ខេត្តកំពង់ចាម ៖ បុរសកំហូចម្នាក់ បានទិញស្រាទៅ.ផឹ.ក.ស៊ីនៅផ្ទះក្លើរបស់ខ្លួន រួចក៏ព្យាយាមបង្អកក្លើឱ្យស្រវឹងជោកជាំ ដេកលែងដឹងខ្លួន ទើបលបឡើងលើផ្ទះក្លើបន្លំខ្លួនជាប្តីចូលទៅ.រួ.ម.រ័ក.ជាមួយប្រពន្ធក្លើរហូតដល់បានសម្រេច ចំណែកស្ត្រីជាប្រពន្ធត្រូវស្រាស្រឿងៗ នឹកស្មានថាប្តី
ក៏ចេះតែសម្ងំបើកដៃឱ្យគេធ្វើអ្វីតាមអំពើចិត្ត ទោះជាកាយវិការហាក់ខុសធម្មតា ក៏មិនចាប់អារម្មណ៍ លុះព្រឹកឡើងនឹកសង្ស័យ ក៏ទៅសួរប្តីថាបានធ្វើអ្វីខ្លះយប់មិញ? ស្រាប់តែប្តីឆ្លើយថា អត់បានធ្វើអ្វីសោះ ព្រោះ.ស្.រវឹ.ង.ស្រាទន់ខ្លួនសន្លប់ពេញ១យប់ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធភ្ញាក់ក្រញាង ដឹងថាត្រូវក្លើប្តីរំលោភ ក៏រត់ទៅប្តង្តឹសមត្ថកិច្ចឱ្យជួយរកយុត្តិធម៌។
ហេតុការណ៍ក្លើកំហូចបង្អកស្រាប្តីឱ្យស្រវឹង រួចបន្លំខ្លួនចូលទៅរួមរ័កជាមួយប្រពន្ធក្លើរហូតដល់បានសម្រេចនេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ នៅចំណុចលើផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ។
ស្ត្រីរងគ្រោះដែលត្រូវក្លើប្តីបន្លំរួមរ័កបានសម្រេចនេះ មានឈ្មោះ យ.រ អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាមិត្តទ្រុស្តមិត្ត ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជុំ បូណា ហៅប៉ិត អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះជុំ បូណា ហៅប៉ិត ត្រូវជាក្លើរបស់ប្តីគាត់បានទិញស្រាសយកមកផឹកស៊ីជុំគ្នានៅក្រោមផ្ទះរបស់គាត់ ដោយក្នុងនោះ ទាំងក្លើ ទាំងប្តី សុទ្ធតែបានបបួលគាត់ចូលរួមផឹកក្នុងវង់ជាមួយគ្នា។
ចំណែកគាត់ក៏បានចូលរួមផឹកស៊ីបន្តិចបន្តួចដែរ លុះពេលផឹករួច មានអារម្មណ៍ថា ស្រវឹងស្រឿងៗ ក៏ឡើងទៅលើផ្ទះដេកមុនប្តីទៅ ដោយដេកនៅក្នុងបន្ទប់ មានតែវាំងននបាំងប៉ុណ្ណោះ។ ចំណែកប្តី និងក្លើនោះ នៅបន្តផឹកព្រោកប្រាជ្ញគ្នា មិនដឹងជាផឹកចប់នៅម៉ោងប៉ុន្មាននោះទេ។
ស្ត្រីរងគ្រោះ បន្តថា រហូតមកដល់វេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅពេលខ្លួនកំពុងដេកលក់ ក៏មានមនុស្សប្រុសម្នាក់បានចូលមកដេកជាមួយ ហើយបានសម្រាតសារុងគាត់រួមភេទ ដោយប្រើកាយវិការប្លែកៗដែរ និងមិនមាត់មិនកអ្វីសោះ
ទោះសួរក៏មិនឆ្លើយ ប៉ុន្តែគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ព្រោះស្រវឹងស្រឿងៗទៅហើយ ទើបចេះតែសម្ងំទៅ ព្រោះនឹកស្មានថាប្តី ទើបព្រមបើកដៃឱ្យរួមរ័កបាន សម្រេចចំនួន១ដងទៅ រួចក៏សម្ងំដេកលក់ទៅ មិនដឹងថា ប្រុសនោះចុះទៅបាត់តាំងពីថ្មើរណានោះទេ។
ស្ត្រីរងគ្រោះ បញ្ជាក់ថា លុះព្រឹកឡើង គាត់ហាក់មានការសង្ស័យថា មនុស្សប្រុសដែលរួមរ័កជាមួយគាត់ កាលពីយប់មិញ ដូចជាមិនមែនប្តី ព្រោះធុំក្លិនខ្លួនប្លែក ហើយសួរក៏មិននិយាយជាមួយ ណាមួយកាយវិការដូចប្លែកខុសសព្វដងទៀត ទើបមិនអស់ចិត្ត ក៏ដាច់ចិត្តសួរទៅប្តីថា យប់មិញធ្វើអ្វីខ្លះ ដូចជាចេះស្ទីលប្លែកៗទៀតផង តើចេះមកពីណា?
