តើអ្នកធ្លាប់ចង់ដឹងអត់ថា អ្នកបានរួមភេទគ្រប់គ្រាន់អត់ ឬមួយរួ.មភេ.ទបានតិចពេក ឬច្រើនខ្លាំងពេក? បញ្ហាសំខាន់នៃជីវិតផ្លូ.វភេ.ទរបស់អ្នកគឺ អ្នកបានចំណាយពេលតិចពេកជាមួយគូស្នេហ៍ដែលអាចប៉ះពាល់ច្រើនដល់ជីវិតផ្លូ.វភេ.ទ។
ច្រើនជាងនេះទៀត អ្នកត្រូវដឹងថា អារម្មណ៍តានតឹងជារៀងរាល់ថ្ងៃ និងចរិកលក្ខណៈរបស់មនុស្សជុំវិញខ្លួនអ្នកនឹងជះឥទ្ធិពលទៅលើជីវិតផ្លូ.វភេ.ទរបស់អ្នក។
ត្រង់ចំណុចនេះអ្នកត្រូវដឹងថា មនុស្សខ្លះបង្កាត់ភ្លើងស្នេហ៍តែ 2ដងក្នុងមួយសប្តាហ៍គិតថាគ្រប់គ្រាន់ ចំណែកអ្នកខ្លះទៀតគិតថា នេះវាតិច ឬច្រើនពេក។
វិទ្យាស្ថាន Kinsey បានសិក្សាស្រាវជ្រាវលើអាយុមនុស្ស និងចេញជាលទ្ធផលឱ្យដឹងថា៖
មនុស្សវ័យពី 18-29ឆ្នាំ ជាមធ្យមត្រូវរួ.មរ័.ក្សឱ្យបាន 112ដងក្នុងមួយឆ្នាំ
ពី 30-39 ជាមធ្យមឱ្យបាន 86ដងក្នុងមួយឆ្នាំ
ពី 40-49 ជាមធ្យមឱ្យបាន 69ដងក្នុងមួយឆ្នាំ
លើសពីនេះទៀត ការស្រាវជ្រាវនេះបានបង្ហាញថា គូស្វាមីភរិយា 13% រួ.មភេ.ទបានតែ 2-3ដងក្នុងមួយឆ្នាំ 45% រួ.មភេ.ទបាន 4-5ដងក្នុងមួយខែ 34%ឡើងគ្រែជាមួយគ្នាបាន 2-3ដងក្នុងមួយសប្តាហ៍ និង 7%ទៀតបង្កាត់ភ្លើងស្នេហ៍ច្រើនជាង 4ដងក្នុងមួយសប្តាហ៍។
តាមការស្រាវជ្រាវរបស់វេបសាយ «Your Tango» បានបង្ហាញពីបេសកកម្មផ្លូ.វភេ.ទជាអប្បបរិមា មធ្យម និងល្អបំផុតក្នុងមួយខែ៖
អប្បបរិមា 1ដងក្នុងមួយខែ
ជាមធ្យម 1ដងក្នុងមួយសប្តាហ៍
ល្អបំផុត 3-4ដងក្នុងមួយសប្តាហ៍៕ ប្រភព៖ Camlocation