កាត់​ទោស​​ប្រហារជីវិត​បុរស​ម្នាក់​ពី​បទ​ផ្តាច់​ជីវិត​កូនស្រី​ចុង (វីដេអូ)

0
215

ហាណូយ​ ៖ តុលាការ​ប្រជាជន​ទីក្រុង​ហាណូយ ប្រ​ទស​វៀតណាម បាន​កាត់ទោស​ប្រហារជីវិត ឪពុកចុង​មួយ​រូប​អាយុ​៣១​ឆ្នាំ ​ពី​បទ​សម្លា.ប់​កូនស្រី​ចុង​អាយុ​៣​ឆ្នាំ ខណៈ​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ក៏​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​មួយ​ជីវិត​ផង​ដែរ នៅ​ក្នុង​បទល្មើស​ដូច​គ្នា​នេះ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០២០។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​នា​​ថ្ងៃអាទិត្យ​នេះ ។ក្មេង​ស្រី​រង​គ្រោះ ​គឺជា​កូនស្រី​របស់​នាង Nguyễn Thị Lan Anh អាយុ​២៩​ឆ្នាំ ​រស់នៅ​ក្នុង​ឃុំ Phương Liên Ward, ស្រុក Đống Đa District ជាមួយនឹង​អតីត​ស្វាមី ។
យ៉ាងណាមិញ ក្រោយ​លែង​លះ​​ជាមួយ​ប្តី​ដើម​របស់​ខ្លួន ស្ត្រី​រូប​នេះ​បាន​ផ្លាស់​ទីលំនៅ​មក​រស់​ជាមួយនឹង​ម្តាយ​របស់​ខ្លួន​នៅ​ខណ្ឌ Đông Anh ដែល​ជា​ខណ្ឌ​ស្ថិត​នៅ​ជាយក្រុង​ហាណូយ និង​បាន​ផ្តល់​កំណើត​កូនស្រី​របស់​នាង​នាខែកញ្ញា ​ឆ្នាំ២០១៧ ។នៅ​ពេល​កូនស្រី​របស់​ខ្លួន​ចម្រើន​វ័យ​បាន​អាយុ៣ខែ ស្ត្រី​រូប​នេះ​បាន​រៀប​ការ​ប្តី​ទី​២ មានឈ្មោះ​ថា Nguyễn Minh Tuấn បន្ទាប់​មក​ស្ត្រី​រូប​នេះ​ និង​ប្តី​ក្រោយ​បាន​សម្រេចចិត្ត​មក​រស់នៅ​ផ្ទះ​ជួល​មួយ​កន្លែង​នៅ Phương Liên និង​បាន​ទុក​កូនស្រី​ឲ្យ​រស់នៅ​ជាមួយនឹង​ម្តាយ​របស់​នាង ។

យ៉ាងណាមិញ នៅ​ដើមខែ​មីនា ឆ្នាំ​២០២០​នេះ ស្រាប់តែ​នាង Lan Anh បាន​យក​កូនស្រី​តូច​របស់​ខ្លួន​ពី​ម្តា​យមក​រស់នៅ​ផ្ទះ​ជាមួយ​នាង ​និង​ប្តី​ក្រោយ ​នៅ Phương Liên ។ ក្រោយមក​ក៏​មាន​ការ​រាយការណ៍​នា​ថ្ងៃ​ទី០៩ ខែមីនា ថា ​ក្មេង​ស្រី​តូច​មិន​ស្តាប់បង្គាប់​ម្តាយ ​និង​ឪពុកចុង​នោះ​ទេ ដូច្នេះ​អ្នក​ទាំង​ពីរ​ក៏​យក​ក្មេង​ស្រី​តូច​រូប​នេះ​ទៅ​ដាក់​ក្នុង​អាង​លាង​ប្លា​ស្ទិ​ច ។ បន្តបន្ទាប់​មក​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែមីនា ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​ដាក់​ទារុណកម្ម​ជា​ថ្មី​ដោយ​ត្រូវ​បង្ខំ​ឲ្យ​លុត​ជង្គង់​​នៅ​អាង​លាង​សម្អាត​ដដែល ដោយ​គ្រាន់តែ​នាង​សុំ​នំ​ញ៉ាំ​តែ​ប៉ុណ្ណោះ ។នៅ​ក្នុង​​សវនាការ ប្តី​ប្រពន្ធ​នេះ​បាន​សារភាព​ថា ប្តី​ចុង​ឈ្មោះ Nguyễn Minh Tuấn បាន​ប្រើ​ថ្នាំ​ញៀន​ណា​កូ​ទិ​ក ​ហើយ​បន្ទាប់​មក​វាយ​ក្មេង​តូច​ពេញ​មួយ​យប់​។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ ៨ ព្រឹក​ថ្ងៃ​បន្ទាប់ ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បា​នប​ញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​មាន​អាកា​រៈ​ពិបាក​ដកដង្ហើម​និង​គ្រុនក្តៅ ។

  • តែ​គួរ​ឲ្យ​អនិច្ចាណាស់! ក្មេង​ស្រី​តូច​បាន​បាត់​បង់​ជីវិត​​មុន​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​សាកល​វិទ្យា​ល័យ​វេជ្ជសាស្ត្រ​ហាណូយ ដែល​គ្រូពេទ្យ​បាន​និយាយ​ថា ​ក្មេង​រង​គ្រោះ​បាន​ទទួល​រង​ដោយសារ​ការ​​ដាច់​សរសៃឈាម​ខួរក្បាល ការ​ខូច​ខួរក្បាល​ និង​ការ​បាក់​ថ្គាម​។
    ចំណែក​ម្តាយ​របស់​ស្ត្រី​ជា​ប្រពន្ធ​ជនល្មើស (​ជីដូន​របស់​ក្មេង​រង​គ្រោះ​) បាន​និយាយ​ថា នាង​ក្មេង​តូច ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ម្តាយបង្កើត​របស់​នាង​ជាមួយនឹង​ប្តី​ក្រោយ​របស់​នាង​អស់​រយៈ​ពេល ២៤ ថ្ងៃ​ ហើយ​បាន​បង្ហោះ​រូបភាព​ដែល​បង្ហាញ​ពី​ការ​រង​របួស​ដល់​កូន​តូច​នៅ​លើ​បណ្តាញ​សង្គម​​ផង​ដែរ ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ vietnamnews