ត្រៀមអាវរងាឲ្យក្រាស់ៗ! ចាប់ពីថ្ងៃស្អែកទៅកម្ពុជានឹងចុះត្រជាក់ដល់ ១៩ អង្សាស្ទើរទូទាំងប្រទេស

0
106

នៅមុននេះបន្ដិច(ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០) ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។

តាមការបញ្ជាក់របស់ក្រសួង សម្ពាធខ្ពស់ Sub-Tropic បានរំកិលចុះក្រោម គ្របដណ្ដប់លើប្រទេសកម្ពុជា ជាមួយខ្យល់មូសុង ឦសានកម្រិតខ្ពស់។ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្ដាខេត្ដជាប់ជួរភ្នំដងរែក និងខ្ពស់រាប់ឦសាន នឹងមានសីតុណ្ហភាពអតិបរមាពី១៩ អង្សា ទៅ ២១ អង្សា។ ចំពោះតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអតិបរមាពី ២២ អង្សា ទៅ ២៤ អង្សា។ ដោយឡែកតំបន់មាត់សមុទ្រវិញនឹងមានសីតុហ្ហភាពអប្បបរមា ២៣ អង្សា ទៅ ២៥ អង្សា។

ជាមួយគ្នានេះក្រសួងក៏បានបញ្ជាក់ផងដែរថា រដូវវស្សាឆ្នាំ២០២០ សន្មត់ថាបានបញ្ចប់ជាស្ថាបពរនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅផងដែរ៕ប្រភព businesses Cambodia