គ្រោះខ្លាយជាលាភ! អាចម៍ផ្កាយ​១​ដុំ ធ្លាក់​ធ្លុះ​ដំបូលផ្ទះ បុរស​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ក្លាយជា​សេដ្ឋី​ភ្លាម​ៗ

0
151

ទីក្រុង​ចា​ការ​តា ៖ បុរស​មានសំណាង​ម្នាក់ ជា​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី និង​ជា​អ្នក​ផលិត​មឈូស​ផង​នោះ បាន​ក្លាយជា​សេដ្ឋី​ភ្លាម​ៗ នៅ​ពេល​ដុំ​អាចម៍ផ្កាយ​មួយ​ដុំ បាន​ធ្លាក់​ត្រូវ​ដំបូលផ្ទះ​របស់​គាត់ នេះ​បើ​យោង​តាម DailyMail.។លោក Josua Hutagalung អាយុ​៣៣​ឆ្នាំ កំពុង​ធ្វើ​មឈូស​នៅ​ជាប់​នឹង​ផ្ទះ​របស់​គាត់ ស្រាប់តែ​មាន​ដុំ​ភ្លើង​មួយ មាន​ទំហំ​ប៉ុន​បាល់ទាត់ ធ្លាក់​មក​បុក​ធ្លុះ​ដំបូល​ប្រក់​ស័ង្កសី ហើយ​បាន​កប់​នៅ​ក្នុង​ដី​ជម្រៅ ១៥​សង់ទីម៉ែត្រ ក្បែរ​ផ្ទះ​របស់​គាត់ នៅ​ស្រុក Kolang ភាគ​ខាងជើង​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

ក្រុម​អ្នកជំនាញ បាន​សាទរ​ចំពោះ​ដុំ​អាចម៍ផ្កាយ​អវកាស ដែល​គេ​ប៉ាន់​ស្មានថា វា​មាន​អាយុកាល ៤.៥​កោដិ​ឆ្នាំ (៤ពាន់៥រយលានឆ្នាំ) ហើយ​នេះ​ជា​ការ​រក​ឃើញ​អាចម៍ផ្កាយ​ដ៏​សំខាន់​បំផុត​មួយ​ដែល​មិន​ធ្លាប់​មាន ដោយ​អ្នកជំនាញ​ខាង​អវកាស និយាយ​ថា វា​អាច​ផ្ទុក​នូវ​ធាតុ ដែល​ផ្តល់​ជា​តម្រុយ​ដល់​ប្រភព​ដើម​នៃ​ជីវិត ។

យោង​ទៅ​តាម​កាសែត The Sun បានអោយ​ដឹង​ថា លោក Josua Hutagalung ត្រូវ​បាន​គេ​ផ្តល់​ឲ្យ (​តម្លៃ ១,៨៥​លាន​ដុល្លារ​) ដែលប្រាក់អស់លោក​ទទួលបានជាខែ ស្មើនឹង​៣០​ឆ្នាំ សម្រាប់​អាចម៍ផ្កាយ​អវកាស ទម្ងន់​

ទីក្រុង​ចា​ការ​តា ៖ បុរស​មានសំណាង​ម្នាក់ ជា​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី និង​ជា​អ្នក​ផលិត​មឈូស​ផង​នោះ បាន​ក្លាយជា​សេដ្ឋី​ភ្លាម​ៗ នៅ​ពេល​ដុំ​អាចម៍ផ្កាយ​មួយ​ដុំ បាន​ធ្លាក់​ត្រូវ​ដំបូលផ្ទះ​របស់​គាត់ នេះ​បើ​យោង​តាម DailyMail. ។
លោក Josua Hutagalung អាយុ​៣៣​ឆ្នាំ កំពុង​ធ្វើ​មឈូស​នៅ​ជាប់​នឹង​ផ្ទះ​របស់​គាត់ ស្រាប់តែ​មាន​ដុំ​ភ្លើង​មួយ មាន​ទំហំ​ប៉ុន​បាល់ទាត់ ធ្លាក់​មក​បុក​ធ្លុះ​ដំបូល​ប្រក់​ស័ង្កសី ហើយ​បាន​កប់​នៅ​ក្នុង​ដី​ជម្រៅ ១៥​សង់ទីម៉ែត្រ ក្បែរ​ផ្ទះ​របស់​គាត់ នៅ​ស្រុក Kolang ភាគ​ខាងជើង​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

