មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់នៅខេត្ត Surat Thani ត្រូវផ្អាកពីការងារ ពាក់ព័ន្ធការចោ.ទប្រកាន់ពីបទរំ.លោ.ភសេ.ពស.ន្ថ.វៈលើជ.នស.ង្ស័យគ្រឿ.ងញៀ.នជនជាតិមីយ៉ាន់ម៉ាម្នាក់ នៅឯប៉ុស្តិ៍ប៉ូលិសក្នុងតំបន់។
មន្រ្តីរូបនេះគឺជាមេដឹកនាំក្រុមស៊ើបអង្កេតមួយនៅឯស្ថានីយ៍ប៉ូលិស Bo Phut ក្នុងស្រុក Koh Samui នៃខេត្ត Surat Thani។
ស្នងការប៉ូលិសខេត្ត Surat Thani លោកឧត្តមសេនីយ៍ទោ Sathit Pholpinit បានចេញបទបញ្ជាជាបន្ទាន់នៅថ្ងៃទី១៣ខែមករា ឲ្យព្យួរជើងមន្រ្តីរូបនោះហើយបានតែងតាំង គណៈកម្មាធិការវិន័យមួយដើម្បីស៊ើបអង្កេតករណីនេះក្នុងរយៈពេល៧ថ្ងៃ។
ឧប្បត្តិហេតុដែលគេចោ.ទប្រកាន់នេះ បានកើតឡើងនៅម៉ោងប្រហែល១:៥០នាទីដល់ម៉ោង២:៣០នាទីព្រឹកថ្ងៃទី១៣ខែមករា នៅពេល ជ.នស.ង្ស័យ បាននាំស្រ្តីជនជាតិមីយ៉ាន់ម៉ាអាយុ២១ឆ្នាំម្នាក់ដែលត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិស Bo Phut
ពីបទគ្រឿ.ងញៀ.ន ចេញពីបន្ទប់ឃុំឃាំងរបស់នាងទៅបន្ទប់ផ្សេង។ បន្ទាប់ពីត្រូវបានរំ.លោ.ភ នាងត្រូវបានគេនាំទៅបន្ទប់វិញ។
ក្រោយពេលកើតហេតុ ជ.នរង.គ្រោះបានជូនដំណឹងទៅស្ថានទូតមីយ៉ាន់ម៉ាដែលបានដាក់ពាក្យបណ្តឹងទៅមេប៉ូលិសលោក Yutthana Sirisombat។
បន្ទាប់មក មន្រ្តីរូបនោះត្រូវបានចោ.ទប្រកា.ន់ពីបទ រំ.លោ.ភសេ.ពស.ន្ថ.វៈ ហើយពេលនេះកំពុងត្រូវបានឃុំខ្លួននៅឯតុលាការស្រុក Koh Samui
ចំណែកជ.នរ.ងគ្រោះត្រូវបាននាំទៅមន្ទីរពេទ្យស្រុក Koh Samui ដើម្បីធ្វើការពិនិត្យរាងកាយ៕ប្រភព៖ Asian One