ស្រាប់តែប្តីបានឆ្លើយប្រាប់វិញថា “ឆ្កួតទេអី អញធ្វើអីកើតយប់មិញ បើស្រវឹងទន់ខ្លួន ដេកលក់ដូចងាប់នោះ…”។ គ្រាន់តែឮសម្តីប្តីបែបនេះ ទើបធ្វើឱ្យគាត់ភ្ញាក់ខ្លួនក្រញាង និងដឹងច្បាស់ថា មនុស្សប្រុសកាលពីយប់មិញនោះ ច្បាស់ជាក្លើរបស់ប្តីដែលមានគំនិតអាក្រក់ បង្អកស្រាប្តីគាត់ឱ្យស្រវឹង រួចបន្លំខ្លួនជាប្តីរបស់គាត់ ឡើងមករួមរ័កគាត់តែម្តង។
ដោយសារតែកើតទុក្ខមិនសុខចិត្ត ទើបស្ត្រីរងគ្រោះ បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលតាប្រុក ភ្លាមៗតែម្តង ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌។
ក្រោយទទួលបានពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខ្លូត ហ៊ាន់ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ និងបានហៅមុខសញ្ញាសង្ស័យ ឈ្មោះជុំ បូណា ដែលបានផឹកស្រាជាមួយប្តីស្ត្រីរងគ្រោះ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឡើងទៅលើផ្ទះ បន្លំរួមរ័កជាមួយស្ត្រីរងគ្រោះមែន ដោយនៅពេលផឹកស្រារួច ក្លើរបស់ខ្លួន (ប្តីជនរងគ្រោះ) ស្រវឹងដេកក្នុងអង្រឹងក្រោមផ្ទះ។
ចំណែកស្ត្រីរងគ្រោះជាប្រពន្ធក្លើដេកលើផ្ទះ ហើយមានបាំងតែវាំងនន ទើបខ្លួនបានលបចូលទៅស្ទាបអង្អែល ស្រាតខោ និងដោះអាវស្ត្រីរងគ្រោះ បន្ទាប់មកស្រាតខោខ្លួនឯង ហើយធ្វើសកម្មភាពរួមភេទរហូតបានសម្រេចចំនួន១ដង ដោយស្ត្រីរងគ្រោះមិនបានរើបម្រះ ឬប្រកែកនោះទេ ព្រោះនឹកស្មានថាប្តីរបស់នាង ទើបសម្ងំស្ងាត់មាត់ដូចគេចុក។
លុះធ្វើសកម្មភាពរួច ខ្លួនក៏ចុះមកដី ហើយដើរទៅផ្ទះរបស់ខ្លួនតែម្តង នឹកស្មានថារួចខ្លួន ស៊ីនំអត់អស់លុយ ដឹងអី! បែរជាជាប់ខ្នោះទៅវិញ។
ជនសង្ស័យបានបន្តសារភាពទៀតថា តាមពិត កាលពី៥ឆ្នាំមុន ខ្លួនបានជួលស្ត្រីរងគ្រោះឱ្យទៅស៊ីឈ្នួលធ្វើចម្ការនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយខ្លួនធ្លាប់រួមភេទជាមួយស្ត្រីរងគ្រោះបានចំនួន២ដង ដោយលើកទី១ ខ្លួនបានឱ្យប្រាក់ទៅស្ត្រីរងគ្រោះ ចំនួន២ម៉ឺនរៀល និងលើកទី២ ឱ្យប្រាក់ចំនួន៣ម៉ឺនរៀល។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