ក្រុម​អ្នកជំនាញ បាន​សាទរ​ចំពោះ​ដុំ​អាចម៍ផ្កាយ​អវកាស ដែល​គេ​ប៉ាន់​ស្មានថា វា​មាន​អាយុកាល ៤.៥​កោដិ​ឆ្នាំ (៤ពាន់៥រយលានឆ្នាំ) ហើយ​នេះ​ជា​ការ​រក​ឃើញ​អាចម៍ផ្កាយ​ដ៏​សំខាន់​បំផុត​មួយ​ដែល​មិន​ធ្លាប់​មាន ដោយ​អ្នកជំនាញ​ខាង​អវកាស និយាយ​ថា វា​អាច​ផ្ទុក​នូវ​ធាតុ ដែល​ផ្តល់​ជា​តម្រុយ​ដល់​ប្រភព​ដើម​នៃ​ជីវិត ។

យោង​ទៅ​តាម​កាសែត The Sun បានអោយ​ដឹង​ថា លោក Josua Hutagalung ត្រូវ​បាន​គេ​ផ្តល់​ឲ្យ (​តម្លៃ ១,៨៥​លាន​ដុល្លារ​) ដែលប្រាក់អស់លោក​ទទួលបានជាខែ ស្មើនឹង​៣០​ឆ្នាំ សម្រាប់​អាចម៍ផ្កាយ​អវកាស ទម្ងន់​ ២,១​គីឡូក្រាម មួយ​ដុំ​នេះ ។
បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ បាន​ប្រាប់​កាសែត​The Sun ថា “​នៅ​ពេល​ខ្ញុំ​លើក​វា ថ្ម​នៅ​តែ​ក្តៅ ដូច្នេះ​ប្រពន្ធ​របស់ខ្ញុំ​បាន​ជីក​វា ជាមួយ​ចបកាប់​ហើយ​យើង​យក​វា​ចូល​ទៅ​ខាងក្នុង​ផ្ទះ​” ។

លោក​បាន​បន្ថែម​ទៀត​ថា សំឡេង នៅ​ពេល​វា​ធ្លាក់​មក គឺ​លាន់ឮ​ខ្លាំង​ណាស់ ដែល​ផ្នែក​ខ្លះ នៃ​ផ្ទះ​ខ្ញុំ​ក៏​ញ័រ​ផង​ដែរ ។ បន្ទាប់​មក ខ្ញុំ​បានឃើញ​ដំបូលផ្ទះ​ប្រក់​ស័ង្កសី បាន​ធ្លុះ​ប្រហោង​ធំ​មួយ ។ ខ្ញុំ​សង្ស័យ​ថា ថ្ម​នេះ​ពិតជា​វត្ថុ​ធ្លាក់​ពីលើ​មេឃ ដែល​មនុស្ស​ជា​ច្រើន​ហៅ​ថា «​អាចម៍ផ្កាយ​» ពីព្រោះ​វា មិន​អាច​ទៅ​រួច​ទេ ដែល​មាន​នរណា​ម្នាក់ បោះ​វា​ចោល ឬ​ទម្លាក់​វា​ពីលើ​មក​នោះ ។
អ្នកស្រុក​នៅ​តំបន់​នោះ ក៏​បានឮ​សំឡេង​លាន់​ខ្លាំង រញ្ជួយ​ដល់​ផ្ទះ​របស់​ពួក​គេ​ដែរ ហើយ​មាន​មនុស្ស​រាប់​សិប​នាក់ បាន​មក​ដល់​ផ្ទះ​របស់​លោក ដើម្បី​មើល​វត្ថុ​កម្រ​មួយ​នេះ ។ លោក​បាន​និយាយ​ថា “​មនុស្ស​ជា​ច្រើន​បាន​មក ដោយ​ចង់​ដឹង ហើយ​ចង់​ឃើញ​ថ្ម​នេះ​” ។
បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ដែល​មានកូន​បី​នាក់ បាន​និយាយ​បន្ត​ថា គាត់​នឹង​ប្រើ​ប្រាក់​មួយ​ចំនួន ដើម្បី​សាងសង់​ព្រះ​វិហារ​មួយ នៅ​ក្នុង​សហគមន៍​របស់​គាត់ ។
គាត់​បាន​ប្រាប់ The Sun បន្ថែម​ថា “​ខ្ញុំ​តែងតែ​ចង់បាន​កូនស្រី ខ្ញុំ​សង្ឃឹមថា នេះ​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា ខ្ញុំ​នឹង​មានសំណាង​គ្រប់គ្រាន់ ក្នុង​ការ​មានកូន​ស្រី​” ៕