ឮ​ថា កុស​មះ លី​ន​ដា ផ្ទុះ​ជម្លោះ​ជាមួយ​អ្នក​ហៅ​ថត តើ​មានរឿង​អ្វី​ទៅ?

0
263

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង កុស​មះ លី​ន​ដា បាន​ផ្ទុះ​ជម្លោះ​យ៉ាង​ស្រៀវ​ស្រាល​ជាមួយនឹង​អ្នក​ហៅ​តួ​សម្តែង​មួយ​រូប ក្រោម​ហេតុផល​មិន​យល់ចិត្ត​គ្នា និង​ការ​យល់​ខុស​ពាក់ព័ន្ធ​ទៅ​លើ​រឿង​តម្លៃ និង​ពេលវេលា​នៃ​ការ​ថត​។កុស​មះ លី​ដា បាន​ហៅ​ជម្លោះ​មួយ គឺ​ផ្តើម​ចេញពី​ការ​មិន​យល់យោគ​អធ្យាស្រ័យ​គ្នា​រវាង​នាង និង​អ្នក​ហៅ​ថត​នោះ ខណៈ​ពេល​ដែល​នាង​បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​បាន​ស្នើ​ឲ្យ​បុរស​អ្នក​ហៅ​ថត​នោះ​ចេញ​មុខ​និយាយ​តតាំង​ឲ្យ​បាន​ច្បាស់លាស់​។

បើ​យោង​តាម​អ្វី​ដែល​តារា​ស្រី​តួរង​នៅ​ក្នុង «​រឿង​បំណុល​ម្តាយ​» នាង កុស​មះ លី​ដា បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​នោះ​ដោយ​បាន​និយាយ​ថា «​លោក​ចេញ​មុខ​មក​និយាយ​មក អ្នក​ណាខ្លះ​និយាយ​ថា​ខ្ញុំ​ទារ0x017d7 កែវ រត​ម្នី (​ឈ្មោះ​បុរស​អ្នក​ហៅ​តួ​) បើ​ខ្លាំង​កុំ block ចេញ​មុខ​មក​និយាយ​ផ្ទាល់​មក បើ​មិត្ត​ណា​មាន friend ជាមួយ​គាត់​ជួយ​ថត​ឱ្យ​គាត់​មើល​ផង​»​។នាង​បញ្ជាក់​ថា « ការងារ​ដែល​ហៅ​តួ​ថត​ផលិតផល ថតរូប​ផង វី​ដេ​អូ​ផង មួយ​ថ្ងៃ​ឱ្យ​60 ខ្ញុំ​មាន​បាន​ទារ​ស្អី​លោក​ឯង​ទៀត​ទេ ឱ្យ​តួ​ថោក ហើយ​និយាយ​បំ​ភ្លើ​សទៀត អស្ចារ្យ​ម៉េ​សលោក​» ។
នាង​ថា «​ពេល​និយាយ​ឆាត​ផ្ទាល់​មួយ​ខ្ញុំ​ល្អ​ម៉េ​ស ម៉េច​ក៏​ច​រិ​ក​…​ម៉េ​ស​» បងប្រុស​អាយុ​ច្រើន​ហើយ​គួរតែ​យល់​ច្បាស់​ជាង​ប្អូន ធ្វើការ​បើ​គ្មាន​ការ​យោគយល់​​អធ្យាស្រ័យ​មិនបាច់​ធ្វើ​ទេ ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​លើ​ការងារ​​លុះត្រាតែ​អ្នក​ឱ្យ​តម្លៃ​ខ្ញុំ​ដែរ ខ្ញុំ​ក៏​បាន​សុំ​ទោស សុំ​ការ​អធ្យាស្រ័យ​ពី​លោក គ្រួសារ​ខ្ញុំ​សំខាន់​ជាង​ការងារ យល់ លោក​និយាយ​ក្នុង Group ថា បញ្ចប់រឿង តែ​មិច​ក៏​សំដី​ខ្លាំង​ម៉េ​ស ពេល block ខ្ញុំ​ហើយ ! »​។

