កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមហាជនទូទៅ មានការភ្ញាក់ផ្អើល ជាខ្លាំង ក្រោយឃើញ លោក អុឹម ជីវ៉ា ប្រាប់ថា ៖
“ហ៊ឺ..អាណិតណាស់ អតីតបេក្ខនារី X Factor កញ្ញា លៀង ចាន់ឡា ហូរទឹកភ្នែក លើកដៃសុំអោយបងប្អូន ហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លៀង ចាន់ឡា និយាយថា នាងដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់អស់ទៀត ដោយសារ ព្យាបាលជំងឺធ្ងន់ របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអី ហៅនាងទៅច្រៀងផង !”។
ក្រោយឃើញបែបនេះ ហ្វេនៗ ក៏ដូចជាមហាជនជាច្រើនកើតក្តីអាណិត ចាន់ឡា ហើយក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ សម្រាលជួយសម្រួលដល់ការលំបាកបានមួយគ្រា។
ក្នុងនោះ ពេលដឹងដំណឹងនេះភ្លាម ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស មួយកន្លែង ក៏បានជួប ចាន់ឡា ផ្ទាល់ហើយ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រមទំាងជូន ថវិកាមួយចំនួនធំ ។ ហ្វេសប៊ុក ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស នេះ ក៏បានបញ្ជាក់បន្ថែមថា៖
“នាងខ្ញុំ ជាម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សTina Beauty care បានជួបប្អូនស្រី លៀង ចាន់ឡា ហេីយ ដោយក្តីអាណិត នាងខ្ញុំបានឧបត្ថម្ភថវិកា ចំនួន500$ ជូនប្អូនស្រី នេះជាទឹកចិត្តបន្តិចបន្តួច សំរាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសំរាប់ព្យាបាលម្តាយឈឺ នៅពេលនេះ។
ពីមុនគាត់ល្បី ក៏ខ្ញុំជួយប្អូនស្រី ពេលនេះប្អូនស្រីមិនល្បី ក៏ខ្ញុំនៅតែជួយប្អូនស្រីដែរ មនុស្សណាមិនចេះខុស តែពេលខុសហេីយ ដឹងកំហុសហេីយ ចេះកែ ជូនពរប្អូនស្រីសូមអោយជួបតែសំណាងល្អពេញមួយជីវិត”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
សូមទស្សនាវីដេអូខាងក្រោម៖