយាបានសម្រេចបរិច្ចាគដីផ្ទាល់ខ្លួនមួយកន្លែងដែលមានទទឹង ៥០ម៉ែត្រ និងបណ្តោយ ៦០ម៉ែត្រ ជូនទៅវត្តមុនីរង្សីគោកខ្ពស់ ដើម្បីធ្វើជាទីតាំងសម្រាប់សាងសង់សាលាបឋមសិក្សាគោកខ្ពស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់សារព័ត៌មានថ្មីៗក្រោយពីបានបរិច្ចាគដីជូនវត្តសម្រាប់សង់សាលារៀនរួចរាល់ លោក ឈួន ផានី បានរៀបរាប់ខ្លីៗ ម៉ាត់ៗថា លោកផ្ទាល់ពិតជារំភើប និងត្រេកអរខ្លាំងរហូតដល់សម្រាន្តមិនលក់ទៀតពេលយប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«និយាយទៅ សប្បាយចិត្តខ្លាំងរកអ្វីប្រៀបផ្ទឹមមិនបានទេ និយាយទៅរំភើបជាងរើសបានមាសមួយក្រឡទៅទៀត។ [យើង] បានជួយសង្គមផង បានជួយក្មេងៗផង។ ខ្ញុំរំភើបពេករហូតដល់យំ ហើយដេកមិនលក់ទេ»។ លោក ផានីរៀបរាប់ដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមិនទម្លាប់និយាយទូរស័ព្ទ លោក ផានី មិនអាចនិយាយរៀបរាប់បានលម្អិតជាងនេះឆ្លើយតបសំណួរអ្នកសារព័ត៌មានថ្មីៗឡើយ។ ដូច្នេះហើយ អ្នកសារព័ត៌មានយើង បានបន្តសន្ទនាជាមួយលោកស្រី ជា គឹមហាន់ ដែលជាភរិយារបស់លោក ផានី វិញម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិននឹងហេតុផលនៅពីក្រោយការសម្រេចបរិច្ចាគដីនេះ លោកស្រី គឹម ហាន់ បានពន្យល់ថា ស្វាមីលោកស្រីមានបំណងចង់ធ្វើបុណ្យតាមរយៈការប្រគេនដីជូនវត្តសម្រាប់សង់សាលារៀន ដ្បិតថាទាំង លោកស្រី និងស្វាមីផ្ទាល់សុទ្ធតែធ្លាប់ឆ្លងកាត់ជីវភាពលំបាកខ្លាំងកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីថ្លែងដូច្នេះ៖«ទាំងខ្ញុំ ទាំងគាត់មានប្រវត្តិធ្លាប់លំបាកពីក្មេងដូចគ្នា។ ធ្វើស្រែបាន[លុយ] បន្តិចបន្តួចទិញដីទុកខ្លះ ហើយគាត់ពិគ្រោះជាមួយខ្ញុំថា អាយុជាង ៥០ឆ្នាំទៅហើយ មិនដឹងបានអីធ្វើបុណ្យទេ។ គាត់គិតៗទៅ សាលាអត់មានដីធ្វើស្រាប់ គាត់ក៏ចង់បរិច្ចាគដីនោះឲ្យវត្តសម្រាប់ធ្វើសាលាដែលកំពុងខ្វះខាតតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ចំណែកខ្ញុំក៏មិនជំទាស់អ្វីដែរ តាមតែគាត់ ហើយយើងព្រមព្រៀងឯកភាពគ្នាបរិច្ចាគដីនេះ។ ខ្ញុំពិគ្រោះជាមួយកូនដែរ ហើយកូនថា ឲ្យតែម៉ែ និងពុកសប្បាយចិត្ត ធ្វើម៉េចក៏ធ្វើចុះ។ ដូច្នេះយើងបរិច្ចាគជូនលោក ដើម្បីចាត់ចែងសាងសង់សាលា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីមានវ័យ ៤៥ ឆ្នាំរូបនេះបន្តថា ការខ្វះខាតថ្នាក់រៀនសមរម្យរបស់ក្មេងៗក្នុងភូមិក៏ជាកម្លាំងចិត្តបន្ថែមឲ្យលោកស្រី និងស្វាមីបរិច្ចាគដីនេះផងដែរ។

