សំណើច ៖ ថ្ងៃមួយអ្នកបម្រើបានសុំចៅហ្វាយស្រីដំឡើងប្រាក់ខែ ហើយចៅហ្វាយមិនសប្បាយចិត្តនឹងការសុំដំឡើងប្រាក់ខែនេះ ទេ។
ចៅហ្វាយស្រី ៖ “ឥឡូវ ឯងប្រាប់ហេតុផលមក ថីបានឯងសមនឹងបានប្រាក់ខែខ្ពស់ជាងមុន?”។
អ្នកបម្រើ ៖ “មានហេតុផល៣។ ទីមួយ គឺខ្ញុំអ៊ុតខោអាវស្អាតជាងលោកស្រី”។
ចៅហ្វាយស្រី ៖ “នរណានិយាយចឹង?”។
អ្នកបម្រើ ៖ “ប្តីលោកស្រី”។
ចៅហ្វាយស្រី ៖ “អូ”។
អ្នកបម្រើ ៖ “ហេតុផលទី២ គឺខ្ញុំពូកែធ្វើម្ហូបជាងលោកស្រី”។
ចៅហ្វាយស្រី ៖ “នរណានិយាយចឹង?”។
អ្នកបម្រើ ៖ “ប្តីលោកស្រី”។
ចៅហ្វាយស្រី ៖ “អូ”។
អ្នកបម្រើ ៖ “ហេតុផលទី៣ គឺខ្ញុំពូកែរឿងលើគ្រែជាងលោកស្រី”។
ចៅហ្វាយស្រី ៖ “ប្តីខ្ញុំជាអ្នកនិយាយមែនទេ?”។
អ្នកបម្រើ ៖ “អត់ទេ។ អ្នកថែសួនជាអ្នកនិយាយ”។
ចៅហ្វាយស្រី ៖ “ចឹង ឯងចង់ឡើងប្រាក់ខែប៉ុន្មាន?”៕