បន្ថែម​ពីលើ​អ្វី​ដែល​បាន​សរសេរ​បង្ហោះ​ខាងលើ​នេះ កុស​មះ លី​ន​ដា ក៏​បាន​អះអាង​ប្រាប់​កោះ​សន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា បុរស​ខាងលើ​នេះ បាន​ហៅ​នាង​ថត ហើយ​នាង​ក៏​ទទួល ប៉ុន្តែ​នៅ​ពេល​ដែល​ដល់​ថ្ងៃ​ថត​នោះ គ្រួសារ​របស់​នាង​មាន​បញ្ហា ដោយសារ​យាយ​របស់​នាង​បាន​ឈឺ ហើយ​ត្រូវ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ទាំង​យប់​។
នាង​ថា យាយ​របស់ខ្ញុំ​ឈឺ ហើយ​ក្នុង​គ្រួសារ​ខ្ញុំ​ត្រូវ​ជូន​គាត់​ទៅ​ពេទ្យ ហើយ​ខ្ញុំ​បាន​ឆាត​ទៅ​គាត់​ទាំង​យប់​ប្រាប់​បញ្ហា​នេះ​ដល់​គាត់ ព្រោះ​នៅ​ក្នុង​គ្រួសារ​ខ្ញុំ​មាន​តែ​ខ្ញុំ និង​ម្តាយ​របស់ខ្ញុំ​ប៉ុណ្ណោះ​។ ខ្ញុំ​បាន​ឆាត​ទៅ​ប្រាប់​គាត់​ពី​រឿង​នេះ​ថា «​ស្អែក​ខ្ញុំ​អត់​បាន​ទៅ​ថត​ទេ ព្រោះ​យាយ​ឈឺ​ម៉ោង​១១​យប់ ហើយ​ទម្រាំ​ពិនិត្យ​ចប់ ខ្ញុំ​អាច​ម៉ោង​១២ ឬ​១​រំលង​អធ្រាត្រ​បាន​ចូល​សម្រាក​។

នាង​បញ្ជាក់​ថា នៅ​ពេល​ដែល​នាង​បាន​និយាយ​រឿងហេតុ​នេះ​ហើយ ស្រាប់តែ​អ្នក​ហៅ​តួ​ថត​នោះ បាន​ដើរទៅ​និយាយ​ប្រាប់​គេឯង​ថា នាង​ជា​តួ​ដែល​ទារ​តម្លៃ​ថ្លៃ និង​រឿង​មួយ​ចំនួន​ទៀត​ដែល​អាក្រក់​ពី​នាង​។បើ​តាម កុស​មះ លី​ន​ដា បន្ត​ថា នាង​មិន​ចង់​មាន​បញ្ហា​ជាមួយនឹង​អ្នក​ហៅ​តួ​ថត​នោះ​ឡើយ ប៉ុន្តែ​នាង​គ្រាន់តែ​ចង់​ឲ្យ​បុរស​រូប​នោះ​ឈប់​និយាយ​ប​បន្ត​អាក្រក់​មក​លើ​រូប​នាង ព្រោះ​តម្លៃ​តួ​ថតរូប​ផង វី​ដេ​អូ​ផង​នេះ គឺ​មិន​មាន​តួ​ណា​ព្រម​ថត​នោះ​ឡើយ​។
នាង​បញ្ជាក់​ថា ចង់​អ្នក​ហៅ​តួ​នោះ​ស៊ីលុយ​លើ​នាង​ប៉ុន្មាន​ក៏​នាង​មិន​ថា​ទេ ប៉ុន្តែ​គួរ​យល់​ពី​នាង​ខ្លះ ព្រោះ​អ្នក​ផ្ទះ​របស់​នាង​មាន​បញ្ហា មិនមែន​នាង​គេចវេស​មិន​ថត ហើយ​នៅផ្ទះ​ដេក​លេង​នោះ​ឡើយ ហេតុនេះ​ត្រូវ​មានការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​។នាង​ថា ខ្ញុំ​សុំ​គាត់​លើក​ថ្ងៃ​ដែរ ប៉ុន្តែ​គាត់​មិន​ឲ្យ​លើក ចឹ​ង​ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាងម៉េច ហើយ​គាត់​ថា ចង់​បញ្ចប់រឿង តែ​គាត់​បែរជា​ផ្ញើ​សារ​សម្លេង​ទៅ​ក្នុង​គ្រុប​តួ ដែល​ខ្ញុំ​ស្គាល់​ច្រើន​និយាយ​អាក្រក់​ពី​ខ្ញុំ​ទៅ​វិញ សុទ្ធតែ​ថា ខ្ញុំ​ទារ​តម្លៃ​ថត​ថ្លៃ​។

យ៉ាងណា​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក កែវ រត​ម្នី ដែល​ជា​ហៅ​តួ​សម្តែង និង​ជា​ភាគី​ជម្លោះ​ជាមួយ កុស​មះ លី​ន​ដា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ដោយ​ខ្លី​ថា «​អត់​មានរឿង​អ្វី​ទេ​បង គាត់​ចង់​និយាយ​អ្វី​ជា​រឿង​របស់​គាត់​»​។យ៉ាងណា ចំពោះ​រឿង​នេះ កុស​មះ លី​ដា បាន​បញ្ជាក់​ថា នាង​ក៏​មិន​មាន​ទាមទារ​ឲ្យ​បុរស​ខាងលើ​នេះ​ចេញ​មុខ​សុំ​ទោស​នាង​ដោយ​ផ្ទាល់ ឬ​ដោយ​សាធារណៈ​នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នាង​ចង់​ឲ្យ​បុរស​រូប​នេះ​ដឹងខ្លួន និង​ឈប់​ដើរ​និយាយ​អាក្រក់​ពី​នាង ខណៈ​ពេល​ដែល​នាង​ក៏​មិន​មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​បុរស​រូប​នេះ​ទៀត​ដែរ​៕ ប្រភព ​កោះសន្តិភាព