«ប្តីខ្ញុំគាត់អាណិតក្មេងៗដែលគ្នាខ្វះខាតថ្នាក់រៀន។ សាលាក្នុងបរិវេណវត្តមានប្រាំបន្ទប់សាងសង់យូរមកហើយ ហើយសិស្សត្រូវការប្រាំពីរបន្ទប់ឯណោះទើបរៀនគ្រប់គ្នា។ ដូច្នេះហើយសិស្សត្រូវរៀនក្រោមកុដលោកឬសាលាធម្មផង»។ លោកស្រី គឹមហាន់ថ្លែងដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីខ្វះខាតថ្នាក់រៀន លោកស្រី ក៏សង្កេតឃើញថា សិស្សានុសិស្សទាំងនោះក៏មិនបានទទួលការឧបត្ថម្ភគាំទ្រច្រើនដូចសាលាដទៃទេ ដ្បិតថាទីតាំងសាលាស្ថិតនៅក្នុងវត្ត ខណៈដែលអង្គការឬសប្បុរសជនច្រើនដែរជា គ្រឹស្តសាសនិក។

សាលាបឋមសិក្សាគោកខ្ពស់តាមពិតទៅ ត្រូវបានសង់សង់ឡើងតាំងពីឆ្នាំ ១៩៩៦ ក្រោមជំនួយឧបត្ថម្ភ របស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែសាលានេះមិនមានទីតាំងច្បាស់លាស់ឡើយ ពោលគឺស្ថិតនៅបញ្ញើក្នុងបរិវេណវត្តប៉ុណ្ណោះ។ នេះបើតាមសង្ឃដីកាព្រះចៅអធិការវត្តមុនីរង្សីគោកខ្ពស់ ព្រះតេជគុណ ពៅ ចិនដារ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះតេជគុណ​​ ពៅ ចិនដារ៉ា ចៅអធិការវត្តមុនីរង្សីគោកខ្ពស់ ស្ថិតនៅភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀម រាប។
ព្រះតេជគុណ ចិនដារ៉ា មានសង្ឃដីកាបន្តថា មូលហេតុនេះហើយ ទើបរាល់បំណងចង់ពង្រីក ឬសាងសង់អាគារសិក្សាបន្ថែមក្នុងបរិវេណវត្តមិនអាចធ្វើទៅបានឡើយ។ ដូច្នេះហើយព្រះតេជគុណអង្គនេះ ក៏បានផ្តួចផ្តើមគំនិតស្វែងរកជាវទីតាំងថ្មីដើម្បីរៀបចំសាងសង់សាលារៀននេះវិញ ដើម្បីអនុញ្ញាតឲ្យមានការសាងសង់អាគារសិក្សាបន្ថែម និងមានការរៀបចំទីធ្លារសម្រាប់សិស្សបានស្រួលបួលជាងស្ថិតក្នុងបរិវេណវត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមព្រះតេជគុណអង្គនេះ ដីដែលក្រុមគ្រួសារលោក ផានី បរិច្ចាគជូនវត្តនោះគឺស្ថិតនៅចម្ងាយប្រហែល មួយគីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងសាលាចាស់ដែលស្ថិតនៅក្នុងបរិវេណវត្តមុនីរង្សីគោកខ្ពស់។

«បើក្មេងៗមានអនាគតភ្លឺស្វាងល្អ បុណ្យយើងមិនបាត់ទៅណាទេ…»

