ស្ទើរតែមិនគួរអោយជឿ ដោយនារីដ៏ស្រស់ស្អាតម្នាក់ដែលមានវ័យទើបតែ១៥ឆ្នាំ បានចូលរោងការតាមប្រពៃណី បែរជាថ្ងៃការមិនឃើញកូនកំលោះបង្ហាញខ្លួន ធ្វើអោយនាងឈឺចាប់ជាខ្លាំងរហូតដល់ថ្នាក់នាងយំស្ទើរតែសន្ល-ប់បាត់ស្មារតី។សូមបញ្ជាក់ថាពត៌មានដ៏កក្រើកនេះត្រូវបានចេញផ្សាយនៅលើការសែតបាងកកប៉ុស្ដិ៍និងពត៌មានជាច្រើនទៀតនៅក្នុងប្រទេសថៃកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
កូនកំលោះដែលមិនបង្ហាញខ្លួននៅក្នុងពិធីមង្គលការមានឈ្មោះ Theeraphat Khemsunthia មានអាយុ ២០ឆ្នាំ។ចំណែកកូនក្រមុំមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ មានអាយុ១៥ឆ្នាំ។ទីតាំងរៀបមង្គលការស្ថិតនៅស្រុក Phra Thong Kham ខេត្តNakhon Ratchasima ប្រទេសថៃ។
តាមដំណើរដើមទងនៃរឿងហេតុបានអោយដឹងថាកូនក្រមុំនឹងកូនកំលោះបានស្គាល់គ្នាអស់រយៈពេលប្រមាណជា០៧ខែកន្លងមកហើយ ទើបពួកគេសម្រេចចិត្តចូលរោងការជាមួយគ្នា។ក៏ប៉ុន្តែនៅថ្ងៃរៀបអាពាហ៍ពិពាហ៍បែរជាកូនកំលោះមិនបង្ហាញខ្លួន ធ្វើអោយកូនក្រមុំរងនៅភាពអាម៉ាស់យ៉ាងខ្លាំង រហូតធ្វើអោយនាងឈឺចិត្តជាខ្លាំង យំស្ទើរតែសន្ល-ប់បាត់ស្មារតី។
ក្នុងនោះឪពុករបស់កូនក្រមុំលោក Som Yusamranបានដាក់ពាក្យបណ្ដឹ-ងប្ដឹ-ងកូនកំលោះដែលបានធ្វើអោយគាត់រងនៅភាពអាម៉ាស់ក្នុងថ្ងៃមង្គលការដែលបានប្រារព្ធឡើងកាលពីថ្ងៃទីអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។ លោក Somchai Komphayak អធិការស្រុក Phra Thong Kham បានមានប្រសាសន៍កាលពីថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ថាកូនកំលោះប្រឈមមុខនឹងការចោទប្រកាន់ពីបទរំ-លោ-ភសេ-ព-ស-ន្ថ-វៈ លើក្មេងស្រីអាយុក្រោម១៨ឆ្នាំ។
អ្វីដែលគួរអោយខ្លាចផ្សារបំផុតនោះ សាច់ញាតិកូនក្រមុំបានអោយដឹងថាខ្លួនគ្មានលុយសម្រាប់ចំណាយក្នុងការរៀបអាពាហ៍ពិពាហ៍កូនស្រីនោះទេ គឺលុយរៀបអាពាហ៍ពិពាហ៍នេះបានមកពីការខ្ចីបុលគេ ដោយយកដីធ្លីធ្វើជាទ្រព្យបញ្ចាំ។ហើយពួកគាត់សង្ឃឹមថានឹងបានប្រាក់នៃថ្លៃបណ្ដាការពីកូនកំលោះដើម្បីយកទៅសងម្ចាស់បំណុលវិញ តែមិននឹកស្មានថាបែរជាកូនកំលោះរត់ចោលរោងការ។
ឪពុករបស់កូនក្រមុំបាននិយាយបន្ថែមថា គាត់និងភរិយាមានបំណងនិយាយជាមួយកូនកំលោះ ក៏ប៉ុន្តែត្រូវបានគេណែនាំអោយស្វែងរកវិធានការតាមផ្លូវច្បា-ប់ ហើយលោកក៏បាននិយាយជាមួយម្ចាស់បំណុលដើម្បីសុំពន្យាពេលកុំទាន់អាលទារថ្លៃបំណុល រង់ចាំមួយរយៈពេលសិនទៅ។
ក្នុងនោះលោកវរសេនីយ៍ឯក Somchai Komphayak មានប្រសាសន៍ថាការចោទប្រកាន់លើកូនកំលោះគឺជារឿងព្រហ្មទណ្ឌហើយមិនបើកការចរចាបាននោះទេ។សម្រាប់ការសាកសួរកូនកំលោះ កូនកំលោះបានសន្យាថានឹងរៀបការជាមួយកូនក្រមុំនៅពេលដែលគាត់មានលុយ។មេប៉ូ-លី-សបានមានប្រសាសន៍បន្ថែមថាគាត់នឹងត្រូវបានជូនដំណឹងជាផ្លូវការអំពីការចោទប្រកាន់នេះនៅពេលក្រោយ។ អត្ថបទ៖ postnewsonline
សូមទស្សនាវីដេអូខាងក្រោម៖