កុំចេះតែហ៊ាន! នគរបាលចរាចរណ៍៤នាក់​ ត្រូវបានដកបញ្ឈរជើងដើម្បីដាក់វិន័យ ក្រោយពីបានប្រើហិង្សារ លើអ្នកបើកបររថយន្តល្មើសច្បាប់ នៅខេត្តស្វាយរៀង

0
329

ខេត្តស្វាយរៀង៖​ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានសម្រេចដកបញ្ឈរជើង នគរបាលចរាចរណ៍៤នាក់ ដែលបានប្រើអំពើហិង្សាលើអ្នកបើកបររថយន្តល្មើសច្បាប់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អំពើហិង្សា រវាងមន្ត្រីនគរបាលចរាចរណ៍និងអ្នកបើកបររថយន្តល្មើសច្បាប់ នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិត្របែក ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្លែងថា នគរបាលចរាចរណ៍ បានដាក់គោលដៅត្រួតពិនិត្យល្បឿន លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ បានពិនិត្យឃើញរថយន្តម៉ាក ស៊ីណា ពាក់ផ្លាកលេខភ្នំពេញ 2BI-6754 បើកបរដោយឈ្មោះ លាស់ ពុធធា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបើកឡានតាក់ស៊ី ដោយប្រើប្រាស់ល្បឿន ៩៦គីឡូម៉ែត្រក្នុង១ម៉ោង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមសេចក្តីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់រថយន្តនេះ ប៉ុន្តែអ្នកបើកបរបានបើករត់គេចចូលតាមផ្លូវលំ ទើបសមត្ថកិច្ចដេញតាម រួចអញ្ជើញអ្នកបើកបរអោយមកប៉ុស្តិ៍រដ្ឋបាល តែអ្នកបើកបរមិនព្រមមកតាមសមត្ថកិច្ចទេ រហូតមានការប៉ះទង្គិចជាអំពើហិង្សាតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមក អ្នកបើកបរបានយល់ព្រមទទួលការផាកពិន័យតាមច្បាប់ ។ ចំណែកសមត្ថកិច្ចបានសុំទោសនិង សម្របសម្រួលគ្នាជាមួយអ្នកបើកបរ ។
ទោះបីយ៉ាងណា បញ្ហានេះលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានសម្រេចដកបញ្ឈរជើង នគរបាលចរាចរណ៍៤នាក់ ដើម្បីដាក់វិន័យ តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕ប្រភព KBN