«គាត់សប្បាយចិត្តណាស់ ហើយរំភើបរហូតដល់ហូរទឹកភ្នែក ហើយគាត់ថា គាត់ដេកមិនលក់ទៀត។ ខ្ញុំមិនសូវយល់ពីអារម្មណ៍គាត់ដែរ ប៉ុន្តែដឹងថាគាត់សប្បាយចិត្តខ្លាំង»។ លោកស្រី គឹមហាន់ រៀបរាប់បែបនេះពេលនិយាយដល់អារម្មណ៍ស្វាមីខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលសាកសួរថា តើលោកស្រី និងស្វាមីធ្លាប់មានកូនចិត្តស្តាយដីដែលខ្លួនបរិច្ចាគនេះឬយ៉ាងណា លោកស្រី គឹមហាន់ ឆ្លើយតបវិញដោយមិនបង្អែរបង្អង់ថា គ្មានអ្វីដែលត្រូវស្រណោះឬស្តាយទេ ដ្បិតថា ដីនេះបានមកតាមកម្លាំងញើសឈាមប្តីប្រពន្ធលោកស្រីផ្ទាល់។

«និយាយតាមត្រង់ ខ្ញុំគ្មានលុយឯណាច្រើនសល់ក្នុងផ្ទះទេ។ មានតែដីតិចតួចនេះឯងសម្រាប់ធ្វើស្រែ។ ប៉ុន្តែដីដែលបរិច្ចាគនេះបានមកតាមកម្លាំងញើសឈាមយើងសុទ្ធសាធ។ បើជាដីកេរអាករបានមកពីឪពុកម្តាយអី ក៏យើងមិនហ៊ានអាកាត់ដែរ»។ លោកស្រី បញ្ជាក់ដូច្នេះ។

លោកស្រី គឹមហាន់ បន្តថា៖ «ណាមួយ ដីនេះទិញយូរហើយ ហើយក៏មិនធំដែរ។ គេឲ្យថ្លៃដែរនិយាយតាមត្រង់។ ប៉ុន្តែខ្ញុំអត់ស្តាយទេ។ ខ្ញុំគិតថា បើសិនជាលុយ យើងរកបានតក់ៗតាមក្រោយ។ ប៉ុន្តែបើយើងបុណ្យមិនងាយធ្វើទេ។ យើងឃើញហើយ ក្មេងក្រីក្រ ដើរទៅរៀន ឆ្ងាយសាលា ហើយសាលាអត់ជញ្ជាំង ហើយបាក់បែក។ ម្យ៉ាងសាលាក្នុងវត្តនេះមិនសូវមានអ្នកជួយទេ»។

«ដូច្នេះហើយ បើទៅមុខទៅ ក្មេងៗគាត់មានអនាគតភ្លឺស្វាង បុណ្យរបស់យើងមិនបាត់ទេ»។

សប្បុរសជនរូបនេះរំពឹងដែរថា នៅពេលដែលសាលារៀនថ្មីត្រូវបានសាងសង់រួចរាល់ ក្មេងៗក្នុងភូមិនឹងអាចមានលទ្ធភាពរៀនសូត្របានច្រើនជាងពេលដែលពួកគេរៀននៅសាលាស្ថិតក្នុងវត្ត ដោយសារមានសប្បុរសជនពីក្រៅដូចជាអង្គការជាដើមជួយគាំទ្របន្ថែម។

«ខ្ញុំមានត្រឹមដីបន្តិចបន្តួចនេះជួយដល់សាលា ប៉ុន្តែខ្ញុំមិនមានធនធានអ្វីផ្សេងទៀតជួយសាលាបន្តទៅមុខ ទេ។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា សប្បុរសជនផ្សេងទៀតនឹងជួយដល់សាលានេះទៅមុខទៀត។

ដោយឡែក ព្រះតេជគុណ ចិនដារ៉ា ដែលជាអ្នកផ្តួចផ្តើមគំនិតរៀបចំស្វែងរកទីតាំងថ្មីសម្រាប់សាងសង់សាលា បង្ហាញអារម្មណ៍រំភើបខ្លាំងដែលមានសប្បុរសជនដូចជាលោក ផានី ចេញមុខបរិច្ចាគដីផ្ទាល់ខ្លួនដើម្បីជួយ​សម្រួលដល់ការសង់សង់សាលារៀនសម្រាប់ក្មេងៗនេះ។

