(ខេត្តកណ្ដាល)៖ បុរសជនជាតិខ្មែរ-អ៊ិស្លាមម្នាក់ត្រូវបានគេប្រទះឃើញដេក.ស្លា.ប់នៅក្បែរមាត់ស្រះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកំពង់ព្រីង,សង្កាត់សិត្បូ,ក្រុងតាខ្មៅ,ខេត្តកណ្តាល។ សេចក្តីរាយការណ៍បន្តថា បុរស.រង.គ្រោះខាងលើឈ្មោះ(យ៉េប សុខក្រី)អាយុ៣២ឆ្នាំ,មុខរបរអ្នកនេសាទ,ជាជនជាតិខ្មែរ-អ៊ិស្លាមរស់នៅតែលើទូកក្នុងសង្កាត់កោះអន្លង់ចិន,ក្រុងតាខ្មៅ,ខេត្តកណ្តាលហើយជន.រង.គ្រោះស្លាក.ស្នាមរបួ.សបែក.ក្បាល.ហូរ.ឈាម.ជាច្រើនកន្លែងដោយគេស.ង្ស័យថាជន.រង.គ្រោះអាចជាន់ដានចោរលួចចេកពងមាន់២ស្ទងហើយត្រូវគេដេញវា.យ.ផ្តាច់ជីវិត។
ពាក់ព័ន្ធនឹងករណីខាងលើនេះតាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅជិតនោះបានឲ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សិត្បូទទួលបានព័ត៌មានថាមានប្រជាពលរដ្ឋពី៣០ទៅ៤០នាក់ខ្លះមានកាន់ដុំថ្មខ្លះកាន់ដំបងឈើបាននាំគ្នារត់.ដេញ.គប់.និងវា.យទៅលើជនស.ង្ស័យម្នាក់ដែលជាជន.រង.គ្រោះដោយបានស្រែកថាជាចោរធ្វើសកម្មភាពលួចចេកពងមាន់របស់គេ២ស្ទងនៅកោះអន្លង់ចិនហើយរត់ហែលឆ្លងទឹកទន្លេមកខាងក្រោយរោងចក្រហ្គោលហ្វែមនេះ។ ប្រភពដដែលបន្តថាលុះពេលកម្លាំងសមត្ថកិច្ចទៅដល់ក៏ស្រាប់តែឃើញបុរសម្នាក់រង.គ្រោះបានដេកបាត់បង់ជីវិតនៅជាប់នឹងមាត់ស្រះបាត់ទៅហើយដោយមានរបួ.ស.ស្នាម.រយះ.ក្បាល.ហូរ.ឈាមជាច្រើនកន្លែងទៀតផង។
បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសខេត្តកណ្តាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុប៉ុស្តិ៍រដ្ឋបាលគ្រូពេទ្យនិងអាជ្ញាធរបានចុះទៅពិនិត្យសាកស.ពដោយឃើញថាស.ពមានស្នាមបែកបបូរមាត់ក្រោមខាងស្តាំដាច់ដល់សាច់ខាងក្នុងនិងមានស្នាមរបួ.សខាងលើក្បាលប្រវែង១០ស.មជំរៅដាច់ដល់លលាដ៍ក្បាល។ ករណីខាងលើនេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានឲ្យដឹងថាជន.រង.គ្រោះបានបាត់បង់ជីវិតដោយសារតែការប៉ះទង្គិចនឹងវត្ថុរឹងមុខមុតលើផ្នែក.ក្បាល.ធ្ងន់.ធ្ងរ។
ប៉ុន្តែសមត្ថកិច្ចមិនទាន់បានបញ្ជាក់ច្បាស់ថា ករណីបុរស.រង.គ្រោះដែលបាត់បង់ជីវិតនោះដោយសារតែមូលហេតុអ្វីនៅឡើយទេ គ្រាន់តែមានពាក្យលេចចេញមាត់មួយទៅមាត់មួយថាជន.រង.គ្រោះដែលបាត់បង់ជីវិតនោះគឺជាជនស.ង្ស័យជាន់ដានចោរលួចចេកពងមាន់២ស្ទងហើយត្រូវអ្នកស្រុក.ដេញ.វាយ.និងប្រើដំថ្មគប់រហូតដល់បាត់បង់ជីវិតរួចចោលសាក.សព.នៅមាត់ស្រះតែម្តង។ យ៉ាងណាក្តីសាក.សព.ជន.រង.គ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕ប្រភព top new kh