«ដើមឡើយអាត្មារកជាវដីអ្នកភូមិអ្នកស្រុកក្បែរវត្តនេះ តម្លៃល្មមអាចវត្តដោះស្រាយបាន។ ប៉ុន្តែដីជារួមមានតម្លៃថ្លៃ អាត្មាក៏ពិបាកដែរ។ ពេលបានដឹងដំណឹងថា មានអ្នកជួយបរិច្ចាគដីដូច្នេះ អាត្មាត្រេកអរ និងរំភើបរកអ្វីថ្លែងមិនចេញទេ»។ ព្រះតេជគុណ ចិនដារ៉ា មានសង្ឃដីកាបែបនេះ។

សម្រាប់ចៅអធិការអង្គនេះ ការបរិច្ចាគដីផ្ទាល់ខ្លួននេះជាការលះបង់ធំធេងណាស់ ដ្បិតថា វាមិនត្រឹមតែជួយសម្រួលក្តីលំបាករបស់វត្តច្រើនជាពិសេសផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវាជាការវិនិយោគដ៏ធំធេងលើការការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សតាមទីជនបទ។

ទាក់ទិននឹងការបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនដល់សង្គមនេះដែរ ព្រះតេជគុណ ចិនដារ៉ា មានសង្ឃដីកាថា លោកចង់ឃើញប្រជាជនខ្មែរផ្សេងទៀតចូលរួមបរិច្ចាគធនធានដែលមានតាមសទ្ធាជ្រះថ្លារបស់ខ្លួនដើម្បីជួយសង្គម។ ព្រះតេជគុណអង្គនេះក៏ចង់ឃើញពលរដ្ឋខ្មែរដទៃទៀតបន្តការបរិច្ចាគទ្រព្យធនតាមសទ្ធា និងលទ្ធភាព ពិសេសនៅកន្លែងផ្សេងៗទៀតដែលកំពុងប្រឈមការខ្វះខាត។

«សម្រាប់អាត្មា ក្នុងនាមជាខ្មែរ ការចូលរួមជួយសង្គម តិចក្តីច្រើនក្តី វាជាកម្លាំងចិត្តមួយ។ បើយើងអាចជួយដល់កន្លែងផ្សេងទៀតដែលខ្វះខាតខ្លាំង រឹតតែល្អ។ សម្រាប់ជនរួមជាតិយើង ដែលមានធនធាន បើអាចមានលទ្ធភាពជួយសង្គម ជួយក្មេងៗបានក៏ជួយទៅ»។ ព្រះតេជគុណ ចិនដារ៉ា បន្ថែមបែបនេះ។

«មួយវិញទៀត បើយើង រវល់តែកសាងសមិទ្ធផលផ្សេងៗពេក ហើយយើងមិនរៀបចំថ្នាលបណ្តុះវិជ្ជាដូចជាសាលារៀននេះ វាមិនកើតទេ ព្រោះថ្នាលមួយនេះសំខាន់ណាស់សម្រាប់កូនខ្មែរ។ ពួកគេត្រូវមានសាលាសិក្សារៀនសូត្រត្រឹមត្រូវ»។

បើតាមព្រះតេជគុណ ចិនដារ៉ា បច្ចុប្បន្ននេះ បន្ទាប់ពីមានទីតាំងសមរម្យហើយគ្រួសារសប្បុរសជនមួយទៀតដែលរស់ក្នុងទីរួមខេត្តសៀមរាបបានសន្យាចូលរួមសាងសង់អាគារសិក្សាសម្រាប់សាលាបឋមសិក្សាគោកខ្ពស់ចំនួនមួយខ្នងមាន ១០បន្ទប់រួចរាល់ហើយ។ គម្រោងសាងសង់សាលានេះនឹងត្រូវរៀបចំឡើងឆាប់ៗ ដែលវាអាចនឹងក្លាយជាប្រយោជន៍សំខាន់សម្រាប់បណ្តុះបណ្តាលធនធានមនុស្សតាមទីជនបទនៅពេលខាងមុខ៕ប្រភព Thmeythmey
ថ្នាក់រៀនប្រក់ស្លឹកមានពីរបន្ទប់ត្រូវបានសាងសង់ឡើងយូរឆ្នាំមកហើយក្នុងបរិវេណវត្ត​ដោយសារសិស្សខ្វះខាតថ្នាក់រៀន។